ស្ថានភាពជំងឺគ្រុនឈាមពាក់កណ្ដាលឆ្នាំនេះ ថយចុះរហូតដល់ ៨៤ ភាគរយ

    ស្ថានភាពជំងឺគ្រុនឈាមពាក់កណ្ដាលឆ្នាំនេះ ថយចុះរហូតដល់ ៨៤ ភាគរយ

    ក្រសួង​សុខាភិបាល​បាន​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ស្ថានភាព​ជំងឺ​គ្រុន​ឈាម​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​គិត​ចាប់ពី​ខែ​មករា-មិថុនា ឆ្នាំ ២០២០ មាន​អ្នក​ជំងឺ​សរុប ៣ ៣៣៩ ករណី និង​ស្លាប់ ៤ ករណី (អត្រា​ស្លាប់ ០.៣ ភាគរយ)។ អំឡុង​ពាក់​កណ្ដាល​ឆ្នាំ​នេះ ករណី​ជំងឺ​គ្រុនឈាម​បាន​ថយ​ចុះ​ជាង ៨៤ ភាគរយ បើ​ប្រៀបធៀប​ជាមួយ​ឆ្នាំ ២០១៩ ក្នុង​រយៈពេល​ដូចគ្នា​ដែល​មាន ២៨ ២៨៥ ករណី និង​ស្លាប់ ៣២ នាក់។

    ក្នុង​សេចក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា ទោះ​ជា ៦ ខែ​នៃ​ដើម​ឆ្នាំ ២០២០ នេះ​ជំងឺ​គ្រុន​ឈាម​បាន​ថយ​ចុះ​ក៏​ពិត​មែន តែ​ករណី​រាយ​ប៉ាយ​ដុំ​ៗ​តាម​ភូមិសាស្ត្រ​ប្រជុំ​ជន​មួយ​ចំនួន ពិសេស​នៅ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ប៉ៃលិន សៀមរាប កណ្ដាល កំពង់ធំ តាកែវ មណ្ឌលគិរី រតនគិរី និង​ខេត្ត​ព្រះវិហារ។

    តាម​ការ​សន្និដ្ឋាន​របស់​ក្រសួង ស្ថានភាព​ជំងឺ​គ្រុន​ឈាម​ក្នុង​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ធម្មតា ក្រោម​ការ​គ្រប់គ្រង​យ៉ាង​ល្អ​កម្មវិធី​ប្រយុទ្ធ​ជំងឺ​គ្រុន​ឈាម​ទូទៅ​ប្រទេស ដែល​មាន​ការ​ចូល​រួម​អន្តរាគមន៍ និង​សហការ​ពេញលេញ​របស់​ដៃគូ​ពាក់ព័ន្ធ និង​ប្រជាជន​ក្នុង​សហគមន៍។

    ជំងឺគ្រុនឈាម
    ជំងឺគ្រុនឈាម

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ Try Ravi កែសម្រួល​ចុងក្រោយ 15/07/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត