គ្រឹះស្ថានឯកជនមានស្តង់ដារខ្ពស់ ចំនួន២០ ដែលមានទីតាំងនៅរាជធានីភ្នំពេញ ក្រុងសៀមរាម និងក្រុងបាត់ដំបង នឹងបើកដំណើរការឡើងវិញនៅដំណាក់កាលទី១ នាដើមខែសីហានេះ។ នេះបើតាមលិខិតយល់ព្រម ចេញដោយទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងលិខិតនោះបានបញ្ជាក់ថា គ្រឹះស្ថានសិក្សាឯកជនទាំង២០ ដែលអនុញ្ញាតឲ្យសាកល្បងបើកដំណើការឡើងវិញនៅដំណាក់កាលទី១នេះ ត្រូវគោរពតាមគោលការណ៍របស់ក្រសួងអប់រំយុវជន និងកីឡា និងវិធានការសុវត្ថិភាពសុខភាពរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។