home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

មន្ត្រីការទូតជាន់ខ្ពស់​ម្នាក់ទៀត​មានផ្ទុកវីរុសកូវីដ១៩ និងមាន​ជាសះស្បើយ​ ៣ នាក់នៅ​ព្រឹក​នេះ

មន្ត្រីការទូតជាន់ខ្ពស់​ម្នាក់ទៀត​មានផ្ទុកវីរុសកូវីដ១៩ និងមាន​ជាសះស្បើយ​ ៣ នាក់នៅ​ព្រឹក​នេះ

ក្រ​សួង​សុខាភិបាល​ឲ្យ​ដឹង​នៅព្រឹក​នេះ​ថា​មន្ត្រីការទូតជាន់ខ្ពស់​មួយ​រូប​របស់​ស្ថាន​ទូតអាមេរិក​ប្រ​ចាំ​កម្ពុជា​​ត្រូវ​បាន​រកឃើញ​ថា​មាន​ផ្ទុក​វីរុស​កូវីដ១៩ បន្ទាប់ពី​ធ្វើ​តេស្តជា​លើកទី​៣។

ក្នុង​សេចក្ដីជូនដំណឹង​របស់ខ្លួន ក្រសួង​បញ្ជាក់ថា​ខាង​ស្ថានទូត​បានជូនដំណឹង​នេះ​មក​កាន់​ក្រសួង​ដោយថា​មន្ត្រីរូបនេះ​បាន​តេស្ត​វិជ្ជមាន​កាលពី​ថ្ងៃទី​៣ ខែសីហា។

បើ​តាម​ក្រសួង​សុខាភិបាល មន្ត្រីរូប​ខាងលើ​បានធ្វើដំណើរ​ពីសហរដ្ឋអាមេរិក ឆ្លងកាត់កូរ៉េខាង​ត្បូង មុន​នឹង​មក​ដល់កម្ពុជា។ មន្ត្រី​រូបនេះត្រូវបាន​យក​សំណាក​ទៅ​ធ្វើ​តេស្ត​លើ​ទី​៣ នៅថ្ងៃទី​១៥ នៃការ​ធ្វើចត្តាឡីស័ក្ក និង​បាន​រកឃើញថា​វិជ្ជមាន​វីរុសកូវីដ១៩។

ជាមួយ​គ្នានេះដែរ នៅថ្ងៃទី​៤ ខែសីហា នេះក្រសួង​សុខាភិបាល​បាន​ឲ្យដឹង​ដែរថា​មានអ្នកជំងឺ​កូវីត​បីនាក់បន្ថែម​ទៀត​បានជាសះស្បើយ។ គិត​មកដល់ពេលនេះ​ចំនួន​ករណី​ឆ្លង​២៤១ករណី ជាសះស្បើយ​២០០នាក់ និង​មិនមាន​ករណី​ស្លាប់នោះទេ។

កូវីដ

កូវីដ

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 04/08/2020
ត្រួតពិនិត្យដោយ ដេត ធន្នី