backup og meta

មាន​ករណីលាប់ពីជំងឺ COVID-19 ឡើងវិញ ម្នាក់ទៀតហើយ នៅខេត្តត្បូងឃ្មុំ

មាន​ករណីលាប់ពីជំងឺ COVID-19 ឡើងវិញ  ម្នាក់ទៀតហើយ នៅខេត្តត្បូងឃ្មុំ

រូបភាព៖ ​មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ

មាន​ករណី​លាប់​ឡើង​វិញ​ពី​ជំងឺ COVID-19 ម្នាក់ទៀតហើយ ជា​បុរស​អាយុ ២៩ឆ្នាំ រស់​នៅ​ខេត្ត​ត្បូង​ឃ្មុំ។ បើ​តាម​ការ​ឲ្យ​ដឹងពី​ប្រធាន​មន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ បុរស​ខាង​លើ​ជា​អ្នក​ត្រលប់​ពី​អារ៉ាប់ប៊ីសាអូឌី មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី ១០ កក្កដា ២០២០។

បន្ទាប់​ពី​មក​ដល់​កម្ពុជា បុរស​រូប​នេះ​តេស្ត​ឃើញ​អវិជ្ជមាន COVID-19 និង​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ក្នុង​សណ្ឋាគារ​មួយ​នៅ​ភ្នំពេញ។ ចំពោះ​ការ​តេស្ត​លើកទី២ ឃើញ​វិជ្ជមាន COVID-19 ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម។ ក្រោយ​ព្យាបាល បុរស​រូប​នោះ​តេស្ត​​ឃើញ​អវិជ្ជមាន COVID-19 ចំនួន​២ដង ទើប​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ តែ​បុរស​ខាង​លើ​បាន​តេស្ត​ឃើញ​វិជ្ជមាន COVID-19 ម្តង​ទៀត បន្ទាប់​ពី​បាន​ចាក​ចេញ​ពី​មន្ទីរពេទ្យ​ត្រលប់​ទៅ​ផ្ទះនៅខេត្តត្បូងឃ្មុំ នៅថ្ងៃទី៨ សីហា ឆ្នាំ ២០២០។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូង​ឃ្មុំ​បាន​បញ្ជាក់​ថា ក្រោយត្រលប់ទៅផ្ទះបុរសរូបនេះបានប៉ះពាល់ជាមួយ មនុស្ស​សរុប​ចំនួន​ ៤៧​នាក់ ក្នុង​នោះមានអ្នក​ប៉ះពាល់​ផ្ទាល់​ ៩​នាក់ និង​អ្នក​ប៉ះពាល់​ដោយ​ប្រយោល​មាន​ចំនួន ៣៨​នាក់

ឆ្លើយ​នឹង​សំណួរ​​អ្នក​កាសែត​នៅ​ក្នុង Telegram group លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ថា ពិតជាមានករណីលាប់ឡើងវិញ ដូចការលើកឡើងរបស់ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំពិតមែន។ លោក​ជំទាវ​ថា ករណី​លាប់​ពី​ជំងឺ COVID-19 នេះ ​មិន​មែន​កើតមាន​​តែ​ក្នុង​ប្រទេស​កម្ពុជា​យើង​នោះ​ទេ នៅ​លើ​សាកល​លោក​ក៏​មាន​បញ្ហា​នេះ​ដូច​គ្នា។ ដោយ​ឡែក​នៅ​កម្ពុជា​យើង​មានករណី​លាប់​ឡើង​វិញ​តិច​តួច​ប៉ុណ្ណោះ ត្រឹម ១ ២ ឬ ៣ ករណី​ប៉ុណ្ណោះ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

11/08/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម