home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

អ្នកប៉ះពាល់ជាមួយបុរសលាប់ពី COVID-19 នៅត្បូងឃ្មុំ ទាំង ៤៧នាក់ លទ្ធផលតេស្ដអវិជ្ជមានទាំងអស់

អ្នកប៉ះពាល់ជាមួយបុរសលាប់ពី COVID-19 នៅត្បូងឃ្មុំ ទាំង ៤៧នាក់ លទ្ធផលតេស្ដអវិជ្ជមានទាំងអស់

រូបភាព៖ មន្ទីរសុខាភិបាល ខេត្តត្បូងឃ្មុំ

កាល​ពី​ថ្ងៃ​ទី​៨ ខែ​សីហា​នេះ មាន​ករណី​បុរស​អាយុ ​២៩​ឆ្នាំ​ម្នាក់ លាប់​ពីជំងឺ​ COVID-19 ​វិញ បន្ទាប់​ពី​ទទួល​បាន​ការ​ព្យាបាល​នៅ​មណ្ឌលសុខភាព ចាក់​អង្រែ​ក្រោម នៅ​រាជ​ធានី​ភ្នំពេញ។ ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូង​ឃ្មុំ តាម​ទូរស័ព្ទ នៅ​ថ្ងៃ​ទី​១១ ខែ​សីហា​នេះ ក្រោយត្រលប់ទៅផ្ទះបុរសរូបនេះបានប៉ះពាល់ជាមួយ មនុស្ស​សរុប​ចំនួន​ ៤៧​នាក់ ក្នុង​នោះមានអ្នក​ប៉ះពាល់​ផ្ទាល់​ ៩​នាក់ និង​អ្នក​ប៉ះពាល់​ដោយ​ប្រយោល​មាន​ចំនួន ៣៨​នាក់

លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ​ បាន​ឲ្យ​ដឹង​​ទៀត​ថា មក​ដល់​ពេល​នេះ ​អ្នក​ដែល​បាន​ប៉ះពាល់​ជាមួយ​បុរស​ខាង​លើ​ទាំង​ប៉ុន្មាន​ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក និង​ត្រូវ​បាន​ប្រមូល​យក​សំណាក​យក​ទៅ​ពិនិត្យ​អស់​ហើយ ប៉ុន្តែ​មិន​មាន​ចេញ​លទ្ធផល​វិជ្ជមាន ​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​ទេ។

សូម​បញ្ជាក់​ផង​ដែរ បុរស អាយុ​២៩​ឆ្នាំ​ ដែល​លាប់​ជំងឺ​ COVID-19 ឡើង​វិញ​នេះ ជាអ្នកត្រលប់មកពីប្រទេសអារ៉ាប់ប៊ីសាអូឌី កាលពីថ្ងៃទី១០ ខែកក្កដា។ បាន​ក្រោយ​ពី​ទទួល​លទ្ធផល​អវិជ្ជមាន ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ កាល​ពី​ថ្ងៃ​ទី ២៧-២៨ ខែ​កក្កដា ឆ្នាំ​២០២០​នេះ ហើយ​ត្រូវ​បាន​រក​ឃើញ​ថា​លាប់​ឡើង​វិញ ប្រហែល​ជា​២​សប្ដាហ៍​ក្រោយ​ចេញ​ពី​ពេទ្យ។ ​

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 11/08/2020
ត្រួតពិនិត្យដោយ ដេត ធន្នី