គួរបញ្ជាក់ថា ការធ្វើតេស្តព្យាបាលរបស់ក្រុមហ៊ុននេះគឺប្រើប្រាស់ការលាយបញ្ចូលគ្នារវាងប្រូតេអ៊ីន ប្រព័ន្ធភាពស៊ាំពីរដែលកើតឡើងដោយវិស្វកម្មនៅក្នុងមន្ទីរពិសោធន៍ដែលគេហៅថា អង់ទីករ ម៉ូណូក្លូណាល់ (monoclonal antibodies ) ដើម្បីព្យាបាលអ្នកជំងឺដែលមានជំងឺកូវីដ ១៩ធ្ងន់ធ្ងរ។ ហើយការព្យាបាលនេះ គឺវាស្រដៀងនិងការព្យាបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយក្រុមហ៊ុន Regeneron ផងដែរ។
គំនិតនៅពីក្រោយការព្យាបាលនេះ គឺដើម្បីផ្ដល់ឱ្យប្រព័ន្ធភាពស៊ាំមានប្រយោជន៍ជាមុនក្នុងការចាប់ផ្តើមប្រយុទ្ធប្រឆាំងនឹងវីរុស។ ការព្យាបាលនេះបានបង្ហាញឱ្យឃើញនៅទីតាំងដែលមានផ្ទុកហ្សែនវីរុសនិងបន្សាបវាឱ្យមានប្រសិទ្ធភាពបំផុត។ ដោយសារការព្យាបាលនេះ តម្រូវឲ្យចាក់បង្ហូរតាមសរសៃ (Infuse) ដូចនេះ ហើយអ្នកជំងឺអាចមានប្រតិកម្មនឹងវិធីសាស្ត្រនេះ៕