តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

FDA អាមេរិកអនុម័តឲ្យ​ប្រើថ្នាំចាក់បង្ការវីរុស HIV គ្រោងចេញនៅ​ឆ្នាំ២០២២

    FDA អាមេរិកអនុម័តឲ្យ​ប្រើថ្នាំចាក់បង្ការវីរុស HIV គ្រោងចេញនៅ​ឆ្នាំ២០២២

    រដ្ឋបាល​ចំណី​អាហារ និង​ឱសថ​របស់​សហរដ្ឋអាមេរិក​ (FDA) កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​បាន​អនុម័ត​ឲ្យ​ប្រើ​ប្រាស់​ថ្នាំ​ចាក់​បង្ការ​ការ​ឆ្លង​វីរុស​HIV ជំនួស​ឲ្យ​ការ​ប្រើ​ប្រាស់​ថ្នាំ​លេប​ប្រចាំ​ថ្ងៃ​។

    ​ថ្នាំ​ប្រភេទចាក់​នេះ ​អាច​ត្រូវ​​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ចាក់​បាន​សម្រាប់​តែ​អ្នក​តេស្ដ​អវិជ្ជមាន​វីរុស​HIV ប៉ុណ្ណោះ​។ FDA អាមេរិក​សង្ឃឹម​ថា​ការ​ចេញ​ឲ្យ​ប្រើ​ប្រាស់​ថ្នាំ​ចាក់​នេះ​នឹង​កាត់បន្ថយ​ការ​ឆ្លង​វីរុស ​HIV នៅ​សហរដ្ឋអាមេរិក។

    ថ្នាំ​ចាក់​នេះ បើ​តាម​FDA ​ត្រូវ​ចាក់​ដំបូង​ចំនួន​ពីរ​ដូស ដោយ​រំលង​ពេល​មួយ​ខែ​ពី​គ្នា និង​ក្រោយៗ​មក​ទៀត​ត្រូវ​ចាក់​​រាល់​ពីរ​ខែ​ម្ដង​។ ដោយ​កាល​កន្លង​មក​អ្នក​ប្រឈម​ហានិភ័យ​ខ្ពស់​ក្នុង​ការ​ឆ្លង​វីរុស​HIV បាន​ប្រើ​ប្រាស់​ថ្នាំ​លេប​ប្រចាំ​ថ្ងៃ ដែល​ការ​ប្រើ​ប្រាស់​ថ្នាំ​លេប​នេះ មន្ត្រី​សុខាភិបាល​ថា​ជា​ការ​ពិបាក​មួយ​។

    ចាក់វ៉ាក់សាំងកូវីដ១៩

    ថ្នាំ​ចាក់​នេះ​អាច​នឹង​ត្រូវ​ចេញ​ឲ្យ​ប្រើ​ប្រាស់​នៅ​ដើម​ឆ្នាំ២០២២ និង​តម្លៃ​វិញ​ប្រហែល​ ៣ ៧០០​ដុល្លារ​ក្នុង​មួយ​ដូស​​។ ចំពោះ​ប្រសិទ្ធ​ភាព​វិញ​អាច​មាន​ចន្លោះ​ពី​ ៦៩​ភាគរយ ទៅ​ដល់​ជាង​ ៩០​ភាគ​រយ អាស្រ័យ​លើ​ប្រភេទ​នៃ​បុគ្គល​ដែល​ងាយ​ប្រឈម​នឹង​វីរុស HIV ដូច​ជា​​បុរស​រួម​ភេទ​ជាមួយ​បុរស ជាដើម​។

    ថ្នាំ​ចាក់​នេះ​​អាច​មាន​ផល​រំខាន​មួយ​ចំនួន​ដូច​ជា​ឈឺ​ក្បាល ឈឺ​សាច់ដុំ​តិច​តួច​ អស់​កម្លាំង ឈឺ​ខ្នង និង​ឡើង​រមាស់​ជាដើម​។

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 23/12/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: