backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ក្រសួងសុខាភិបាល ចាត់វិធានការ​លើការ​នាំចូល និង​ផ្សព្វផ្សាយ​​ថ្នាំ​បំប៉ន​ផ្លូវភេទ​បុរស Résistance

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 27, 2019

ក្រសួងសុខាភិបាល ចាត់វិធានការ​លើការ​នាំចូល និង​ផ្សព្វផ្សាយ​​ថ្នាំ​បំប៉ន​ផ្លូវភេទ​បុរស Résistance

ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ជូន​ដំណឹង ឲ្យ​បញ្ឈប់ការ​នាំចូល​ លក់ ចែកចាយ និង​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម ហ្វេសប៊ុក នូវថ្នាំបំប៉ន​ផ្លូវភេទ​បុរស Résistance។

យោង​តាម​សេចក្តី​ជូន​ដំណឹង​ចុះថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០១៩ នោះ ក្រសួង​បាន​បញ្ជាក់ថា ថ្នាំ​ខាងលើ​នេះ​គ្មាន​ការ​ចុះ​បញ្ជិកា និង​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​នោះទេ។ ក្នុងនោះ​ក្រសួង​បាន​ពិនិត្យ​ឃើញ​គណនី​បណ្តាញ​សង្គម ហ្វេសប៊ុក ចំនួន៧ បាន​កំពុង​ផ្សព្វផ្សាយ​លក់ថ្នាំ​បំប៉ន​ផ្លូវភេទ​បុរស Résistance ភូត​កុហក បំផ្លើស​ហួស​ពី​ការ​ពិតថា ថ្នាំនេះជាផលិតផលមានគុណភាពខ្ពស់ មកពីប្រទេសបារាំង។ ផេក​ទាំង​នោះ​រួម​មាន៖

១. បុរសខ្លាំងពិត

២. កន្និដ្ឋា លក់ផលិតផលមកពីបារាំង

៣. Resistance បុរសខ្លាំង

៤. សុខភាពរបស់បុរស

៥. ស្តេចថ្នាំ ជំនួយសុខភាព

៦. បុរសខ្លាំង

៧. Sovavann healthy shops

ក្នុង​សេចក្តីជូន​ដំណឹង​ដដែល​នោះ ក្រសួង​សុំឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ជឿ​លើការ​ឃោសនា​បោកប្រាស់ និង​ឈប់​ប្រើប្រាស់​ថ្នាំ​បំប៉ន​ផ្លូវភេទ Résistance ជា​បន្ទាន់ ព្រោះ​អាច​ប៉ះពាល់​ដល់​សុខភាព ឬ​ឈាន​ដល់​បាត់បង់​អាយុ​ជីវិត (ដោយសារគាំងបេះដូង)។

ក្រៅ​ពី​នោះ ក្រសួង​សុខាភិបាល​បាន​តម្រូវ​ឲ្យ​ម្ចាស់​គណនីទាំង៧ ខាង​លើ បញ្ឈប់​ការ​នាំ​ចូល ផ្សព្វផ្សាយ លក់ ឬចែកចាយ ថ្នាំ​បំប៉ន​ផ្លូវភេទ​បុរស Résistance ព្រម​ទាំង​ប្រមូល​មក​កម្ទេច​ចោល។

ខាងក្រោមនេះជាសេចក្តីជូនដំណឹងទាំងស្រុង របស់ក្រសួងសុខាភិបាល៖

កាលពីចុងខែ មករា ឆ្នាំ២០១៩ កន្លងទៅ ក្រសួងសុខាភិបាលបានចាត់វិធានការដូចគ្នានេះលើថ្នាំបំប៉នផ្លូវភេទបុរសឈ្មោះ RECHERCHÉ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 27, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម