ការញ៉ាំផ្សិត ច្រើនជាង ២ ដងក្នុងសប្តាហ៍ អាចបង្ការពីបញ្ហាការបាត់បង់ការចងចាំ សម្រាប់មនុស្សចំណាស់អាយុ ៦០ ឆ្នាំឡើង។ នេះបើតាមការស្រាវជ្រាវរបស់ប្រទេសសិង្ហបុរី។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ការញ៉ាំផ្សិត ច្រើនជាង ២ ដងក្នុងសប្តាហ៍ អាចបង្ការពីបញ្ហាការបាត់បង់ការចងចាំ សម្រាប់មនុស្សចំណាស់អាយុ ៦០ ឆ្នាំឡើង។ នេះបើតាមការស្រាវជ្រាវរបស់ប្រទេសសិង្ហបុរី។
ការស្រាវជ្រាវធ្វើឡើងដោយសាកលវិទ្យាល័យជាតិសិង្ហបុរី បានតាមដានលើរបបអាហាររបស់ពលរដ្ឋសិង្ហបុរី ៦៦៣នាក់ មានអាយុលើសពី ៦០ឆ្នាំ ហើយរកឃើញថា មនុស្សចាស់មានវ័យលើ ៦០ឆ្នាំ ច្រើនមានបញ្ហាបាត់បង់ កម្រិតយល់ដឹងច្រើន ឬហៅថា Mild cognitive impairment (MCI)។
យ៉ាងណាមិញ នៅពេលពួកគេពិនិត្យមើលរបបអាហារឃើញថា មនុស្សចាស់បានញ៉ាំប្រភេទបន្លែផ្សិតក្នុងរបបអាហារច្រើនដង ក្នុងមួយសប្តាហ៍ មានការភ្លេចភ្លាំង និងបញ្ហាស្មារតីខ្សោយ តិចជាងអ្នកមិនញ៉ាំផ្សិត។
“នេះពិតជាគួរឱ្យភ្ញាក់ផ្អើល និងលើកទឹកចិត្តឲ្យញ៉ាំបន្លែផ្សិត”។ នេះបើតាមលោក Lei Feng ជាសាស្រ្តាចារ្យដឹកនាំការស្រាវជ្រាវខាងលើ។
សាស្រ្តាចារ្យសិង្ហបុរីរូបនេះ បន្ថែមទៀតថា ប្រភេទបន្លែផ្សិតសម្បូរទៅដោយសារធាតុ Ergothioneine ជាសារធាតុប្រឆាំងជំងឺមហារីក។ ដូចនេះ មានបន្លែផ្សិតច្រើនក្នុងរបបអាហារ ជួយការពារខួរក្បាលបានយ៉ាងមានប្រសិទ្ធិភាព ជំរុញសមត្ថភាពក្នុងការគិត និងវិភាគបានកាន់តែប្រសើរ។
បន្ថែមពីនេះប្រភេទបន្លែផ្សិត ក៏មានសាធាតុចិញ្ចឹម ដូចជា វីតាមីន D Selenium និង Spermidine ជួយការពារកោសិកាសរសៃប្រសាទទៀតផង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ