តាមសារព័ត៌មាន BBC របស់អង់គ្លេស បានឲ្យដឹងថា អ្នកស្រី Cameron ជាមនុស្សម្នាក់ ក្នុងចំណោមមនុស្ស ២នាក់ ប៉ុណ្ណោះលើផែនដី មានបម្រែបម្រួលហ្សែនយ៉ាងកម្របំផុត។ មានន័យថា អ្នកស្រីស្ទើរតែគ្មានអារម្មណ៍ឈឺចាប់ និងមិនដែលមានអារម្មណ៍ព្រួយបារម្ភ ឬខ្លាចនោះទេ។
អ្វីចម្លែកនោះ Jo Cameron ពុំបានដឹងនោះទេ រហូតដល់អាយុ ៦៥ឆ្នាំ ទើបដឹងថាខ្លួនមានភាពខុសប្លែកយ៉ាងកម្រ។ អ្វីបានប្រាប់ទៅនាងឲ្យដឹងពីភាពចម្លែកនោះគឺ នៅក្រោយពេលអ្នកស្រីឆ្លងកាត់ការវះកាត់ក្នុងស្ថានភាពធ្ងន់ធ្ងរ តែនាងពុំត្រូវការថ្នាំបំបាត់ការឈឺចាប់ ហើយនោះក៏បានធ្វើឲ្យគ្រូពេទ្យភ្ញាក់ផ្អើលផងដែរ។
ក្រោយពីជួបរឿងខាងលើនេះ គ្រូពេទ្យឯកទេសខាងថ្នាំសណ្ដុំ លោកវេជ្ជបណ្ឌិត Devjit Srivastava បានបញ្ជូនអ្នកស្រី Cameron ទៅក្រុមគ្រូពេទ្យជំនាញខាងហ្សែនណេទិក នៅសាកលវិទ្យាល័យ College London និងសាកលវិទ្យាល័យ Oxford។ ក្រោយពីធ្វើតេស្ត បានបង្ហាញថា អ្នកស្រីពិតជាមានហ្សែនកម្រ មានន័យថានាងគ្មានអារម្មណ៍ឈឺចាប់ដូចមនុស្សធម្មតាទេ។