តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ជប៉ុន កំពុង​ក្លាយ​ជាប្រទេស​មាន​ពលរដ្ឋ​គ្មាន​បទ​ពិសោធ​រួម​ភេទ​ច្រើន​បំផុត

ជប៉ុន កំពុង​ក្លាយ​ជាប្រទេស​មាន​ពលរដ្ឋ​គ្មាន​បទ​ពិសោធ​រួម​ភេទ​ច្រើន​បំផុត

ជប៉ុន ​ដែល​ត្រូវ​ចាត់​ទុកជា​ប្រទេស​ មាន​ឧស្សាហកម្ម​ភាព​យន្ត​សិច ​ធំបំផុត​មួយ​លើ​ពិភពលោក ​បែរ​ជា​កំពុង​ប្រឈម​មុខ​ជាមួយ​កំណើន ពលរដ្ឋ​គ្មាន​បទ​ពិសោធន៍​រឿង​លើ​គ្រែ​ទៅ​វិញ ដោយ​ការ​សិក្សា​ថ្មី បង្ហាញ​ថា ជនជាតិ​ជប៉ុន ១/១០ ​នាក់ នៅ​វ័យ ៣០​ឆ្នាំ ពុំធ្លាប់​រួមភេទទាល់​តែ​សោះ ខណៈ​តួលេខ​មនុស្ស​ពេញវ័យ គ្មាន​បទពិសោធន៍​រួមភេទ ក៏​កំពុង​កើនឡើង​ផងដែរ។

ការសិក្សា​នេះ យោង​លើ​ទិន្នន័យ​ពី​អង្គភាព​ជាតិ​បង្ក​កំណើត របស់​​ប្រទេសនេះ ធ្វើ​ឡើង​ចន្លោះ​​ឆ្នាំ​ ១៩៨៧-២០១៥ និង​ត្រួត​ពិនិត្យ​ដោយ​ក្រសួង​សុខាភិបាល​ជប៉ុន បង្ហាញ​ថា នៅ​ឆ្នាំ២០១៥ ស្រីៗ​ជន​ជាតិជប៉ុន​ ១១,៩% អាយុ​ពី ៣០-៣៤ ​ឆ្នាំ និង​ប្រុសៗ ១២,៧% អាយុ​ពី ៣០-៣៤ ​ឆ្នាំ ពុំមាន​បទពិសោធន៍​រួមភេទ​នោះទេ។ ចំណែក​នៅ​ចន្លោះ​អាយុ​ពី ៣៥-៣៩​ឆ្នាំ ស្រីៗ មាន ៨,៩​% និង​ប្រុសៗ មាន ៩,៥ ភាគរយ។

រីឯ​ការសិក្សានៃ​​អ្នកស្រាវជ្រាវ​មក​ពី​សាកលវិទ្យាល័យ​ តូក្យូ ធ្វើ​ឡើង​នៅ​ឆ្នាំ ២០១៥ លើ​មនុស្សពេញ​វ័យ​អាយុ​ចន្លោះ​ពី ១៨-៣៩ ​ឆ្នាំ រកឃើញ​ថា ប្រុសៗ​ប្រមាណ ២៥% និង​ស្រីៗ​ប្រមាណ ២៥% ពុំធ្លាប់​រួមភេទ​ទាល់​តែ​សោះ ហើយលទ្ធផល​នេះ ទំនង​បង្ក​ការព្រួយបារម្ភ​ដល់​រដ្ឋាភិបាល​ជប៉ុន ជាមួយអត្រា​ធ្លាក់ចុះ​ចំនួន​ប្រជាជន និង​អត្រា​បង្ក​កំណើត​ក្នុង​កម្រិតទាប។

ក្នុង​ការ​សិក្សា​មួយ​ទៀត​ ពាក់​ព័ន្ធទំនាក់​ទំនង រវាង​ការ​រួម​ភេទ និង​លុយ រក​ឃើញថា ប្រុសៗ​អាច​នឹង​មាន​ទំនោរ​ទទួល​បាន​បទ​ពិសោធន៍​រួម​ភេទ​ច្រើន​ជាង​​នេះ បើ​សិន​ជាពួក​គេ​មានការ​ងារពេញ​ម៉ោង។​

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ រដ្ឋាភិបាល​ជប៉ុន បាន​ដោះស្រាយ​ដោយ​ផ្ដល់​ការ​លើកទឹកចិត្ត​បង្ក​កំណើត និង​ជួយគាំទ្រដល់​ម៉ាក់ៗ ​កំពុងមមាញឺក​បំពេញ​ការងារ​ប្រចាំ​ថ្ងៃ​ថែម​ទៀត​ផង។

ពលរដ្ឋជប៉ុនគ្មានបទពិសោធន៍រួមភេទកំពុង​កើតឡើង

អត្ថបទពាក់ព័ន្ធ៖

  • ឧស្សាហ៍​ធ្វើរឿង​ក្ដៅ​សាច់ សុខភាពកាន់​តែ​ល្អខ្លាំង
  • ជំងឺនេះ ធ្វើឲ្យអារម្មណ៍ផ្លូវ​ភេទយើង​ចុះ​ខ្សោយ អត់​ដឹងមូល​ហេតុ

ក្រុម​អ្នកស្រាវជ្រាវ បញ្ជាក់​ថា ស្ថានភាព​បុគ្គល​ម្នាក់ៗ ដែលមិន​ធ្លាប់រួមភេទ គឺដោយសារ​ការពិបាក​ស្វែងរក​ដៃគូរ ហើយ​នេះ​ប្រហែល​ត្រូវ​ពិចារណា​ទៅក្នុង​គោលនយោបាយ​នាពេល​ខាង​មុខ ក្នុង​គោលដៅ​បង្កើន​អាត្រា​បង្ក​កំណើត។

ជាមួយ​គ្នា​នេះ អ្នកស្រាវជ្រាវ កត់​សម្គាល់​ថា សកម្មភាព​ផ្លូវភេទ ប្រហែល​មិនមែន​ជា​អាទិភាព​សម្រាប់​មនុស្ស​គ្រប់គ្នា​នោះ​ទេ ខណៈ​ក្រុម​អ្នក​ចូល​រួម​ក្នុង​ការស្ទង់មតិ មាន​វ័យ​លើស​ពី ២៥​ឆ្នាំ អះអាង​ថា កង្វះ​បទពិសោធន៍​រួមភេទ គឺ​ជា​មូល​ហេតុ​ចម្បង ដោយសារ​ការ​មិនស្ម័គ្រចិត្ត ហើយ​ភាគ​ច្រើន​រំពឹង​ទទួល​បទ​ពិសោធន៍​នេះ ក្រោយ​​រៀប​ការ​ប៉ុណ្ណោះ។

លោក ភីតធើរ យូដា សាស្ត្រចារ្យផ្នែកអេពីដេមីសាស្ត្រ នៃ​សាកលវិទ្យាល័យ​ តូក្យូ និង​ជាប្រធាន​ដឹកនាំ​ការសិក្សា​នេះ លើក​ឡើង​ថា អសកម្មភាព​ផ្លូវភេទ ឬគ្មាន​បទ​ពិសោធន៍ មិន​មែន​ជារឿងថ្មី ជារឿង​គួរឲ្យ​អស់សំណើច​ទេ ប៉ុន្តែ​វា​បែរ​ជារឿង​សំខាន់ និង​គួរ​ឲ្យ​បារម្ភ​បំផុត​សម្រាប់​មនុស្ស​គ្រប់​គ្នា។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 10/04/2019
ត្រួតពិនិត្យដោយ សន សុភា