backup og meta

ស​មត្ថកិច្ច​រឹប​អូស​បាន​ថ្នាំ​​ជំនួយ​ផ្លូវ​ភេទ រាប់ពាន់​ប្រអប់ នៅ​ជិតផ្សារ​អូឫស្សី

ស​មត្ថកិច្ច​រឹប​អូស​បាន​ថ្នាំ​​ជំនួយ​ផ្លូវ​ភេទ រាប់ពាន់​ប្រអប់ នៅ​ជិតផ្សារ​អូឫស្សី

ថ្នាំជំនួយ​ផ្លូវ​ភេទ ថ្នាំ​បង្កើន​អារម្មណ៍​ផ្លូវ​ភេទ បង្កើន​ភាព​ស្រើបស្រាល (ថ្នាំ​សម្រើប) ថ្នាំមិន​បាន​ចុះ​បញ្ជិកា ថ្នាំគ្មាន​លិខិត​អនុញ្ញាត​ឲ្យ​នាំ​ចូល ថ្នាំ​ហួស​កាល​បរិច្ឆេទ​ប្រើប្រាស់ និង​ថ្នាំច្រើន​ប្រភេទ​ទៀត ដែល​ច្បាប់​ហាម​ឃាត់ សរុបជិត ៥០០ ប្រភេទ ត្រូវបានសមត្ថកិច្ចរឹបអូស។

យោង​តាម​ហ្វេសប៊ុក​ផេក​ផ្លូវ​ការ​របស់ គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ-Counter Counterfeit Committee បាន​ឲ្យ​ដឹង​ថា ព្រឹក​មិញ​នេះ​គណៈកម្មាធិការ​បាន​បើក​សន្និសីទ​សារព័ត៌មាន ស្ដី​ពី​លទ្ធផល​កិច្ចប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ហាង​លក់​ឱសថ​បូរាណ​ចិនមួយ​ចំនួន​ដែល​មាន​ទីតាំង ស្ថិត​នៅ​តាម​បណ្ដោយ​វិថី​ហ្សាដឺហ្គោល ផ្លូវ​លេខ ២១៧ ក្នុង​សង្កាត់​អូឫស្សី​ទី​០៤ ខណ្ឌ ៧មករា រាជធានី​ភ្នំពេញ។

Hello_គ្រូពេទ្យ

ប្រភពរូប៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ

ក្នុង​ប្រតិបត្តិការ​នោះ ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ បាន​ឲ្យ​ដឹង​ថា ក្រុម​ប្រតិបត្តិការ​ពិសេស ​គ.ប.ផ.ក បាន​ត្រួតពិនិត្យ ​ឆែកឆេរ និងរឹប​អូស​បាន​ឱសថ​ខុស​ច្បាប់​ជាច្រើន​ប្រភេទសរុប​ទាំង ០៣ ទីតាំង រឹបអូស​បានថ្នាំបូរាណ​ចិន គ្មាន​ចុះ​បញ្ជិ​កា ចំនួន ៤៥៤ ប្រភេទ សរុប ៧ ៣២១ ប្រអប់។

Hello_គ្រូពេទ្យ

ប្រភពរូប៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ

ក្រោយពី​សមត្ថកិច្ច​ត្រួតពិនិត្យ​​​រួច ដោយ​មាន​ការ​ឯកភាព​ពី​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​​រាជធានី​ភ្នំពេញផង​នោះ បាន​ឲ្យ​ផ្អាក​អាជីវកម្ម​ទាំង ៣ ទីតាំង​ជា​បណ្ដោះ​អាសន្ន ហើយ​សមត្ថកិច្ច​កំពុង​បន្ត​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់​ការ​តាម​នីតិវិធី។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

09/04/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Apr 09, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម