តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ប្រយ័ត្ន​ផង! ត្រី Tuna របស់​ក្រុមហ៊ុនមួយនៅ​​វៀតណាម មានផ្ទុក​បាក់តេរី

ប្រយ័ត្ន​ផង! ត្រី Tuna របស់​ក្រុមហ៊ុនមួយនៅ​​វៀតណាម មានផ្ទុក​បាក់តេរី

សម្រាប់​គ្នា​យើង​និយម​ញ៉ាំ​ត្រីឆៅ ពិសេស​ត្រី Tuna នាំ​ចេញ​ពី​ប្រទេស​វៀត​ណាម ត្រូវ​ប្រុង​ប្រយ័ត្ន​ផង ពេល​នេះអាមេរិក រក​ឃើញ​បាក់តេរីឈ្មោះ Salmonlla ក្នុង​សាច់​ត្រី Tuna ឆៅ ទាំង​នោះ ដែលកំពុង​ឆ្លង​នៅ​អាមេរិក ដល់​ទៅ​ ៧ រដ្ឋ។

មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ នៅអាមេរិក CDC បាន​ព្រមាន ពាក់​ព័ន្ធ​ការ​ញ៉ាំ​សាច់​ត្រី Tuna ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន JK Fish របស់​ប្រទេស​វៀត​ណាម នឹង​ចែក​ចាយ​ក្នុង​ទឹក​ដី​របស់​ខ្លួន ដោយ​ក្រុមហ៊ុនអាមេរិក Jensen Tuna។

ការព្រមាន​របស់​ CDC ធ្វើ​ឡើង​បន្ទាប់​ពីមនុស្ស ១៣​នាក់ ក្នុង​រដ្ឋ​ចំនួន ៧ ឆ្លង​បាក់តេរី Salmonella ដែល​ជា​បាក់តេរី​ម្យ៉ាង​បង្ក​ឲ្យ​យើង​មាន​បញ្ហា​ពោះ​វៀន ដូច​ជាគ្រុន​ពោះ​វៀន​ដើម។

អ្នក​ជំងឺ ២​នាក់ ក្នុង​ចំណោម ១៣នាក់ ត្រូវ​គេ​បញ្ជូន​ទៅ​ព្យាបាល និង​សម្រាក​នៅ​មន្ទីរពេទ្យ ប៉ុន្ដែ​ពុំ​មាន​សេចក្តី​ពាក់ព័ន្ធ​ករណី​មាន​អ្នក​ស្លាប់​ ដោយ​ការ​ឆ្លង​បាក់តេរី​នេះ​ទេ។ ក្រុមហ៊ុន Jensen Tuna បាន​ឲ្យ​អ្នកចែកចាយ ក្នុង​រដ្ឋទាំង ៧ យក​ត្រី Tuna ត្រឡប់​មក​វិញ ដោយ​ត្រី Tuna ទាំងនោះ មាន ៣​ក្រុម ភ្ជាប់​​លេខ​កូតទំនិញ Z266, Z271 និង Z272។

មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ របស់​អាមេរិក ប្រកាស​ថា អតិថិជន បញ្ជា​ទិញ Sushi ធ្វើពី​ត្រី Tuna ឆៅ ពី​ភោជនីយដ្ឋាន និង​ហាង​នានា គួរ​សួរ​ជាមុន ថាតើ​ត្រី Tuna នោះ ផ្គត់ផ្គង់​ដោយ​ ក្រុមហ៊ុន Jensen Tuna ឬទេ? ហើយ​ប្រសិន​បើមិនច្បាស់​ កុំ​ញ៉ាំ​ត្រី Tuna នោះអី។

រោគសញ្ញា​ ​ឆ្លង​បាក់តេរី Salmonella រួមមាន រាក គ្រុនក្ដៅ និង​ចុកពោះ រយៈពេល ១២-៧២ ​ម៉ោង ក្រោយ​ញ៉ាំ​ត្រី Tuna មាន​ផ្ទុក​បាក់តេរី​នោះ។ ជំងឺ​នេះ កើត​យូរ​បំផុត​ពី ៣-៧​ថ្ងៃ ហើយ​មនុស្ស​ជាច្រើន អាច​ធូរស្រាល​វិញ ដោយ​មិនចាំបាច់​ព្យាបាល​នោះទេ។

អត្ថបទពាក់ព័ន្ធ៖

គួរបញ្ជាក់​ថា ក្មេង​ក្រោម ៥​ឆ្នាំ មនុស្ស​ចាស់​លើស ៦៥​ឆ្នាំ និង​អ្នក​​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ ប្រឈម​ខ្ពស់​ងាយ​នឹង​ឆ្លង​បាក់តេរីប្រភេទ​នេះ​ ខណៈ​ផលប៉ះពាល់​ក៏​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​ដូច​គ្នា។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 18/04/2019
ត្រួតពិនិត្យដោយ សន សុភា