ប៉ុន្មាននាទីមុននេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ ដែលសីតុណ្ហភាពនឹងហក់ដល់ ៤០-៤១ អង្សារសេ ចាប់ពីថ្ងៃ ២២-៣០ ខែ មេសា ឆ្នាំ ២០១៩។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ប៉ុន្មាននាទីមុននេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ ដែលសីតុណ្ហភាពនឹងហក់ដល់ ៤០-៤១ អង្សារសេ ចាប់ពីថ្ងៃ ២២-៣០ ខែ មេសា ឆ្នាំ ២០១៩។
ក្តៅខ្លាំងបែបនេះ យើងត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឲ្យមែនទែន ពិសេសក្មេងៗ មនុស្សចាស់ អ្នកមានជំងឺបេះដូង និងសួត។ ឯជំងឺមួយចំនួនដូចជា រាករូស ក្អួត កង្វះជាតិទឹក ក៏ងាយនឹងកើតនៅខែក្តៅដែរ ដោយសារតែការញ៉ាំទឹក ឬអាហារមិនមានអនាម័យ។
វិធីថែទាំសុខភាពនាខែក្តៅ
– ញ៉ាំទឹកឆ្អិនឲ្យបានច្រើន និងញឹកញាប់ មិនត្រូវចាំដល់ស្រេកនោះទេ
– កុំញ៉ាំស្រា ឬជាតិស្ករច្រើនពេក ព្រោះកាន់តែបាត់បង់ជាតិទឹក
– កុំញ៉ាំភេសជ្ជៈត្រជាក់ខ្លាំង បណ្តាលឲ្យរមូលក្រពះ
– ញ៉ាំទឹកត្រជាក់ ឬទឹកមានជាតិរ៉ែ ២-៤ កែវ/១ម៉ោង (អ្នកហាត់ប្រាណ)
– ជៀសវាងអាហារក្តៅៗ ឬញ៉ាំអាហារច្រើនហួសកម្រិត
– កាត់បន្ថយការប៉ះនឹងកម្តៅព្រះអាទិត្យពេលថ្ងៃ ឬនៅមាត់ទន្លេ/សមុទ្រ
– ត្រូវអនាម័យជាប់ជានិច្ច ដោយលាងដៃនឹងសាប៊ូ
– ស្លៀកសម្លៀកបំពាក់រលុង ស្តើងៗ មានពណ៌ស្រាល
– លាបឡេការពារកម្តៅថ្ងៃ ប្រើឆ័ត្រ ពាក់មួក និងវ៉ែនតាពេលចេញក្រៅ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ