តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ពពួក​អាហារ​សត្រូវ​នឹង​សុខភាព ចៀស​បាន​អាយុ​វែង

ពពួក​អាហារ​សត្រូវ​នឹង​សុខភាព ចៀស​បាន​អាយុ​វែង

អាហារ​ទាំងអស់​មិនមែន​សុទ្ធ​តែ​ជួយ​ទ្រទ្រង់​រាងកាយ​នោះ​ទេ មាន​មួយ​ចំនួន​បំផ្លាញ​សុខភាព​យើង​ទៅ​វិញ។ ដើម្បី​មាន​សុខភាព​ល្អ អាយុវែង យើង​ម្នាក់ៗ​ត្រូវ​ចៀស​ឲ្យ​បាន​នូវ​ពពួក​អាហារ​មិន​ល្អ​មួយ​ចំនួន​ខាងក្រោម​នេះ៖

១- អាហារ​ផ្អាប់

អាហារ​ផ្អាប់ ពិសេស​ពពួក​ជ្រក់ ប្រៃក៏ប្រៃ ឯពពួក​ផ្សិត​ក៏​សម្បូរដែរ ញ៉ាំ​ទៅ​ងាយ​នឹង​ហើមពោះ រាករូស ឡើងជាតិ​ប្រៃ កើត​ជំងឺ​លើស​ឈាម។ ផ្សិតសៗ​តែង​លេច​ចេញ​ក្នុង​ជ្រក់ មាន​ឈ្មោះ​ថា Belta Alpha Toxin វាគ្រោះថ្នាក់​បំផុត​ចំពោះ​សុខភាព​យើង នៅ​ពេល​​ញ៉ាំទៅបណ្តាល​ឲ្យ​ពុល​កោសិកា​ថ្លើម ឈាន​ទៅ​កើត​ជំងឺ​ថ្លើម​ខ្ពស់បំផុត។

អាហារបំផ្លាញសុខភាព

អត្ថបទពាក់ព័ន្ធ៖ កុំចេះតែពឺត ​ញ៉ាំ​គ្រឿង​ផ្អាប់ ពិសេស​ជ្រក់ អាច​កើត​​​មហារីក​ខ្ពស់​បំផុត

២- អាហារ​ប្រៃ

ញ៉ាំប្រៃ​ជា​មូលហេតុ​ឈាន​ទៅ​មាន​ជំងឺ​លើស​ឈាម ដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង មហារីកក្រពះ ក្រួសតម្រង​នោម និង​​ជំងឺ​​ជា​ច្រើន​​ទៀត ដូច្នេះ​ហើយ​ទើប​អង្គការ​សុខភាព​ពិភពលោក​ណែនាំ​ឲ្យ​យើង​ម្នាក់ៗ​ញ៉ាំ​អំបិល​ក្នុង​របប​អាហារ​តែ ១ ស្លាបព្រា​កាហ្វេ​ប៉ុណ្ណោះ​ក្នុង ១ ថ្ងៃ។

៣- អាហារខ្លាញ់

ខ្លាញ់​មាន​ពីរ​ប្រភេទ គឺ​ខ្លាញ់​ល្អ និង​ខ្លាញ់​អាក្រក់ ដែល​បាន​មក​ពី​ប្រភព​២​ដូចគ្នា គឺ​សត្វ និង​រុក្ខជាតិ។
ញ៉ាំ​ខ្លាញ់​​មិន​ល្អ (ខ្លាញ់​សត្វ) លើ​សកម្រិត​ជាដើម​ហេតុនាំ​ឲ្យ​មាន​ជំងឺ​សរសៃ​ឈាម បេះដូង ដាច់សរសៃឈាមខួរក្បាល ស្ទះ​សរសៃ​ឈាម ធាត់ -ល-។

៤- អាហារ​កំប៉ុង

ដើម្បី​រក្សា​ទុក​បាន​យូរ អាហារ​កំប៉ុង​ទាំងអស់​ត្រូវតែ​ប្រៃ និង​ដាក់​សារធាតុ​គីមី សួរថា តើ​អាហារ​ទាំងនោះ​ប៉ះពាល់​សុខភាព​យើង​កម្រិត​ណា?

អាហារបំផ្លាញសុខភាព

អត្ថបទពាក់ព័ន្ធ៖ ញ៉ាំ​អាហារ​ក្តៅៗ​ដាក់​​ថង់ប្លាស្ទិច ចាន ឬ​ប្រអប់​ស្នោ គ្រោះថ្នាក់​ខ្លាំង​ណាស់

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 23/04/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត