តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ប្រើ​ថ្នាំ​បំបាត់​ការឈឺ​ចាប់​យូរ ប្រយ័ត្ន​កើត​ជំងឺ​បេះដូង

ប្រើ​ថ្នាំ​បំបាត់​ការឈឺ​ចាប់​យូរ ប្រយ័ត្ន​កើត​ជំងឺ​បេះដូង

ប្រយ័ត្ន​ប្រយែង​ផង ពិសេសស្រី ព្រោះថ្នាំ​អង់ទីប៊ីយូទិក យើង​ឧស្សាហ៍​ប្រើបំបាត់ការ​ឈឺចាប់ ការឆ្លងមេរោគ និង​កម្ចាស់​មុន​ ក៏​ដូច​ជា​អាការៈ​ផ្សេងៗ​នោះ នៅពេល​ប្រើ​កាន់តែ​យូរ​ នាំឲ្យ​កើត​ជំងឺ​បេះដូង និង​ដាច់​សរសៃ​ឈាម​ខួរក្បាល។

ការសិក្សា​មួយ ចេញផ្សាយ​លើ​គេហទំព័រ​វេជ្ជសាស្រ្ត WebMD បានពិនិត្យ​តាមដាន​សុខភាព​ស្រីៗ ៣៦.៥០០​នាក់ ក្នុង​រយៈពេល ៨​ឆ្នាំ ដែល​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ​អង់ទីប៊ីយូទិក គឺមានដល់​ទៅ​​ជាង ១​.០០០​នាក់ បាន​វិវត្តឲ្យ​កើត ​​ជំងឺ​បេះដូង។ ហើយ​បើ​តាម​លទ្ធផល​ការសិក្សា បញ្ជាក់​ថា ស្រីៗ​អាយុ​លើស ៦០​ឆ្នាំ ប្រើ​ថ្នាំ​អង់ទីប៊ីយូទិក រយៈពេល ២ខែ ឬ​យូរជាងនេះ មាន​អត្រា ៣២% កើត​ជំងឺ​បេះដូង ជាង​អ្នកមិនប្រើ​ថ្នាំ អាយុ​ពី ៤០-៥៩ ​ឆ្នាំ មាន​អត្រា ២៨% និង​អាយុ​ពី ២០-៣៩​ ឆ្នាំ ពុំ​ប្រឈម​កើត​ជំងឺ​បេះដូង​ទេ។

ប្រើ​ថ្នាំ​បំបាត់​ការឈឺ​ចាប់​យូរ ប្រយ័ត្ន​កើត​ជំងឺ​បេះដូង Hello គ្រូពេទ្យ

លោក Lu Qi ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជំងឺ​ធាត់ នៅ​សាកលវិទ្យាល័យ Tulane រដ្ឋ New Orleans សហរដ្ឋអាមេរិក បញ្ជាក់ថា ថ្នាំ​អង់ទីប៊ីយូទិក ជា​កត្ដា​សំខាន់​ធ្វើ​ឲ្យ​ប្រែប្រួល​តុល្យភាពសរីរាង្គ​តូចៗ​នៅ​ក្នុង​ពោះវៀន សម្លាប់​បាក់តេរី​ល្អ ប៉ុន្តែ​វា​នឹង​ធ្វើ​ការ​​បង្កើន​សមាមាត្រ​វីរុស បាក់តេរី និង​សរីរាង្គ​តូចៗ​ផ្សេងទៀត ដែលមូល​ហេតុ​បង្ក​ជា​ជំងឺ។ លោក​ថា ការសិក្សា​ពីមុន បង្ហាញ​ថា ថ្នាំ​នេះ មាន​ជាប់ពាក់ព័ន្ធរវាង​ការប្រែប្រួល​បាក់តេរីល្អ​ក្នុង​ពោះវៀន និងបញ្ហាត្បៀត​សរសៃ​ឈាម ជំងឺ​ដាច់សរសៃ​ឈាម​ខួរក្បាល រួម​ទាំង​​ជំងឺ​បេះដូង

អត្ថបទពាក់ព័ន្ធ៖ ​ស្រា អាច​ធ្វើ​ឲ្យ​​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​បាន

​ប្រធាន​មជ្ឈមណ្ឌល​ស្រាវជ្រាវដដែល បន្ថែម​ថា ថ្នាំ​អង់ទីប៊ីយូទិក គួរប្រើប្រាស់​នៅពេល​ចាំបាច់​ប៉ុណ្ណោះ ដោយសារមាន​ផលវិបាក​ធ្ងន់ធ្ងរ ​ប្រើប្រាស់​ថ្នាំ​នេះ ក្នុង​រយៈពេលកាន់​តែ​​ខ្លី គឺកាន់តែ​ល្អ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 28/04/2019
ត្រួតពិនិត្យដោយ គឹម កាណែល