តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ក្រែង​អត់​ចាប់​អារម្មណ៍! បើ​ស្រីៗ ​ស្រមុក​អាច​​មាន​​​បញ្ហា​ទាំង​នេះ

ក្រែង​អត់​ចាប់​អារម្មណ៍! បើ​ស្រីៗ ​ស្រមុក​អាច​​មាន​​​បញ្ហា​ទាំង​នេះ

ឲ្យតែ​និយាយ​ដល់​រឿង​ស្រមុក ម្នាក់ៗ​ច្បាស់​ជាដាក់​សម្ពាធ​លើ​ប្រុសៗ​ខ្លាំង​មិនខាន ប៉ុន្តែស្រីៗ​ក៏​ស្រមុក​ដូច​តែ​គ្នា​ទេ មួយ​ទៀត​ស្រីៗ​ចូល​ចិត្ត​លាក់​បាំង​រឿង​នេះ មិនហ៊ាន​និយាយឲ្យ​គេ​ដឹង​ទេ ខ្មាស់ ប៉ុន្តែ​ត្រូវ​ដឹង​ផង ស្រមុក​ខ្លាំង​ៗ មិនមែន​កើត​ដោយ​ឯកឯង​ទេ វា​បង្ហាញ​ថា គឺ​យើង​មាន​បញ្ហា​សុខភាព​អ្វី​មួយ បាន​ជាអ៊ីចឹង។

ក្រុម​អ្នក​ស្រាវជ្រាវ​​មក​ពី​សាកលវិទ្យាល័យ​​ Ben-Gurion ប្រទេស​អ៊ី​ស្រាអ៊ែល​​ បាន​តាម​ដាន​លើក្រុម​​​អ្នក​​ស្ម័គ្រ​ចិត្ត ២​.០០០​នាក់​ ​មក​គេង​នៅ​បន្ទប់​ពិសោធន៍​ ហើយ​ប្រមាណ​ ៤០​%​​ នៃ​ស្រីៗស្ម័គ្រ​​ចិត្ត ​មាន​បញ្ហា​​ស្រមុក​​។

សាស្រ្តាចារ្យ​ Nimrod Maimon អ្នក​ស្រាវជ្រាវ​​​នៅ​សាកលវិទ្យា​ល័យ​ Ben-Gurion និង​ជា​ប្រធាន​​ផ្នែក​វេជ្ជសាស្រ្ត​នៃ​សាកលវិទ្យាល័យ​​ Soroka នៃ​​ប្រទេស​អ៊ី​ស្រាអែល លើក​ឡើង​ថា ទោះ​បី​វា​មិន​ខុស​ប្លែក​អ្វី​រវាង​ប្រុសៗ ​​ឬស្រីៗ​ជា​អ្នក​ស្រមុក​ ប៉ុន្តែ​​​ភាគ​ច្រើន​ស្រីៗ​ព្យាយាម​លាក់​បាំង​​មិន​ប្រាប់​ពី​បញ្ហា​នេះ​ឡើយ​”។ លោកថា ការ​លាក់​បាំង​នេះ​ ក៏​ឧបសគ្គ​មួយ​នៃ​សិក្សា​លម្អិត​ ពីការគេង​របស់​ស្រីៗ​ដូច​គ្នា។

អត្ថបទ​ពាក់ព័ន្ធ៖

  • ត្អើកអត់បាត់ អាច​មានជំងឺ​ទាំងនេះ
  • ឆ្ងល់​អត់ ម៉េច​បាន​យើង​ចេះ​តែ​ងងុយ ក្រោយ​បាយ​ថ្ងៃ​ត្រង់?

ក្នុង​ចំណោម​​អ្នក​​ស្ម័គ្រ​ចិត្ត​ខាង​ចំនួន​ ២​.០០០​នាក់ មានស្រីៗសរុប ៦៧៥​នាក់​​ ដោយ​ការ​វាយ​តម្លៃរឿង​គេង​របស់​មនុស្ស​ស្រី ​តម្រូវ​ឲ្យ​អ្នក​ចូល​រួម​​​បំពេញ​ចម្លើយ​ក្នុង​​ក្រដាស​សំណួរ។ ទោះ​​យ៉ាង​ណា ក្រុម​យ​អ្នក​ស្រាវជ្រាវ​នៅ​តែ​អះ​អាង​ថា ​ស្រី​​​​ប្រមាណ​ ៣០​%​​ នៅ​តែ​មាន​បញ្ហា​ស្រមុក​​ពេល​គេង​។ ​​

បើ​តាម​​ក្រុម​គ្រូ​ពេទ្យ​ស្រាវជ្រាវ ចំពោះ​ករណី​​ស្រមុក ​អាច​ជា​​​រោគ​សញ្ញា​​បញ្ហា​ផ្លូវ​ដង្ហើម​នៅ​ពេល​គេង ដែល​ជា​ហានិភ័យ​​​ជំងឺ​មួយ​ចំនួន ​ដូច​ជា លើស​ឈាម ជំងឺ​បេះ​ដូង ឬ​ជំងឺ​ដាច់​សរសៃ​ឈាមខួរ​ក្បាល​​ជាដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 29/04/2019
ត្រួតពិនិត្យដោយ សន សុភា