ប្រយ័ត្នផងប្រុសៗគ្នាយើង “អនាម័យដើម្បីសុខភាព” ពាក្យនេះមានតាំងពីនៅបឋមសិក្សាម្ល៉េះ គ្មានអនាម័យ គឺមានគ្រោះថ្នាក់ ជាក់ស្តែងនៅប្រេស៊ីល ប្រុសៗដល់ទៅ ១.០០០នាក់ ត្រូវកាត់អាអូនតូចចោល រៀងរាល់ឆ្នាំ ដោយសារអត់អនាម័យ។
ប្រយ័ត្នផងប្រុសៗគ្នាយើង “អនាម័យដើម្បីសុខភាព” ពាក្យនេះមានតាំងពីនៅបឋមសិក្សាម្ល៉េះ គ្មានអនាម័យ គឺមានគ្រោះថ្នាក់ ជាក់ស្តែងនៅប្រេស៊ីល ប្រុសៗដល់ទៅ ១.០០០នាក់ ត្រូវកាត់អាអូនតូចចោល រៀងរាល់ឆ្នាំ ដោយសារអត់អនាម័យ។
ប្រធានាធិបតីប្រេស៊ីល Jair Bolsonaro បានលើកឡើងពីបញ្ហានេះ ក្នុងសន្និសីទសារព័ត៌មាន នៅឯរដ្ឋធានី Brasilia ក្រោយទស្សនកិច្ចនៅក្រសួងអប់រំរួច។ លោកថា “នៅប្រេស៊ីល យើងមានករណីកាត់ប្រដាប់ភេទប្រុស ១.០០០នាក់/ឆ្នាំ ដោយសារខ្វះទឹក និងសាប៊ូ“។ ចំណែកសមាគមសិក្សាពីតម្រង់នោម នៅប្រេស៊ីល ក៏បញ្ជាក់ពីតួលេខដូចគ្នានេះដែរ។ ប្រុសៗជាច្រើន ត្រូវបង្ខំកាត់ប្រដាប់ភេទចោល ដោយសារឆ្លងមេរោគមិនអាចព្យាបាលបាន រួមមានទាំងមហារីក និងមេរោគអេដស៍។
ប្រធានាធិបតីរូបនេះ បន្ថែមថា រដ្ឋាភិបាល នឹងចាប់ផ្ដើមធ្វើការជាមួយប្រុសៗរងគ្រោះ ដើម្បីជួយឲ្យយល់ដឹងបន្ថែមពីគ្រោះថ្នាក់ដោយសារកង្វះអនាម័យ។
យោងតាមសមាគមមហារីកអាមេរិក អនាម័យប្រដាប់ភេទ ជាកត្ដាសំខាន់ជួយបង្ការមហារីកលិង្គ ក្នុងចំណោមប្រុសៗមិនកាត់ចុង។ ការសិក្សាជាច្រើន រកឃើញថា ប្រុសៗកាត់ចុង មានភាពប្រឈមតិច ទៅនឹងការកើតជំងឺ ដោយសារវាជួយបង្ការកើតមានសារធាតុ Smegma។
អត្ថបទពាក់ព័ន្ធ៖
យោងតាមវិទ្យាស្ថានមហារីក Dana-Farber មហារីកលិង្គ ជាជំងឺកម្រ និងកើតលើប្រុសៗ ១/១០ម៉ឺននាក់ នៅអាមេរិកខាងត្បូង និងអឺរ៉ុប។ ការព្យាបាលជំងឺ អាស្រ័យលើទំហំផលប៉ះពាល់ និងការរីកធំនៃដុំមហារីក។ ការវះកាត់យកកោសិកាមហារីកចេញ ជាជម្រើសមួយក្នុងការព្យាបាល។
ប្រសិនបើមហារីក ស្ថិតនៅដំណាក់កាលដំបូង ប្រុសៗ ចាំបាច់កាត់ស្បែក ឬផ្នែកខ្លះ នៃលិង្គ។ ប្រសិនបើស្ថិតនៅដំណាក់កាលធ្ងន់ធ្ងរ ប្រុសៗ ចាំបាច់កាត់ប្រដាប់ភេទចោលទាំងអស់តែម្ដង។ នេះបើតាមរបាយការណ៍ស្រាវជ្រាវមហារីករបស់ចក្រភពអង់គ្លេស។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕