ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ រដ្ឋ Pennsylvania សហរដ្ឋអាមេរិក បានបង្កើតឧបករណ៍គំរូដោយមានបំពាក់បច្ចេកវិទ្យាមីក្រូ (បច្ចេកវិទ្យាធ្វើឡើងក្នុងឧបករណ៍តូចៗបំផុត) ដើម្បីចាប់មើលវត្តមានកោសិកាបាក់តេរី ហើយអាចមើលពិនិត្យមើលក្នុងមីក្រូទស្សន៍អេឡិចត្រុង។
ឧបករណ៍ថ្មីនេះ អាចឲ្យគ្រូពេទ្យដឹងថាយើងមានជំងឺ ឬគ្មាន តាមរយៈវត្តមានបាក់តេរី ត្រឹមតែ ៣០ នាទីប៉ុណ្ណោះ ហើយអាចចេញវេជ្ជបញ្ជាភ្លាមៗតែម្តង ខណៈជាធម្មតា ត្រូវការពេលប្រហែល ៣-៥ ថ្ងៃ ទើបដឹងលទ្ធផល។
លោក Pak Kin Wong ជាសាស្រ្តាចារ្យជីវសាស្រ្តដែលចូលរួមក្នុងការអភិវឌ្ឍឧបករណ៍ខាងលើ បានឲ្យដឹងថា ឧបករណ៍តេស្តវេជ្ជសាស្ត្រថ្មីនេះ អាចដឹងថាមាន ឬគ្មានបាក់តេរីបង្កជំងឺឆ្លងបានលឿន ដូចនេះ អាចចេញវិធានការព្យាបាលបានភ្លាមៗ។ យ៉ាងណា ឧបករណ៍នេះ មិនទាន់អាចបញ្ជាក់ពីអត្តសញ្ញាណប្រភេទបាក់តេរីបានលឿនទាន់ចិត្តនៅឡើយ តម្រូវឲ្យអ្នកវិទ្យាសាស្ត្របន្តយកចិត្តទុកដាក់លើរឿងនេះបន្ថែមទៀត។