គ្រាន់តែដឹងហើយ ក៏ព្រឺខ្លួនដែរ! ជំងឺកាមរោគ (STIs) ឆ្លងលើមនុស្ស ១លាននាក់ ជារៀងរាល់ថ្ងៃ ដោយជំងឺនេះ ឆ្លងតាមរយៈការរួមភេទ ប៉ះពាល់ដំបៅ ទឹករងៃ ឬប្រើប្រាស់បន្ទប់ទឹករួមគ្នា។ ដូច្នេះ ប្រុសៗដែលឧស្សាហ៍ទៅរកអីៗនៅខាងក្រៅ គួរប្រុងប្រយ័ត្ន។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
គ្រាន់តែដឹងហើយ ក៏ព្រឺខ្លួនដែរ! ជំងឺកាមរោគ (STIs) ឆ្លងលើមនុស្ស ១លាននាក់ ជារៀងរាល់ថ្ងៃ ដោយជំងឺនេះ ឆ្លងតាមរយៈការរួមភេទ ប៉ះពាល់ដំបៅ ទឹករងៃ ឬប្រើប្រាស់បន្ទប់ទឹករួមគ្នា។ ដូច្នេះ ប្រុសៗដែលឧស្សាហ៍ទៅរកអីៗនៅខាងក្រៅ គួរប្រុងប្រយ័ត្ន។
អង្គការសុខភាពពិភពលោក (WHO) ប៉ាន់ស្មានថា មនុស្សជាង ៣៧៦លាននាក់ ឆ្លងជំងឺកាមរោគ ក្នុងមួយឆ្នាំ នោះមានន័យថា ក្នុង ១ថ្ងៃ មានអ្នកឆ្លងជំងឺនេះ ប្រមាណ ១លាននាក់។ ជំងឺកាមរោគ ឆ្លងតាមរយៈមេរោគ ៤ប្រភេទ មានដូចជា មេរោគ Chlamydia មេរោគ Trichomoniasis មេរោគប្រមេះ (Gonorrhoea) និងមេរោគស្វាយ (Syhilis)។
អង្គការដដែលនេះ កត់សម្កាល់ថា តួលេខអ្នកឆ្លងជំងឺកាមេរោគ កើនឡើង ដោយសារកង្វះដំណើរការក្នុងការបញ្ឈប់ការរីករាលដាលនៃជំងឺនេះ និងការស៊ាំរបស់ជំងឺទៅនឹងថ្នាំព្យាបាល (Drug-resistant STIs)។
អង្គការ WHO លើកឡើងថា មនុស្ស ១/២៥នាក់ ទូទាំងពិភពលោក ឆ្លងជំងឺកាមរោគយ៉ាងតិច ១ប្រភេទក្នុងចំណោមជំងឺកាមេរោគទាំង ៤ប្រភេទ ហើយក៏មនុស្សមួយចំនួន ឆ្លងជំងឺកាមេរោគច្រើនប្រភេទ ក្នុងពេលតែមួយផងដែរ។
អត្ថបទពាក់ព័ន្ធ៖
តួលេខ អ្នកឆ្លងជំងឺកាមេរោគ អាយុពី ១៥-៤៩ឆ្នាំ នៅឆ្នាំ២០១៦៖
មេរោគ Trichomoniasis ឆ្លងតាមរយៈមេរោគប៉ារ៉ាស៊ីតម្យ៉ាង អំឡុងពេលរួមភេទ ចំណែកមេរោគ Chlamydia មេរោគស្វាយ និងមេរោគប្រមេះ ឆ្លងតាមរយៈមេរោគបាក់តេរី។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Groupមិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ