backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ក្រសួង​សុខាភិបាល​ប្រកាស​ប្រមូល​ថ្នាំ​ ៣ មុខ​ មក​កម្ទេច​ចោល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 07, 2019

ក្រសួង​សុខាភិបាល​ប្រកាស​ប្រមូល​ថ្នាំ​ ៣ មុខ​ មក​កម្ទេច​ចោល

នៅ​ថ្ងៃ​នេះ​ក្រសួង​សុខាភិបាល បាន​ប្រកាស​ប្រមូល​ឱសថ​ចំនួន ៣ មុខ ដែល​គ្មាន​ចុះ​បញ្ជិកា​មក​កម្ទេច​ចោល។ ថ្នាំ​ទាំង​៣មុខ​នោះ​រួមមាន Cadipredsone 4 (Methy Prenisolone 4mg), ROXINATE (Roxithomycine 150mg) និង MOOV 7.5 (Meloxicam B.P 7.7mg)។

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល ថ្នាំ​ទាំង​៣មុខ​ខាងលើ​នេះ​នាំ​ចូល និង​ចែកចាយ​ដោយ​ក្រុមហ៊ុន​ចំនួន ២ គឺ VIMEDIMEX-KH Pharmaceutical Co.,LTD និង Health Ltd ដោយ​ក្រុមហ៊ុន​ទាំង​នេះ​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល។

ក្នុង​ចំណាត់​ការ​នោះ​ដែរ ក្រសួង​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​បាន​ជួប ប្រទះ​ឃើញ​ជន​ណា​កំពុង​ចែកចាយ ទិញ និង​តាំង​លក់​ថ្នាំ​ទាំង​៣​មុខ​ខាង​លើ​នេះ សូម​ប្រញាប់​ផ្តល់​ព័ត៌មាន​មក​នាយកដ្ឋាន​ឱសថ ចំណី​អាហារ បរិក្ខារ​ពេទ្យ និង​គ្រឿង​សម្អាង។

ខាង​ក្រោម​នេះ​ជា​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល ដោយ​ភ្ជាប់​ជាមួយ​រូបភាព​ប្រភេទថ្នាំ​ទាំង​៣​​មុខ។

សេចក្តីជូនដំណឹង ក្រសួងសុខាភិបាល

ក្រសួងសុខាភិបាលសេចក្តីជូនដំណឹង ក្រសួងសុខាភិបាល

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 07, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម