backup og meta

ចង់​បាន​រាង​ស្អាត ត្រូវ​ចេះ​ថ្លឹង​ថ្លែង​អាហារ​ធ្វើ​ឲ្យ​ក្រពះ​រំ​លាយ​ឆាប់ ឬយូរ

ចង់​បាន​រាង​ស្អាត ត្រូវ​ចេះ​ថ្លឹង​ថ្លែង​អាហារ​ធ្វើ​ឲ្យ​ក្រពះ​រំ​លាយ​ឆាប់ ឬយូរ

អាហារ​ញ៉ាំ​រាល់​ថ្ងៃ ក្រៅ​ពី​ជីវជាតិ​បំប៉ន​ បើ​យើង​ដឹង​​លម្អិត​ពី​រយៈ​ពេល​រលាយ​របស់​វា​ គឺកាន់​តែ​ល្អ ​ពិសេស​សម្រាប់​អ្នក​ចង់​រក្សា​រាង ឬ​សម្រក​ទម្ងន់ ព្រោះ​​ពេល​​យល់​ច្បាស់ ​អាច​ជួយ​យើង​រើស​អាហារ​មួយ​ណា ដែល​សម​ស្រប​ទៅ​នឹង​​ម៉ោង ពេល​​យើង​​ត្រូវ​​បំពេញ​​កិច្ច​ការ តាម​បែប​ផែន​ជីវិត​​រៀង​ៗ​ខ្លួន​។

១- អាហារ​ដែល​រលាយ​លឿន

សម្រាប់​អាហារ​​រលាយ​លឿន បើ​យើង​សម្រេច​ចិត្តញ៉ាំ នឹង​ធ្វើឲ្យ​ឆាប់​ឃ្លានលឿន​ដូច ក៏​ព្រោះ​​ប្រភេទ​អាហារ​ទាំង​នោះ​ផ្តល់​កម្លាំង​ ឬ​ថាម​ពលបាន​លឿន ឬ​អាច​ហៅ​ម្យ៉ាង​ទៀត​ថា បន្ថែម​ជាតិ​​គ្លុយកូស​ (ស្ករ​បម្លែង​ពី​អាហារ​ទៅជា​ថាម​ពល) កើន​ឡើង​លឿន។ ដូច​នេះ​ គឺ​​ល្អសម្រាប់យើង ​ដែល​ត្រូវ​​យក​ថាម​ពល​​បំពេញ​កិច្ច​ការ​ងារ តែ​បើ​ករណី​មិន​ប្រើ​ប្រាស់​​វិញ ថាម​ពល​ទាំង​នោះ​នឹង​កក​បង្ក​ឲ្យ​ឲ្យ​យើងធាត់​មិន​ខាន ខណៈ​អាហារ​រលាយ​ក្នុង​ក្រពះ​លឿន​មាន​ដូច​ជា៖

– ទឹក៖ ប្រើ​ពេល​ភ្លាម​ៗ (ចូល​ដល់​ពោះ​វៀន​ភ្លាម​ៗ)

– ទឹក​បន្លែ ឬ​ទឹក​ផ្លែ​ឈើ​ស្រស់​៖ ប្រើ​ពេល​ពី​​ ១៥​-២០​ នាទី​

– បន្លែ​ឆៅ​ (អន្លក់) ​៖ ប្រើ​ពេល​ពី ៣០-៤០​ នាទី

– បន្លែ​ឆ្អិន៖ ប្រើ​ពេល​ ៤០​នាទី

– សាច់ត្រី៖ ប្រើ​ពេល ៤៥​-៦០ ​នាទី​

– សាឡាត់​ឆា​ត្រឡប់​ជា​មួយ​ប្រេង​បន្លែ​៖ ប្រើ​ពេល​ ១​ម៉ោង​​​​​

អាហារល្អសម្រាប់បេះដូង Hello គ្រូពេទ្យ

២- អាហារ​ដែល​រលាយ​យូរ

អាហារ​ដែល​ត្រូវ​ការ​ពេល​រលាយ​យូរ​ ឬ​ប្រើ​ពេល​យូរ ជំរុញ​ឲ្យ​ជាតិ​ស្ករ​ក្នុង​រាង​កាយ​កើន​ឡើង​ច្រើន តែ​សន្សឹមៗ ជួយ​ថាម​ពល​មាន​​តុល្យភាព​ល្អ។ តែ​​បើ​រើស​យកអាហារទាំង​នេះ ត្រូវ​ប្រាកដ​ថា ​មាន​ពេល​​​ខ្លះ​ឲ្យ​រាង​កាយ​យើង​​សម្រាក ​(បែប​លំហែ) ព្រោះ​​ប្រព័ន្ធ​រំលាយ​អាហារ​ ​ត្រូវ​ការ​ពេល​ធ្វើ​ការ​ ដូច​នេះរាង​កាយ​​នឹង​ធ្វើ​​ឲ្យយើង​​មាន​អារម្មណ៍​ពិបាក​ (ហល់) បន្តិច​។

– បន្លែ​ប្រភេទ​មើម​មាន​ជាតិ​ម្សៅ (ពពួក​ដំឡូង)៖ ប្រើ​ពេល​ពី ១១០-១២០ នាទី

– គ្រាប់​ធញ្ញជាតិ (បាយ​ ពោត)៖ ប្រើ​ពេល​ ២​ម៉ោង

– សាច់​មាន់៖ ប្រើ​ពេល​ពី ១១០-១២០ នាទី

– សាច់​គោ៖ ប្រើ​ពេល​ ៣​ម៉ោង​

– សាច់​ជ្រូក​៖ ប្រើ​ពេល​ ៥​ម៉ោង

អត្ថបទពាក់ព័ន្ធ៖

តែ​យ៉ាង​ណា​អ្នក​ជំនាញ​ជា​ច្រើន ណែនាំ​ថា មិន​គួរ​ញ៉ាំ​អាហារ​ប្រើ​ពេល​​រលាយ​យូរ លាយ​ឡំ និង​អាហារ​​រលាយ​​លឿន​ក្នុង​ពេល​តែ​មួយ​ទេ ព្រោះ​​ប្រព័ន្ធ​រំលាយ​អាហារ​មិន​អាច​ទទួល​យក​ភ្លាម​ៗ បើ​ធ្វើ​ដូច​នោះ គឺ​ប្រៀប​ដូច​ដាក់​បន្ទុក​លើ​ក្រពះ​​អ៊ីចឹង។ បន្ថែម​ពី​នោះ​ អ្នក​ជំនាញ​ក៏​បាន​ណែ​នាំ​ថា ​ការ​រើស​ចំណី​អាហារ​រលាយ​លឿន​ សម្រាប់​ញ៉ាំ​​ពេល​ព្រឹក​ និង​ពេល​​យប់ គឺ​ល្អ​ ព្រោះ​វា​អាច​ផ្តល់​ថាម​ពល​បាន​លឿន ហើយ​ជា​ពិសេស​ពេល​យប់ (មិន​សូវ​មាន​ការងារ​ធ្វើ) ដូច​នេះ អាច​ឲ្យ​​​រាង​កាយ​មិន​ផ្ទុក​ថាម​ពល​ច្រើន ​​បណ្តាល​ឲ្យ​យើង​អាច​រក្សា​រាង​បាន​ល្អ តែ​សម្រាប់​​ពេល​ថ្ងៃ ​អាច​ជ្រើស​យក​ចំណី​អាហារ​​ត្រូវ​ការ​ពេល​រលាយ​យូរ​បាន ព្រោះ​ប្រព័ន្ធ​រំលាយ​​អាហារ​ធ្វើ​​ការ​បាន​ល្អ​នៅ​ពេល​​នោះ​៕ ​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://brightside.me/inspiration-health/how-long-different-foods-take-to-digest-and-why-its-important-to-know-613710/?utm_source=fb_brightside&utm_medium=fb_organic&utm_campaign=fb_gr_brightside

កំណែ​ប្រែបច្ចុប្បន្ន

09/06/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Jun 09, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម