ថ្មីៗនេះ អ្នកគ្រូពេទ្យស្អាតម្នាក់នៅមីយ៉ាន់ម៉ា កំពុងរងការព្រមាន មិនឲ្យប្រកបអាជីពវិជ្ជាជីវៈជាគ្រូពេទ្យ ដោយសារតែការបង្ហោះរូបស៊ិចស៊ីលើបណ្តាញសង្គម។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ថ្មីៗនេះ អ្នកគ្រូពេទ្យស្អាតម្នាក់នៅមីយ៉ាន់ម៉ា កំពុងរងការព្រមាន មិនឲ្យប្រកបអាជីពវិជ្ជាជីវៈជាគ្រូពេទ្យ ដោយសារតែការបង្ហោះរូបស៊ិចស៊ីលើបណ្តាញសង្គម។
តាម Bangkok Post គ្រូពេទ្យ វ័យ២៨ឆ្នាំ មានឈ្មោះ Nang Mwe San ពេលនេះកំពុងរងការពិន័យពីគណៈគ្រូពេទ្យ នៃប្រទេសមីយ៉ាន់ម៉ា មិនឲ្យប្រកបអាជីពជាគ្រូពេទ្យ បន្ទាប់ពីការព្រមាន កាលពីខែ មករា កន្លងទៅ អំពីការផុសរូបសិចស៊ី ខុសពីក្រមសីលធម៌គ្រូពេទ្យ តែអ្នកគ្រូពេទ្យរូបស្រស់ នៅតែបន្តបង្ហោះដដែល។ តាមប្រភពព័ត៌មានខាងលើ ករណីអ្នកគ្រូពេទ្យ បង្ហោះរូប គឺសុទ្ធសឹងជារូបភាពសិចស៊ី ដោយមានការស្លៀកពាក់អាវរឹបបង្អួតរាង ស្លៀកខោអាវហែលទឹក (Bikinis) និងស្លៀកសំលៀកបំពាក់ប្រពៃណីមីយ៉ាន់ម៉ា ប៉ុន្តែក្នុងកាយវិការ បែបសិចស៊ីខ្លាំង។
យ៉ាងណាមិញ សាមីខ្លួនផ្ទាល់ គឺកញ្ញាពេទ្យ Nang Mwe Sa បានលើកមតិឲ្យដឹងថា រូបនាង ទម្រាំក្លាយជាគ្រូពេទ្យ គឺត្រូវជម្នះឧបសគ្គច្រើនណាស់ ហើយការបង្ហោះរូប គឺលក្ខណៈផ្ទាល់ខ្លួនប៉ុណ្ណោះ និងជាការប្រកបអាជីពជាម៉ូដែលក្រៅម៉ោងរបស់នាង ពោលនាងមិនដែលស្លៀកសិចស៊ី នៅពេលប្រកបអាជីពជាគ្រូពេទ្យឡើយ។
អត្ថបទពាក់ព័ន្ធ៖
ទាក់ទងបញ្ហានេះ នាងនឹងប្តឹងឧទ្ធរណ៍ លើសេចក្តីសម្រេចរបស់គណៈគ្រូពេទ្យមីយ៉ាន់ម៉ា ខណៈពេលនេះ បណ្តាប្រទេសមួយចំនួននៅអាស៊ាន ក៏មានការជជែកវែកញែកជុំវិញបញ្ហារសើបនេះផងដែរ ព្រោះទាក់ទងនឹង វប្បធម៌ប្រទេស និងក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ