home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

បណ្ដាញសង្គម ជាមូលហេតុនាំឲ្យបញ្ហាផ្លូវចិត្តកើនឡើង​ខ្លាំងនៅឥណ្ឌូនេស៊ី

បណ្ដាញសង្គម ជាមូលហេតុនាំឲ្យបញ្ហាផ្លូវចិត្តកើនឡើង​ខ្លាំងនៅឥណ្ឌូនេស៊ី

​បណ្ដាញ​សង្គម​ កំពុងរួម​ចំណែក​​ធ្វើ​ឲ្យ​សុខភាព​ផ្លូវ​ចិត្ត​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ធ្លាក់​ចុះ នេះ​បើ​យោង​តាម​ការ​សិក្សា​ថ្មីមួយ ផ្តោត​សំខាន់​លើ​​​ផល​ប៉ះពាល់​របស់​បណ្ដាញ​សង្គម លើ​សុខភាព​ផ្លូវ​ចិត្ត​របស់​មនុស្ស ទូទាំង​ពិភព​លោក ជា​ពិសេស​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍។

ការស្រាវជ្រាវ​នៃក្រុម​និស្សិតមក​​នៃ​សកលវិទ្យាល័យ Manchester នៃ​ចក្រភព​អង់គ្លេស ផ្តោត​សំខាន់​លើ​​​ផល​ប៉ះពាល់​របស់​បណ្ដាញ​សង្គម លើ​សុខភាព​ផ្លូវ​ចិត្ត​របស់​មនុស្ស ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដូចជា​ប្រទេស​ឥណ្ឌូណេស៊ី​ រកឃើញ​ថា ប្រទេស​មាន​អត្រា​វិសមភាព​ខ្ពស់ ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង នៅ​លើ​បណ្ដាញ​សង្គម ជា​ហេតុ​នាំ​ឲ្យ​មាន​ភាព​ច្រណែន តូច​ចិត្ត​នឹង​ការ​រស់​នៅ​ស៊ីវីល័យ និង​រូបភាព​វិជ្ជមាន​ផ្សេង​ៗ​នៅ​លើ​បណ្ដាញ​សង្គម។

វិសមភាព​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ ចាប់​តាំង​ពី​ឆ្នាំ ២០០០ ហើយ​ប្រទេស​នេះ ក៏​ជា​ប្រទេស​មាន​ការ​លូតលាស់​ផ្នែក​សេដ្ឋកិច្ច​លឿន​បំផុត​លំដាប់​ទី ៣ ក្នុង​ចំណោម​សេដ្ឋកិច្ច G20 ផង​ដែរ។ ការ​ប្រើប្រាស់​បណ្ដាញ​សង្គម បាន​ធ្វើ​ឲ្យ​ការ​រើស​អើង និង​បែងចែក​វណ្ណៈ​ កើត​មាន​ឡើង​រវាងពលរដ្ឋ​មាន​សិក្សា​ទាប ឬ​ពលរដ្ឋ​​គ្មាន​ការងារ​ធ្វើ។

លើស​ពី​នេះ បញ្ហា​លទ្ធិប្រជាធិបតេយ្យ​នៅ​លើ​បណ្ដាញ​សង្គម ក៏​មិន​មាន​លទ្ធផល​ល្អ​ប៉ុន្មាន​ដែរ។ ព័ត៌មាន​ចចាមអារ៉ាម​ ត្រូវ​បាន​ផ្សព្វផ្សាយ​ពាសពេញ​បណ្ដាញ​សង្គម ដូចជា Facebook Twitter និង Chat ជា​រៀងរាល់​ថ្ងៃ ​ធ្វើ​ឲ្យប្រជាជន​ប្រទេស​នេះ ស្ទើរ​តែ​គ្មាន​​កន្លែង​គេច​ផុត​ពី​ភាព​តានតឹង​ទាំង​នេះ (ផ្អែក​លើ​ការ​វិភាគ​លើ​ប្រជាជន ២២,៤២៣ នាក់ ក្នុង​ស្រុក​ចំនួន ៣០០ ក្នុង​ប្រទេស​)។

អត្ថបទ​ពាក់ព័ន្ធ៖

ទន្ទឹម​នឹង​តួលេខ​​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ បញ្ហា​ផ្លូវ​ចិត្ត កំពុង​ក្លាយ​ជា​បន្ទុក​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស​ ដោយ​យោង​តាម​ការ​ស្ទាបស្ទង់​មតិ​ចុងក្រោយ​ ធ្វើ​ឡើង​ក្នុង​ឆ្នាំ ២០១៨ ត្រូវគេ​សន្និដ្ឋាន​ថា ឥណ្ឌូ​នេស៊ី មាន​ប្រជាជន​ប្រមាណ ១១,៨ លាននាក់ មាន​បញ្ហា​ផ្លូវ​ចិត្ត។

លោក Gindo Tampubolon អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​អភិវឌ្ឍន៍​ពិភពលោក បាន​និយាយ​ថា “នេះ​ជា​ការ​ដាស់​តើន​រំលឹក​ថា ប្រព័ន្ធ​បច្ចេកវិទ្យា​មួយ​នេះ ក៏​មាន​ផល​អវិជ្ជមាន​ដែរ។ យើង​ចង់​ឃើញ មន្ត្រី​សុខភាព​សាធារណៈ គិត​គូរ​ពី​បញ្ហា​នេះ ហើយ​រក​វិធី​លើក​ទឹក​ចិត្ត​ប្រជាជន​ ឲ្យ​កាត់​បន្ថយ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម ឬ​ឲ្យ​ពួកគាត់​យល់​ដឹង​ពី​ផល​ប៉ះពាល់​អវិជ្ជមាន​លើ​សុខភាព​ផ្លូវ​ចិត្ត។”

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ CHHOEUNG Sothearoth កែសម្រួល​ចុងក្រោយ 21/06/2019
ត្រួតពិនិត្យដោយ សន សុភា
x