ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
តាមតួលេខពីមន្ទីរពេទ្យនានាទូទាំងប្រទេស ក្មេងកើតជំងឺគ្រុនឈាមកើនឡើងយ៉ាងខ្លាំង ងាកមកមន្ទីរពេទ្យកុមារជាតិវិញ ក៏កើនឡើងខ្លាំងដែរ ដល់ថ្នាក់គ្មានបន្ទប់ដេក តម្រូវឲ្យអ្នកជំងឺសម្រាកព្យាបាលនៅក្រៅបន្ទប់។ នេះបើតាមការឲ្យដឹងពីនាយកមន្ទីរពេទ្យកុមារជាតិ លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស។
លោកវេជ្ជបណ្ឌិតថា ចូលដល់ ខែ មិថុនានេះ ១ ថ្ងៃមានកូនក្មេងកើតជំងឺគ្រុនឈាមករណីចូលថ្មីជាង ១០០ នាក់ ចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ ខណៈចំនួនសរុបវិញមានដល់ទៅជាង ៣ ០០ នាក់ ដែលក្នុងចំណោមនោះមានទាំងប្រភេទគ្រុនឈាមកម្រិតសម្រាល និងធ្ងន់ធ្ងរ។
អត្ថបទពាក់ព័ន្ធ៖
ទោះជាតួលេខកូនក្មេងកើតជំងឺគ្រុនកើនឡើងយ៉ាងគំហុកបែបនេះក្តី ក៏ខាងមន្ទីរពេទ្យកុមារមានលទ្ធភាពព្យាបាល ប៉ុន្តែអ្វីដែលជាបញ្ហាចោទនោះ មន្ទីរពេទ្យកុមារអត់កន្លែងសម្រាកព្យាបាល ដោយមានគ្រែចំនួនតែ ៣០០ គ្រែប៉ុណ្ណោះ ខណៈអ្នកជំងឺសរុបរួមទាំងក្មេងកើតជំងឺផ្សេងៗ និងគ្រុនឈាមមានចំនួនជិត ៨០០ នាក់។ “ខាងមន្ទីរពេទ្យនៅតែអាចជួយព្យាបាលក្មេងកើតគ្រុនឈាមបាន តែអត់មានកន្លែង អស់បន្ទប់ អស់គ្រែ ត្រូវដាក់ខាងក្រៅបន្ទប់“។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ