backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

វះកាត់​ទាំងគ្មានវិជ្ជាជីវៈត្រឹមត្រូវ អ្នកជំងឺនឹង​រង​ផល​ពិបាកកាន់តែច្រើន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 22, 2019

វះកាត់​ទាំងគ្មានវិជ្ជាជីវៈត្រឹមត្រូវ អ្នកជំងឺនឹង​រង​ផល​ពិបាកកាន់តែច្រើន

វះកាត់ ជាមធ្យោបាយ​មួយ សម្រាប់​សម្រាប់ព្យាបាល​ជំងឺ​នានា ហើយ​មធ្យោបាយ​ព្យាបាល​បែបនេះ ទាមទារ​ពេទ្យជំនាញ និង​មាន​វិជ្ជាជីវៈ​ច្បាស់លាស់ បើមិនដូច្នេះទេ នឹង​បង្ក​គ្រោះថ្នាក់ ​ផលវិបាក​​ថ្ងៃ​ក្រោយ ខណៈ​ការសិក្សា​របស់​អាមេរិក ពេទ្យ​វះកាត់​គ្មាន​វិជ្ជាជីវៈ បន្សល់​ផលវិបាក​ជាច្រើន​ដល់​អ្នក​ជំងឺ។

ក្រុម​អ្នក​ស្រាវជ្រាវ បាន​ពិនិត្យ​លើ​ទិន្នន័យ​អ្នកជំងឺ ១៣.៥០០​នាក់ ដែល​វះកាត់​ដោយ​ពេទ្យ ២០២​នាក់ នៅ​អាមេរិក ចន្លោះ​ឆ្នាំ​២០១២-២០១៦​រក​ឃើញ​ថា​ អ្នកជំងឺ ​វះកាត់​ជាមួយ​ពេទ្យ​គ្មាន​វិជ្ជាជីវៈ ជួប​ផលវិបាក​ជាច្រើន ដូចជា ការ​ឆ្លងមេរោគ​តាម​មុខ​របួស កំណក​ឈាម ខ្សោយ​តម្រងនោម គាំងបេះដូង ប្រឈម​ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល និងជំងឺ​រលាកសួត។ ការសិក្សា​នេះ ចេញផ្សាយ​លើ​ កាសែត​វេជ្ជសាស្ត្រ Webmd

បើ​ធៀប​ជាមួយ​អ្នកជំងឺ​វះកាត់​ដោយ​ពេទ្យ​មាន​វិជ្ជាជីវៈ​ច្បាស់លាស់ ត្រូវគេ​​រាយការណ៍​ថា ផល​វិបាក​ គឺ​ទាប​ជាការ​វះកាត់​ជាមួយ​ពេះ​គ្មាន​វិជ្ជាជីវៈ ពី ១-៣ ដង ​ប្រឈម​នឹង​ផលវិបាកត្រឹម ១៨% ខណៈ​អ្នក​ជំងឺ​ វះកាត់​ជាមួយ​ពេទ្យ​មាន​វិជ្ជាជីវៈ ៤​ ដង​ឡើង​ទៅ ប្រឈម​នឹង​ផលវិបាក ៣២ ភាគរយ។ ក្នុង​ការ​សិក្សា​នេះ​ដូច​គ្នា ពេទ្យវះកាត់ជាបុរស ត្រូវ​គេ​រក​ឃើញ​ថា ធ្វើ​ការ​ដោយ​គ្មាន​វិជ្ជា​ជីរៈ ច្រើន​ជាង​ពេទ្យ​ជា​ស្ត្រី។

អត្ថបទពាក់ព័ន្ធ៖

គួរបញ្ជាក់​ថា ពេទ្យ​វះកាត់​គ្មាន​វិជ្ជាជីវៈ មិន​សំដៅ​លើ​ពេទ្យ​មិន​បាន​បញ្ចប់ការ​សិក្សាទេ គឺសំដៅ​លើពេទ្យ​មាន​ទម្លាប់មិនល្អ ឬមិន​សុវត្ថិភាព​នៅ​ក្នុង​បន្ទប់​វះកាត់ ទំនាក់ទំនង​ដោយ​គ្មាន​ការគោរព​ជាមួយ​សហការី និងកង្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​អ្នកជំងឺ។ បញ្ហា​គ្មាន​វិជ្ជាជីវៈនេះ ​នាំ​ឲ្យ​ប្រសិទ្ធភាព​ការងារ​របស់​ក្រុម​ពេទ្យ​វះកាត់ ធ្លាក់ចុះ និង​បន្សល់​ផលវិបាកដល់​អ្នកជំងឺ ​នាពេល​ខាងមុខ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 22, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម