យុវជន​អាមេរិកត្រូវកាំបិត ​​២៥​សង់ទីម៉ែត្រ​ ចាក់​ចំ​មុខ តែ​ពេទ្យ​សង្គ្រោះ​បាន​

    យុវជន​អាមេរិកត្រូវកាំបិត ​​២៥​សង់ទីម៉ែត្រ​ ចាក់​ចំ​មុខ តែ​ពេទ្យ​សង្គ្រោះ​បាន​

    ជា​​ករណី​វះ​កាត់​ជួយ​សង្គ្រោះ​ដ៏​កម្រ​ ថែម​ទាំង​ទទួល​បាន​ជោគ​ជ័យ ក្រោយយុវជន​​​​​ម្នាក់​ត្រូវ​ កាំ​បិត​ប្រវែង​ប្រហែល​ ១០​អ៊ីង (ប្រហែល​២៥​សង់ទីម៉ែត្រ) ចាក់​​​ជ្រៅ​ចំ​មុខ តែ​ជីវិត​ថ្លៃ ត្រូវ​​ក្រុម​គ្រូ​ពេទ្យ​ជួយ​សង្គ្រោះ​ ផុត​​ពី​គ្រោះ​ថ្នាក់។

    តាម​សារព័ត៌មាន​ CNN យុវជន​​អាមេរិកាំង​ វ័យ​ ១៥​ឆ្នាំ មក​ពី​​រដ្ឋ Kansas ឈ្មោះ Eli Gregg ត្រូវ​​​កាំបិត​ចាក់​ចូល​ជ្រៅ​នៅ​ថ្ពាល់​ខាង​ស្តាំ។ ដើម​ហេតុ​​នាំ​ឲ្យ​កើត​ឡើង​បែប​នេះ ក៏​ព្រោះ​​កូន​​ក្មេង​ ជា​កូន​អ្នក​ជិត​ខាង​ មក​លេង​ផ្ទះរបស់ Eli កំពុង​​យក​កាំ​បិត​ប្រឡែង​គ្នា ហើយ Eli ព្យាយាម​យក​កាំ​បិត​ពី​ពួក​គេ រហូត​កូន​ក្មេង​គ្រវាស​​កាំបិត​ចាក់​ចំ​មុខ​តែ​ម្តង។

    ក្រោយ​កើត​ហេតុ ម្តាយ​​ Eli ក៏​ប្រញាប់​នាំ​កូន​ទៅ​ពេទ្យ​សង្គ្រោះ​បន្ទាន់ ហើយ​​ជា​ភ័ព្វ​សំណាង លោក​វេជ្ជបណ្ឌិត​ Koji Ebersole​ ជា​សាស្រ្តាចារ្យ​នៅ​សាកលវិទ្យាល័យ​ រដ្ឋ​ Kansas ដែរ​នោះ ក៏​បាន​ដឹក​នាំ​ក្រុម​ការងារ​គ្រូពេទ្យ​​​ជួយ​ Eli ឲ្យ​រួច​ផុត​ពី​សេចក្តី​ស្លាប់​។

    ក្រោយ​​ដំណើរ​ការ​វះ​កាត់​បាន​ជោគ​ជ័យ​ យុវជន​រង​គ្រោះ បាន​ជា​សះ​ស្បើយ លោក ​វេជ្ជបណ្ឌិត​ Koji Ebersole បាន​ប្រាប់​សារព័ត៌មាន​ថា ក្រុម​​គ្រូ​ពេទ្យ​ បាន​ប្រើ ទុយោ​ខ្យល់​បូម និង​ប៉ាឡុង​ខ្យល់​តូច ដើម្បី​ដក​កាំបិត​ចេញ​ពី​មុខ​។ លោក​ថា នេះ​ជា​ករណី​កម្រ​ទី​ពីរ​ហើយ ដែល​ក្រុម​ការងារ​អាច​ជួយ​ជន​រង​គ្រោះ​បាន​ជោគ​ជ័យ ពោលនៅ​ឆ្នាំ ​២០១៨ មាន​ក្មេង​ឈ្មោះ Xavier Cunningham មក​ពី​រដ្ឋ Missouri ត្រូវ​មុត​​មុខ​នឹង​​ដែក​ដោត​សាច់​អាំង ហើយ​ត្រូវក្រុម​ការងារ​លោក​​ជួយ​សង្គ្រោះ​ជោគ​ជ័យ។

    អត្ថបទពាក់ព័ន្ធ៖

    បច្ចុប្បន្ន យុវជន Eli បាន​ជា​សះ​ស្បើយ​​ ដោយ​បន្សល់​ទុក​​ស្នាម​មុខ​បន្តិច ដោយ​រូប​គេ និង​ក្រុម​គ្រួសារ បាន​ថ្លែង​អំណរ​ដល់​​លោក​គ្រូ​ពេទ្យ​ Koji ដែល​បាន​ជួយ​ជីវិត​មនុស្ស​ឲ្យ​ផុត​ពី​គ្រោះ​ថ្នាក់​ ភ្លាម​ៗ៕ ​​​​

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ មាន រតនា កែសម្រួល​ចុងក្រោយ 23/06/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត