backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

វៀតណាម​ ប្ដេជ្ញាសម្រេចមហច្ឆិតាប្រព័ន្ធមន្ទីរពេទ្យវៃ​ឆ្លាត ៩០%​ ឲ្យបានត្រឹម​​ ២០២៥​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Jun 23, 2019

វៀតណាម​ ប្ដេជ្ញាសម្រេចមហច្ឆិតាប្រព័ន្ធមន្ទីរពេទ្យវៃ​ឆ្លាត ៩០%​ ឲ្យបានត្រឹម​​ ២០២៥​

ប្រទេស​វៀត​ណាម នឹង​សម្រេច​គោលដៅ​​ ដោយ​អភិវឌ្ឍ​​ផ្នែក​បច្ចេកវិទ្យា​​​​វេជ្ជសាស្រ្ត​ សម្រាប់​បម្រើ​វិស័យ​សុខាភិបាល​ដល់​ប្រជាពលរដ្ឋ​ខ្លួន​​​ឲ្យ​បាន​ប្រមាណ​៩០% នៅ​ទូទាំង​ប្រទេស​ត្រឹម​ឆ្នាំ​២០២៥។

​តាម​ក្រសួង​សុខាភិបាល​វៀតណាម ទិស​ដៅ​ខាង​លើ ត្រូវ​​បាន​អាជ្ញាធរ​វៀត​ណាម​កំពុង​រៀប​ចំ​បណ្តើរ​ៗ តួ​យ៉ាង ការ​ធ្វើ​កំណត់​ហេតុ​ឯកសារ​សុខភាព​​តាម​បែប​ឌីជីថល សម្រាប់​ប្រជាជន​វៀតណាម​ នឹង​អនុវត្ត​ចាប់​ពី​ខែ​កក្កដា​​ខាង​មុខ​នេះ ដែល​ជា​ឧទាហរណ៍​មួយ​ផ្នែក​នៃ​កម្មវិធី​មន្ទីរ​វៃ​ឆ្លាត (Smart Hospital) ​។

​​នា​ឱកាស សិក្ខាសាលា នៃ​ការ​ធ្វើ​កំណត់​ហេតុ​សុខភាព​តាម​បែប​ឌីជីថល នា​ក្រុង​​ហូជីមិញ លោក​ Trần Quý Tường ប្រធាន​នាយកដ្ឋាន​​ព័ត៌មាន​វិទ្យា​ នៃ​​ក្រសួង​សុខាភិបាល​​វៀតណាម បាន​ថ្លែង​ថា ក្រុម​ការងារ​របស់​ ក្រសួង​បាន​អភិវឌ្ឍ​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​វៃ​ឆ្លាត សម្រាប់​បម្រើ​លើ​វិស័យ​តាំង​ពី​ចុង​ឆ្នាំ​២០១៨​កន្លង​ទៅ។ ហើយ​ Software ឬ​កម្មវិធី​ព័ត៌មាន​វិទ្យា​វៃ​ឆ្លាត សម្រាប់​បម្រើ​ក្នុង​វិស័យ​សុខាភិបាល​នោះ ​បាន​យក​ទិន្នន័យ​ពី​ផ្នែក​សន្តិសុខ​​សង្គម​មក​ប្រើ​​ ដែល​រាប់​ទាំង​ព័ត៌មាន​សុខភាព​របស់​ប្រជាជន​សម្រាប់​​ជួយ​សម្រួល​ដល់​ប្រជាជន​ទូ​ទាំង​ប្រទេស​។

ជា​មួយ​គ្នា​នេះ លោក Nguyễn Trường Sơn រដ្ឋ​លេខា​ធិការ​ ក្រសួង​សុខាភិបាល​វៀតណាម​ក៏​ឲ្យ​ដឹង​ដែរ​ថា ឆាប់​ៗ​ខាង​មុខ​នេះ ប្រជាជន​វៀត​ណាម​គ្រប់​គ្នា នឹង​មាន​ប្រវត្តិ​កំណត់​ហេតុ​សុខភាព​តាម​បែប​ឌីជីថល​ ហើយ​ធ្វើ​ដូច​នេះ​ នឹង​ជួយ​សម្រួល​ការងារ​​គ្រូ​ពេទ្យ ​ជួយ​ប្រឹក្សា ជួយ​ព្យាបាល​អ្នក​ជំងឺ​​បាន​យ៉ាង​រលូន តាម​ប្រព័ន្ធ​កម្មវិធី​បែប​ថ្មី​នេះ។

អត្ថបទពាក់ព័ន្ធ៖

  • អ្នកវិទ្យាសាស្ត្រ​វៀតណាម រកឃើញ​សមាសធាតុ​ជីវៈ​សកម្ម ក្នុង​សំបក​ស្រូវ
  • វៀតណាម​ឲ្យ​ពលរដ្ឋ​ពិនិត្យកាំ​រស្មីអ៊ិច និង​ធាតុ​គីមី ​មួយឆ្នាំ​ម្តង អត់គិតថ្លៃ
  • គួរ​រំលឹក​ដែរ​ថា ប្រព័ន្ធ​សុខាភិបាល​វៀតណាម មក​ទល់​ពេល​នេះ​ កំពុង​អនុវត្ត​ផែន​ការ​ សម្រាប់​ទិស​ដៅ​ ប្រព័ន្ធ​សុខាភិបាល​វៃ​ឆ្លាត ដោយ​ផ្អែក​លើ​​ទិស​ដៅ​គ្រឹះ​បី​ គឺ ប្រព័ន្ធ​គ្រប់​គ្រ​ង​​ចាត់​ចែង​វៃ​ឆ្លាត មន្ទីរពេទ្យ​វៃ​ឆ្លាត និង​ប្រព័ន្ធ​គ្រប់​គ្រង​ទិន្នន័យ​សុខភាព​​វៃ​ឆ្លាត៕ ​​​​​​

    ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Groupមិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Jun 23, 2019

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម