ស៊ាំងវិចប្រអប់ បន្លែសាឡាតប្រអប់ ដែលលក់ចែកចាយស្ទើរទូទាំងសហរដ្ឋអាមេរិក ត្រូវក្រុមហ៊ុនផ្គត់ផ្គង់ចំណីអាហារដ៏ល្បី របស់អាមេរិក ប្រមូលយកវិញអស់ បន្ទាប់ពីរកឃើញថា មានបាក់តេរី។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ស៊ាំងវិចប្រអប់ បន្លែសាឡាតប្រអប់ ដែលលក់ចែកចាយស្ទើរទូទាំងសហរដ្ឋអាមេរិក ត្រូវក្រុមហ៊ុនផ្គត់ផ្គង់ចំណីអាហារដ៏ល្បី របស់អាមេរិក ប្រមូលយកវិញអស់ បន្ទាប់ពីរកឃើញថា មានបាក់តេរី។
ក្រុមការងារ នាយកដ្ឋានចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ពួកគេបានរកឃើញ ប្រភេទបាក់តេរីឈ្មោះ Listeria ដែលមាននៅក្នុងផលិតផលចំណីអាហារ របស់ក្រុមហ៊ុន The Fresh Market។ នៅក្នុងផលិតផលអាហារ ដែលរកឃើញនោះ គឺមាន ស៊ាំងវិចប្រអប់ សាឡាតលាយស៊ុតខ្ចប់ក្នុងប្រអប់។
ក្រុមការងារពិសោធ រកឃើញថា សំបកប្រអប់ដែលខ្ចប់ចំណីអាហារក្រុមហ៊ុនខាងលើ ក៏មានបញ្ហា ជាកត្តាបង្កឲ្យអាហារខាងលើវិវត្ត ទៅជាជូរផ្អូម និងមានបាក់តេរីផងដែរ ហើយពួកគេនឹងសួរនាំបន្តទៅលើ ក្រុមហ៊ុនដែលផលិតប្រអប់សម្រាប់ខ្ចប់ចំណីអាហារខាងលើនេះ។
ទោះជាយ៉ាងណា គិតមកត្រឹមពេលនេះ ក្រុមហ៊ុនបានបញ្ចេញផលិតផលស៊ាំងវិច ទៅលក់ បាន១០៨៧ប្រអប់ហើយ ហើយកំពុងប្រកាសប្រមូលវិញ ក្នុងករណីអតិថិជន មិនទាន់បានញ៉ាំ។ យ៉ាងណាមិញ ពុំទាន់មានរបាយការណ៍ណា ថាអតិថិជនឈឺដោយសារញ៉ាំស៊ាំងវិចខាងលើឡើយ។
ទោះមិនទាន់កើតមានបញ្ហាក៏ដោយ ទាក់ទងនឹងបញ្ហាខាងលើ មន្ត្រីនាយកដ្ឋានចំណីអាហារអាមេរិក បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមិនទាន់បានបរិភោគស៊ាំងវិចខាងលើ ឲ្យប្រុងប្រយ័ត្នផងដែរ។
រំឭកដែរថា បាក់តេរីដែលគេរកឃើញ ឈ្មោះ Listeria ជាបាក់តេរីអាក្រក់ ដែលអាចបង្កឲ្យ មនុស្សឈឺ ជាពិសេសស្រ្តីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកដែលមានប្រព័ន្ធស៊ាំខ្សោយ ដោយធ្វើឲ្យពួកគេធ្លាក់ខ្លួនអស់កម្លាំង ក្តៅខ្លួនខ្លាំង។ បាក់តេរី ច្រើននៅក្នុងផលិតផលអាហារសាច់ច្នៃ និងទឹកដោះគោ មិនបានសម្លាប់មេរោគត្រឹមត្រូវ៕
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕