backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ចម្លែកមែន! ពេទ្យ ដកធ្មេញ ៥២៦គ្រាប់ ចេញពីមាត់ក្មេងប្រុស ៧ឆ្នាំម្នាក់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 01, 2019

ចម្លែកមែន! ពេទ្យ ដកធ្មេញ ៥២៦គ្រាប់ ចេញពីមាត់ក្មេងប្រុស ៧ឆ្នាំម្នាក់

នេះពិត​ជារឿងចម្លែក និងកម្រ​មួយ ដែល​ក្មេងប្រុស​ឥណ្ឌា អាយុ ៧​ឆ្នាំ ម្នាក់ មាន​ធ្មេញ​រហូតដល់ ៥២៦​គ្រាប់ ខណៈ​ធម្មតា​អ្នក​ពេញវ័យ​​មានច្រើន​បំផុត​តែ ៣២​គ្រាប់ប៉ុណ្ណោះ។

ក្មេងប្រុស​នេះ រស់នៅ​ក្នុង​ខេត្ត Chennai បាន​ចាប់​ផ្ដើម​ហើម​ក្រអូមមាត់​ខាងស្ដាំ តាំងពី​អាយុ ៣​ឆ្នាំ ប៉ុន្ដែ​អាការៈ​នេះ មិន​រំខាន​ខ្លាំង​នោះទេ ដូច្នេះ ម្ដាយឪពុក មិន​បាន​នាំកូន​របស់​ពួកគេ ទៅ​ពិនិត្យ​នោះទេ។ រហូត​ដល់​ការហើម​កាន់តែ​ធំ ហើយ​មាន​ការ​ឈឺចាប់​ទៀតនោះ ម្ដាយឪពុក បាន​នាំក្មេង​ប្រុសនេះ ទៅ​មន្ទីរពេទ្យ Dental College and Hospital នៅ​ទីក្រុង Saveetha។

ពេទ្យ​បាន​ឆ្លុះ X-ray និង CT-scan ក្រអូមមាត់​ខាងស្ដាំ​របស់​ក្មេងប្រុស និង​រកឃើញ​ ពន្លកធ្មេញ​ជាច្រើន នៅក្នុង​មាត់ ដូច្នេះ ពេទ្យ​សម្រេច​ធ្វើការ​វះកាត់។ ក្រោយ​ចាក់ថ្នាំ​ស្ពឹក​ហើយ ពេទ្យ​បាន​វះកាត់​យក​ធ្មេញ ចំនួន ៥២៦​គ្រាប់ មាន​ទំហំ​តូច មធ្យម និង​ធំ ចេញ​ពីមាត់​ក្មេង​ ដោយ​ចំណាយ​ពេល ៥​ម៉ោង។

ក្នុង​នោះ មាន​គ្រាប់ធ្មេញ​ខ្លះ ជា​ភាគល្អិត​តូចៗ តែ​ពេទ្យ​បញ្ជាក់​ថា វាគឺជាធ្មេញ។ ក្រោយ​វះកាត់ ៣​ថ្ងៃ ក្មេងប្រុស​ បានធូរសា្រលពី​ជំងឺ​វិញ។ ពេទ្យ​ថា នេះជា​ករណី​ទី១ ក្នុង​ពិភពលោក ដែល​មនុស្ស មាន​ធ្មេញ​តូចៗ​ជាច្រើន នៅ​ក្នុង​មាត់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 01, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម