backup og meta

អាកាសយានដ្ឋានអន្តរជាតិមួយនេះ ប្រកាសបញ្ឈប់ឲ្យប្រើ "ដបទឹកប្លាស្ទិក"

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 05, 2019

    អាកាសយានដ្ឋានអន្តរជាតិមួយនេះ ប្រកាសបញ្ឈប់ឲ្យប្រើ "ដបទឹកប្លាស្ទិក"

    គ្នាយើងភាគច្រើន ប្រហែលជាបាន​ដឹងហើយ សំណល់​ប្លាស្ទិក ជាកង្វល់​មួយ​របស់​ពិភពលោក ដោយសារ​វាត្រូវការ​ពេលវេលា​យូរ ដើម្បី​រលាយ​ ហើយ​ប្រទេស​អភិវឌ្ឍន៍​មួយ​ចំនួន ក៏គ្រោង​ឈប់​ប្រើប្រាស់​សម្ភារៈ​ផលិត​ពីប្លាស្ទិក​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន​ដែរ។

    ចុងសប្ដាហ៍មុន អាកាសយានដ្ឋាន​អន្តរជាតិ San Francisco របស់​អាមេរិក បាន​ប្រកាស​ថា ចាប់ពី​ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ អាកាសយានដ្ឋាន នឹងលែងមាន​ការលក់​ដបទឹក​ប្លាស្ទិក​ណាមួយ នៅ​តាមហាង ភោជនីយដ្ឋាន ឬម៉ាស៊ីនលក់ភេសជ្ជៈ ក្នុង​ចំណត​របស់​អាកាសយានដ្ឋានទៀតហើយ។ អ្នកដំណើរ​ដែល​ត្រូវការ​ទឹក ចាំបាច់​ត្រូវទិញ​ទឹក​ដប​អាលុយមីញ៉ូម ឬកែវ នៅ​តាម​អាកាសយានដ្ឋាន ឬយក​ពី​ផ្ទះ​ក៏បាន។

    អ្នកនាំពាក្យ​អាកាសយានដ្ឋាន Doug Yakel បញ្ជាក់​ថា “យើងជា​អាកាសយានដ្ឋាន​ទី១ ដែល​នឹង​អនុវត្ត​ការកែប្រែ​នេះ… យើង​ជាជ្រុង​នាំមុខ​មួយ សម្រាប់​ឧស្សាហកម្ម ហើយ​យើង​ចង់​ជំរុញ​ព្រំដែន​នៃ​ការ​បង្កើតថ្មី​ដែល​មាន​និរន្តភាព“។

    បម្រាមនេះ មាន​គោលដៅ​លុបបំបាត់​ការលក់​ដបទឹក​ប្លាស្ទិក នៅ​តាម​ស្ថាប័នរដ្ឋ​នានា របស់​អាមេរិក ហើយ​អាកាសយានដ្ឋាន​អន្តរជាតិ San Francisco ជា​របស់​រដ្ឋបាល​ក្រុង។

    អត្ថបទពាក់ព័ន្ធ៖ មួយ​សប្តាហ៍​ មនុស្ស​ស្រូប​​​ធាតុ​ប្លាស្ទិក​ទាំង​មិន​ដឹង​ខ្លួន ស្មើ​កាត​ ATM មួយ​សន្លឹក

    អគ្គនាយក​អាកាសយានដ្ឋាន​នេះ បញ្ជាក់​ថា អាកាសយានដ្ឋាន បម្រើ​ភ្ញៀវ ប្រមាណ ៥០​លាន​នាក់/ឆ្នាំ ហើយ​បាន​លក់​ដបទឹក​ប្លាស្ទិក ប្រមាណ ៤​លាន​ដប/ឆ្នាំ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 05, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម