home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ថ្នាំខ្លាញ់ត្រីល្អ តើ​អាច​ជួយអ្នកជំងឺទឹកនោមផ្អែម បានប៉ុនណា?

ថ្នាំខ្លាញ់ត្រីល្អ តើ​អាច​ជួយអ្នកជំងឺទឹកនោមផ្អែម បានប៉ុនណា?

ជំងឺទឹកនោមផ្អែម ប្រភេទ ២ ជា​ជំងឺ​រ៉ាំរ៉ៃ មិនអាច​ព្យាបាល​ឲ្យ​ជាសះ​ស្បើយ​នោះទេ ប៉ុន្ដែ​មាន​វិធី​ជួយ​ឲ្យ​សុខភាព​ល្អ​ប្រសើរ ដូចជា​ញ៉ាំ​ឲ្យបាន​គ្រប់គ្រាន់ ហាត់ប្រាណ រក្សា​ទម្ងន់ និង​លេបថ្នាំ។ ប៉ុន្ដែ​ថ្នាំខ្លាញ់ត្រី ត្រូវ​រកឃើញថា គ្មាន​ប្រសិទ្ធភាព​ចំពោះ​ជំងឺ​ទឹកនោមផ្អែម​នោះទេហើយ​វា​ក៏​មិន​ផ្ដល់​ឲ្យ​មាន​ផល​ប៉ះពាល់​អ្វី​ដែរ។

អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ East Anglia របស់​អង់គ្លេស បញ្ជាក់​ថា អ្នកជំងឺ​ទឹកនោមផ្អែម មិនគួរ​លេបថ្នាំ​បំប៉នខ្លាញ់​ត្រី (Omega-3 fish oil supplement) ទេ ព្រោះ​វា​គ្មាន​ប្រសិទ្ធភាព ឬ​មាន​ឥទ្ធិពល​តិចតួច​ប៉ុណ្ណោះ ចំពោះ​រោគសញ្ញា​ជំងឺ​ទឹកនោម​ផ្អែម ឬ​មេតាប៉ូលិស​គ្លុយកូស។ ក្រៅពី​គ្មាន​ប្រសិទ្ធភាព​ហើយ ថ្នាំ​ខ្លាញ់​ត្រី​នេះ អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ទៀត ដោយ​ធ្វើឲ្យ​ការ​គ្រប់គ្រង​ជាតិ​ស្ករគ្លុយកូស កាន់តែ​ពិបាក។

វេជ្ជបណ្ឌិត Lee Hooper អ្នកដឹកនាំ​ការស្រាវជ្រាវ បញ្ជាក់​ថា អ្នកជំងឺ​ទឹកនោមផ្អែម ពិតជា​ត្រូវ​ចំណាយ​ច្រើន​ណាស់ លើ​ថ្នាំ​ព្យាបាល។ “បើសិន​នរណា កើត​ជំងឺ​ទឹកនោមផ្អែម យកល្អ គួរ​ចំណាយ​លុយ លើ​ការ​ហាត់ប្រាណ ឬ​បរិភោគ​ត្រី​សម្បូរ​ខ្លាញ់​វិញ ជាជាងចំណាយ​ទៅ​លើ​​ថ្នាំ​បំប៉ន​ខ្លាញ់ត្រី“។ ជាមួយ​គ្នា​នេះ អង្គការ​ជំងឺ​ទឹកនោមផ្អែម​របស់​អង់គ្លេស (Diabetes UK) បញ្ជាក់​ថា ជំនួស​ឲ្យ​ការ​លេប​ថ្នាំ​ខ្លាញ់​ត្រី អ្នកជំងឺ​ទឹកនោមផ្អែម គួរញ៉ាំ​ត្រី​សម្បូរ​ខ្លាញ់ (Omega-3)​ ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​វិញ​​ប្រសើរ​ជាង។

អត្ថបទពាក់ព័ន្ធ៖

គួរបញ្ជាក់​ថា អ្នកជំងឺ​ទឹកនោមផ្អែម ប្រមាណ ៩០% កើត​ជំងឺ​ទឹកនោមផ្អែម ប្រភេទ ២ ដោយ​លំពែង ពុំអាច​ផលិត​អាំងស៊ុយលីន​បាន​គ្រប់គ្រាន់ ឬ​កោសិកា​រាងកាយ ពុំមាន​ប្រតិកម្ម​ជាមួយ​អាំងស៊ុយលីន។ អ្នក​លើស​ទម្ងន់ ឬ​កើត​ជំងឺ​ធាត់ ប្រឈម​ខ្ពស់​នឹង​ការ​កើត​ជំងឺ​ទឹកនោមផ្អែម​នេះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ គីង ច័ន្ទវាសនា​ នៅ 22/08/2019
ត្រួតពិនិត្យ​ដោយ គឹម កាណែល
x