backup og meta

E-cigarettes បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងជិត ២០០នាក់ កើតជំងឺសួតធ្ងន់ធ្ងរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 26, 2019

    E-cigarettes បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងជិត ២០០នាក់ កើតជំងឺសួតធ្ងន់ធ្ងរ

    បារីអេឡិចត្រូនិច (E-cigarettes) កំពុង​ក្លាយជា​កង្វល់​ថ្មីមួយ នៅ​អាមេរិក ដោយសារ​តួលេខ​ក្មេងជំទង់ ជក់បារី​ប្រភេទ​នេះ កើនឡើង​ខ្លាំង ហើយ​ចុងក្រោយ​នេះ បារី​អេឡិចត្រូនិក បាន​បណ្ដាល​ឲ្យ​ពលរដ្ឋ​អាមេរិក​ម្នាក់​ស្លាប់ និង​ជិត ២០០​នាក់ កើត​ជំងឺ​សួត​ធ្ងន់ធ្ងរ ដូច្នេះ​អ្នកជក់​បារី​ប្រភេទ​នេះ នៅ​ស្រុក​ខ្មែរ​យើង ក៏គួរ​ប្រុងប្រយ័ត្ន​ផងដែរ។

    មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺ​របស់​អាមេរិក បញ្ជាក់​ថា ករណី​ស្លាប់​ដំបូង បាន​កើតឡើង​នៅ​រដ្ឋ Illinois ហើយ​ជាមួយ​គ្នា​នេះ មាន​ករណី​កើត​ជំងឺ​សួត​ធ្ងន់ធ្ងរ​ចំនួន ១៩៣​ករណីទៀត នៅ​ក្នុង​រដ្ឋ​ចំនួន ២២ បណ្ដាល​មកពី​បារីអេឡិចត្រូនិក។ តាមរយៈ​ស្ថានភាព​ធ្ងន់ធ្ងរ​របស់​អ្នកជំងឺ មន្ត្រី​សុខាភិបាល​អាមេរិក បញ្ជាក់​ថា ការជក់បារី​អេឡិចត្រូនិកច ឬ​ម៉ាស៊ីនផ្ដាច់បារី (Vaping) ពិត​ជា​បង្ក​គ្រោះថ្នាក់។

    រោគសញ្ញា​កើតឡើង​លើ​អ្នក​ជំងឺ រួមមាន ក្អក ដង្ហើម​ខ្លី អស់កម្លាំង ក្អួត និង​រាក រយៈពេល​ច្រើនថ្ងៃ មុន​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ។ ទោះយ៉ាងណា អាជ្ញាធរ ពុំ​បញ្ជាក់​ថា ​ផលិតផល​បារីអេឡិចត្រូនិក​ណាមួយ បណ្ដាល​ឲ្យ​មាន​ការ​កើត​ជំងឺ​សួត​ធ្ងន់ធ្ងរ​នោះទេ ដោយ​អាជ្ញាធរ​កំពុង​ធ្វើការ​ស៊ើបអង្កេត​លើ​ករណី​ទាំង​នេះ។

    គួរបញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​បញ្ហា​បារីអេឡិចត្រូនិច​នេះ កាលពី​សប្ដាហ៍​មុន ប្រទេស​ឥណ្ឌា បាន​រៀបចំ​ដាក់​បម្រាម​លើ​ការ​ប្រើប្រាស់​បារីប្រភេទ​នេះ​ ចំណែក​នាយករដ្ឋមន្រ្តី​ថៃ ក៏បញ្ជាក់​ថា បារី​អេឡិចត្រូនិច ឬ​ម៉ាស៊ីន​ផ្ដាច់បារី ជា​វត្ថុ​ខុសច្បាប់ គ្មាន​ការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នោះទេ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 26, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម