ករណីមានជំងឺទឹកនោមផ្អែម អាចប្រឈមខ្ពស់ កើតជំងឺមហារីក ១ទៀត

    ករណីមានជំងឺទឹកនោមផ្អែម អាចប្រឈមខ្ពស់ កើតជំងឺមហារីក ១ទៀត

    របបអាហារ​សម្បូរ​ជាតិ​ស្ករ ខ្វះពេល​ហាត់ប្រាណ និង​ទម្លាប់​រស់នៅ​មិនល្អ ងាយ​បង្ក​ជំងឺ​ទឹកនោមផ្អែម​ណាស់។ បើកើត​ជំងឺ​នេះ​ហើយ អ្នកជំងឺ​ក៏ប្រឈម​ខ្ពស់​នឹង​ការ​កើត​ជំងឺសាហាវ​មួយ គឺមហារីក។

    បញ្ហា​ប្រឈម​ខ្ពស់​កើត​ជំងឺ​មហារីក របស់​អ្នក​ជំងឺ​ទឹកនោមផ្អែម​​នេះ អ្នកវិទ្យាសាស្ត្រ​អាមេរិក បកស្រាយ​ថា ដោយសារ​តែ DNA រង​ការ​បំផ្លាញ​កាន់តែច្រើន ហើយ​ព្យាបាល​វិញ​បាន​តិច នៅពេល​កម្រិត​ជាតិស្ករ​ក្នុង​ឈាម ឡើង​ខ្ពស់។ ការបកស្រាយ​របស់​អ្នកវិទ្យាសាស្ត្រ​អាមេរិក បាន​ធ្វើឡើង​ក្នុង​កិច្ចប្រចាំ​ឆ្នាំ២០១៩ របស់​សមាគម​គីមី​អាមេរិក នៅ​រដ្ឋ California។

    អ្នកវិទ្យាសាស្ត្រ​ថា “ក្នុង​ខ្លួន​អ្នកជំងឺ​ទឹកនោមផ្អែម អាំងស៊ុយលីន មិនមាន​ប្រសិទ្ធភាព​បញ្ជូន​គ្លុយកូស ទៅក្នុង​កោសិកា​ទេ ដូច្នេះ​ពេល​លំពែង ផលិត​អាំងស៊ុយលីន​កាន់តែ​ច្រើន វាបង្ក​ឲ្យ​មាន​បញ្ហា​លើស​អាំងស៊ុយលីន​ខ្លាំង។ ជាងនេះ​ទៅទៀត អ័រម៉ូន​អាំងស៊ុយលីន អាច​រំញោច​កំណើន​កោសិកា ហើយ​ឈានទៅ​កើត​មហារីក“។

    អត្ថបទពាក់ព័ន្ធ៖ កុំចេះតែផឹក! ភេសជ្ជៈផ្អែម បង្កជំងឺមហារីកច្រើនមុខ

    ជាមួយ​គ្នានេះ អ្នកជំងឺ​ទឹកនោមផ្អែម ភាគច្រើន គឺ​លើសទម្ងន់ ដូច្នេះ ជាលិកា​ខ្លាញ់​របស់​ពួកគេ​ផលិត​ជាលិកា Adipokine លើស​កម្រិត ដែល​បង្ក​ឲ្យ​មាន​ការរលាក​រ៉ាំរ៉ៃ និងបង្ក​ជាជំងឺ​មហារីក។ ចំណែក​កម្រិត​ជាតិស្ករ​ខ្ពស់​ក្នុងឈាម​អ្នក​ជំងឺ​ទឹកនោមផ្អែម អាច​ប៉ះពាល់​ដល់ DNA ធ្វើឲ្យ​អ័រម៉ូន​គ្មាន​ស្ថិរភាព ហើយ​ឈាន​ទៅ​កើត​មហារីក។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 27/08/2019
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត