backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ជំងឺខាន់ស្លាក់ ឆក់យកជីវិតក្មេងស្រីម្នាក់ ឯរាប់ពាន់នាក់ទៀត អាចឆ្លង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 06, 2019

ជំងឺខាន់ស្លាក់ ឆក់យកជីវិតក្មេងស្រីម្នាក់ ឯរាប់ពាន់នាក់ទៀត អាចឆ្លង

ជំងឺខាន់ស្លាក់ សឹងតែ​លែងកើតមាន​ទៅហើយ​នៅ​តាម​បណ្ដា​ប្រទេស​ជាច្រើន ដោយសារ​ការ​ចាក់​វ៉ាក់សាំង​បង្ការ មាន​ប្រសិទ្ធភាពខ្ពស់។ តែនៅ​វៀតណាម មាន​ក្មេងស្រី​ម្នាក់ បាន​ស្លាប់​ដោយ​ជំងឺ​ខាន់ស្លាក់ កាលពី​សប្ដាហ៍​មុន ហើយ​មនុស្ស​រាប់ពាន់​នាក់ ប្រឈម​ឆ្លង​ជំងឺ​នេះ។

ក្រសួង​សុខាភិបាល​វៀតណាម បាន​ប្រកាស​ពី​ករណី​ស្លាប់​ដោយ​ជំងឺ​ខាន់ស្លាក់ លើក​ដំបូង​ក្នុង​ឆ្នាំ​២០១៩ កាលពី​ថ្ងៃ​ទី៤ ខែ​កញ្ញា។ អ្នកជំងឺ​ខាន់ស្លាក់ មាន​អាការៈ​អស់កម្លាំង និង​ពិបាក​ដក​ដង្ហើម។ ចំណែក​ម្ដាយឪពុក និង​អ្នករស់នៅ​ជិតខាង​ផ្ទះ​របស់​អ្នកជំងឺ រកឃើញ​ថា មាន​ផ្ទុក​ជំងឺ​ខាន់ស្លាក់ ក្រោយ​ការ​ធ្វើ​តេស្ដឈាម។

ក្រសួង​ដដែល​បន្ថែម​ថា មនុស្ស ប្រមាណ ៧.០០០​នាក់ អាយុ​ពី ៧-៤៥​ឆ្នាំ ដែល​រស់នៅ​ជុំវិញ​ផ្ទះ​ក្មេង​ស្រី ​ស្លាប់​ដោយ​ជំងឺ​ខាន់ស្លាក់ ប្រឈម​ខ្ពស់នឹង​ការ​ឆ្លង​ជំងឺនេះ។ គិត​ត្រឹម​ថ្ងៃ​ទី៤ ខែ​កញ្ញា អាជ្ញាធរ​សុខាភិបាល​វៀតណាម បាន​ចាក់​វ៉ាក់សាំង​ជំងឺ​ខាន់ស្លាក់ ឲ្យ​មនុស្ស ១.០០០​នាក់។

គួរបញ្ជាក់​ថា ជំងឺ​ខាន់ស្លាក់ ជាជំងឺ​​បង្ក​ឡើង​ដោយ​បាក់តេរី ហើយ​ងាយ​ឆ្លង ដោយ​ចម្លង​ពី​មនុស្ស​ម្នាក់ ទៅ​ម្នាក់​ទៀត តាមរយៈ​ខ្យល់ ដែល​ចេញ​ការ​ក្អក ឬកណ្ដាស់។ រោគសញ្ញា​នៃ​ជំងឺ​នេះ រួមមាន ក្តៅខ្លួន​ខ្លាំង ស្អកក ហើម​ក្រពេញ​នានា​នៅ​កញ្ចឹង​ក និង​លែង​ឃ្លាន​អាហារ។ បើធ្ងន់ធ្ងរ វា​បណ្ដាល​ឲ្យ​ពិបាក​ដកដង្ហើម រលាកសួត ខូចសរសៃប្រសាទ ខ្វិន និង​ខូចសាច់ដុំ​បេះដូង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 06, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម