តាមសារព័ត៌មាន Xinhua មន្ទីរពេទ្យ Ichilov ដែលជាមន្ទីរពេទ្យធំជាងគេ ក្នុងចំណោមពេទ្យធំៗទាំងបី នៅអ៊ីស្រាអែល បានបំពាក់បញ្ញាសប្បនិម្មិត ដោយមានភ្ជាប់ជាមួយ Sensors កាម៉េរ៉ា និងអេក្រង់ សម្រាប់ចាប់យកទិន្នន័យអាការៈរបស់អ្នកជំងឺ។ កាន់តែពិសេស គឺបច្ចេកវិទ្យានេះ បានបង្កើតឡើង ដោយក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកដ៏ល្បីចំនួនពីរ មានក្រុមហ៊ុន Innovision និង BioBeat ដោយបំពាក់នូវប្រព័ន្ធគណនា អាចប្រមូលទិន្នន័យអាការៈមិនប្រក្រតីផ្សេងៗចំពោះអ្នកជំងឺ ដើម្បីយកមកវិភាគ និងបង្ហាញជាសញ្ញាប្រាប់ដល់បុគ្គលពេទ្យប្រចាំការ អាចជួយសង្គ្រោះអ្នកជំងឺបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពទៀតផង។