យោងតាមព្រឹតិ្តបត្រវេជ្ជសាស្រ្ត PLOS Biology បានពន្យល់ថា នៅពេលស៊ុតបង្កកំណើតចាប់ផ្តើមទុំជ្រុះ ជាលិកាស្តើងៗជាច្រើន នឹងចេញពីខួរឆ្អឹង ធ្វើដំណើរតាមចរន្តឈាមទៅកាន់ស្បូន ជាកន្លែងជាលិកាទាំងនោះ ជួយវិវត្តស្រទាប់ខាងក្នុងនៃស្បូន សម្រាប់ត្រៀមការបង្កកំណើតកូន។ ប៉ុន្តែ បើសិនករណីស្រទាប់ខាងក្នុងស្បូន មិនបានវិវត្ត នោះគភ៌នឹងមិនអាចលូតលាស់បានដូចគ្នា ជាហេតុធ្វើឲ្យរាងកាយស្រីៗមានបញ្ហានេះ មិនអាចមានលទ្ធភាពបង្កកំណើតបាន។
តែយ៉ាងណាមិញ អ្នកវិទ្យាសាស្រ្តបានពិសោធលើសត្វកណ្តុរ ហើយរកឃើញថា ក្នុងករណី យកចំណែកមួយនៃខួរឆ្អឹងមានសុខភាពល្អមកផ្សាំ នោះរាងកាយសត្វកណ្តុរ នឹងអាចមានលទ្ធភាពបង្កកំណើតបានប្រសើរជាងមុន ហើយសូម្បីតែរាងកាយកណ្តុរមានខួរឆ្អឹងមិនល្អ ក៏ការផ្សាំខួរឆ្អឹងថ្មី អាចជួសជុលលទ្ធភាពបង្កកំណើតបានឡើងវិញផងដែរ។