ការស្ទះចរាចរណ៍ ការរំខានដោយសំឡេង និងការសាយភាពផ្សែងពុល ចេញពីយានយន្ត គឺជាបញ្ហារួមមួយ និងមិនងាយដោះស្រាយនោះទេ នៅតាមទីក្រុងមួយចំនួន ដែលសម្បូរដោយមនុស្សរស់នៅកកកុញ និងមានយានយន្តច្រើន។ បើតាមកាសិក្សា បញ្ហាចរាចរណ៍ទាំងនេះ ជាមូលហេតុមួយ បង្កឲ្យមនុស្សកើតជំងឺដាច់សរសៃឈាមខួរក្បាល។