home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ថ្នាំបំបាត់ធ្លាក់ទឹកចិត្ត អ្នកជំនាញរកឃើញថាមានប្រសិទ្ធិភាព តែប្រើពេលយូរ

ថ្នាំបំបាត់ធ្លាក់ទឹកចិត្ត អ្នកជំនាញរកឃើញថាមានប្រសិទ្ធិភាព តែប្រើពេលយូរ

ថ្នាំ​សម្រាប់​បំបាត់​ភាព​អន្ទះ​អន្ទែង បំបាត់​​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត ដែល​​​មនុស្ស​ប្រមាណ​​រាប់​លាន​នាក់​ប្រើ​ជុំ​វិញ​ពិភព​លោក ត្រូវ​អ្នក​ជំនាញ​​វេជ្ជសាស្រ្ត​ រក​ឃើញ​ថា មាន​ប្រសិទ្ធិ ប៉ុន្តែ​ត្រូវ​ការ​ពេល​វេលា​យូរ​។

ប្រភព​ព័ត៌មាន ពី​ Breaking News WS បាន​ឲ្យ​ដឹង​ថា ក្រុម​​អ្នក​វិទ្យាសាស្រ្ត​មក​ពី សាកលវិទ្យាល័យ College London នៃ​ប្រទេស​អង់គ្លេស បាន​ធ្វើ​ពិសោធន៍​​ទៅ​លើ​ ថ្នាំ​​បំបាត់​ទុក​ព្រួយ ប្រភេទ Sertraline ពី​អ្នក​ប្រើ​ប្រាស់​ប្រមាណ ៦៥០​នាក់ ក្នុង​រយៈ​ពេល​១២​សប្តាហ៍។ ជា​លទ្ធផល​ បាន​រក​ឃើញ​ថា ក្នុង​រយៈ​ពេល​ ៣​​សប្តាហ៍ ប្រសិទ្ធិភាព​ថ្នាំ បាន​តែ​បំបាត់​អារម្មណ៍​តាន​តឹង​​​បន្តិច​បន្តួច​ប៉ុណ្ណោះ ពោល​​គឺ ត្រូវ​រង់​ចាំ​ដល់​រយៈ​ពេល ៦​សប្តាហ៍​ ទើប​​មាន​ប្រសិទ្ធិភាព​ បំបាត់​ភាព​អន្ទះ​អន្ទែង បំបាត់​​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​បាន ហើយ​ប្រសិទ្ធិភាព​នោះ​បន្ត​ជាប់​រហូត​រយៈ​ពេល​ ១២​សប្តាហ៍។

ជា​មួយ​គ្នា​នេះ លោក​វេជ្ជបណ្ឌិត Gemma Lewis ជា​អ្នក​ដឹក​នាំ​ការ​ស្រាវជ្រាវ​បាន​​លើក​ឡើង​ថា៖ “ប្រភេទ​ថ្នាំ​បំបាត់​ទុក្ខ​ព្រួយ​ ពេញ​និយម​ណាស់​នៅ​ចក្រភព​អង់គ្លេស ហើយ​ប្រមាណ​១០​ឆ្នាំ​ចុង​ក្រោយ​នេះ វា​កាន់​តែ​ពេញ​និយម​ សម្រាប់​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់ ពិសេស​អ្នក​មាន​​ជីវភាព​​ធូរ​ធារ​”។

អត្ថបទពាក់ព័ន្ធ​៖

សម្រាប់​ការ​រក​ឃើញ​​ខាង​លើ​នេះ ធ្វើ​ឲ្យ​ក្រុម​អ្នក​វិទ្យាសាស្រ្ត អាច​ស្រាវជ្រាវ​ប្រសិទ្ធិ​ថ្មី​ទៅ​លើ​ប្រភេទ​ថ្នាំ​ខាង​លើ។ ផ្អែក​តាម​ទិន្នន័យ​ស្រាវជ្រាវ​​ពី បណ្តាញ​វិទ្យាស្ថាន​ស្រាវជ្រាវ​​សុខភាព​ Lancet Psychiatry ដែល​មាន​មូលដ្ឋាន​ធំ នៅ​អង់គ្លេស និង​សហរដ្ឋអាមេរិក ជំងឺ​ធ្លាក់​ទឹក​ចិត្ត នឹង​ក្លាយ​​​ជា​ប្រភេទ​ជំងឺ​មួយ ដែល​​នាំ​មុខ​គេ​លើ​ជំងឺ​ផ្សេង​ៗ​ទៀត ​កើត​ឡើង​នៅ​តាម​បណ្តា​ប្រទេស​ចំណូល​​​កម្រិត​ខ្ពស់​ នៅ​ត្រឹម​រយៈ​ពេល​២០៣០​ខាង​មុខ​នេះ ដោយ​សារ​កត្តា​រួម​ផ្សំ​ផ្សេង​ៗ​​ជា​ច្រើន ៕​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ ជីព ចិត្ត
អត្ថបទ​ដោយ មាន រតនា
កែ 21/09/2019
x