ក្រោយការពិនិត្យថ្នាំទាំងនោះមួយចំនួន រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) រកឃើញថា បរិមាណអាស៊ីដ N-methylnitrosobutyric នៅក្នុងថ្នាំ គឺលើសកម្រិតដែល FDA បានណែនាំ និងទទួលយកបាន។
មកដល់ពេលនេះ ក្រុមថ្នាំលើសឈាម ដែល FDA រកឃើញថា អាចបង្កជំងឺមហារីក និងឲ្យយកត្រឡប់ចូលក្រុមហ៊ុនវិញ រួមមាន ក្រុមថ្នាំ Valsartan, Losartan និង Irbesartan។ ការប្រកាសឲ្យយកថ្នាំលើសឈាមចូលក្រុមហ៊ុនវិញជាបន្ដបន្ទាប់នេះ គឺក្រោយ FDA ចាប់ផ្ដើមពិនិត្យលើភាពមិនសុទ្ធនៃក្រុមថ្នាំបេះដូង ហៅថា Angiotensin II Receptor Blockers (ARBs)។ ក្រុមថ្នាំប្រភេទនេះ មានមុខងាររារាំងសមាសធាតុគីមីខ្លាំង (Angiotensin) នៅក្នុងឈាម ដើម្បីកុំឲ្យសាច់ដុំនៅជុំវិញសរសៃឈាមកន្ត្រាក់។ ពេលសាច់ដុំជុំវិញសរសៃឈាមកន្ត្រាក់ វាបង្រួមសរសៃឈាម និងបណ្ដាលឲ្យមានសម្ពាធឈាមខ្ពស់ ឬលើសឈាម។