បន្ទាប់ពីរកឃើញអ្នកផ្ទុក COVID-19 លើទឹកដីខ្មែរ ប្រជាជនមួយចំនួនធំជ្រួលច្របល់រកទិញម៉ាស់ និងទឹកលាងដៃ ឬជេល ហើយរបស់អស់ទាំងនេះគឺភាគច្រើនដាច់ស្ដុក ឯតម្លៃឡើងទ្វេដង។ ដូចនេះហើយបាន ជាមានអ្នកជំនាញជាច្រើនណែនាំឲ្យប្រើអាល់កុលជំនួសវិញ។
ប៉ុន្តែការប្រើអាល់កុលនេះទៀតសោតមិនបានអនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យឡើយ ដោយជ្រើសរើសប្រភេទអាល់កុលមានដឺក្រេខ្ពស់បំផុតរហូតដល់ ៩៧ ដឺក្រេ ឬយកអាល់កុលសុទ្ធទៅលាងដៃតែម្ដង។ ឱសថការីឧត្តម សុធី នាងសុធា បានឲ្យដឹងថា នោះជារឿងមិនគួរធ្វើ ការប្រើអាល់កុលទាំងដឺក្រេខ្ពស់ ព្រោះគិតថាអាល់កុលកាន់តែខ្ពស់ កាន់តែអាចសម្លាប់មេរោគកាន់តែងាប់អស់ ជាទង្វើមិនត្រឹមត្រូវឡើយ ។
![COVID-19](https://cdn.hellokrupet.com/wp-content/uploads/2020/03/photo_2020-03-13_12-07-41.jpg)
កញ្ញាបានបន្តទៀតថា ការប្រើអាល់កុលសុទ្ធ ឬដឺក្រេខ្ពស់មិនបានជួយសន្សំសំចៃយើងឡើយ តែជាការខាតបង់ទៅវិញ ព្រោះវាងាយហើរ ហើយមិនអាចនៅយូរសម្លាប់មេរោគកើតទេ។ ដូចនេះហើយយើងគួរយកអាល់កុលដែលមានកម្រិត ៦០ ទៅ ៨០ ដឺក្រេ ទើបអាចសម្លាប់មេរោគបាន។
ឱសថការីរូបនេះបានបន្តទៀតថា ប្រសិនបើយើងប្រើអាល់កុលដឺក្រេខ្ពស់ពេក នាំឲ្យប៉ះពាល់ចំពោះសុខភាពស្បែកទៅវិញទេ ដូចជារលាកស្បែក ស្ងួតស្បែក ក្រហមស្បែក។ ដូចនេះបើទិញអាល់កុល ៩៧ ដឺក្រេត្រូវយកមកពង្រាវជាមួយទឹក ហើយមួយវិញទៀតពេលយកអាល់កុលមកប្រើ ត្រូវបិទគម្របឲ្យបានភ្លាមៗ ព្រោះពេលចំហវានឹងថយចុះដឺក្រេ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕