ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត

អ្នក​ដែល​និយម​ម៉ាស្សា ក ដើម្បី​កាត់បន្ថយ​ការ​ឈឺ​សាច់ដុំ ឬ​ឈឺ​ខ្នង អាច​មាន​ហានិភ័យ​ធ្ងន់ធ្ងរ​ ដល់​ពិការ​អវៈយៈ នេះ​បើ​យោង​តាម​សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត Thiravat Hemachudha ទីប្រឹក្សា មហាវិទ្យាល័យ​វេជ្ជសាស្ត្របូព៌ានៃសាកលវិទ្យាល័យ Rangsit។ ការ​ព្រមាន​នេះ​ដែរ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​មរណភាព​របស់​តារា​ចម្រៀង​ថៃ​ម្នាក់​ ឈ្មោះ Chayada Praohom ដែល​​រងគ្រោះ​ថ្នាក់ពិការ​អវៈយវៈ និង​ត្រូវ​គេង​លើ​គ្រែ​រហូត​ ក្រោយ​ពី​ទទួល​ការ​ម៉ាស្សា ក​ ចំនួន​ពីរ​បី​ដង​រួច​មក។ [embed-health-tool-heart-rate] Chayada បាន​ត្អួញត្អែរ​ពី​​ការ​ឈឺ​ស្មា និង​ក ទើប​​ទៅ​ទទួល​ការ​ម៉ាស្សា​នេះ។ មួយ​សប្តាហ៍​បន្ទាប់​ពី​ម៉ាស្សា​រួច​ ក៏​មាន​អារម្មណ៍​ស្ពឹក​នៅ​ត្រង់​ជើង​ រួច​ក៏​ទៅ​ទទួល​ការ​ម៉ាស្សា​ម្តង​ទៀត។ រំលង​បាន​​ពីរ​សប្តាហ៍ ការឈឺចាប់​ក៏​កាន់​តែ​ខ្លាំង​​ឡើង​ធ្វើ​ឲ្យ​គាត់​ពិបាក​គេង ហើយ​ក៏​ទៅ​ម៉ាស្សា​សាជា​ថ្មី ប៉ុន្តែ​ការ​ឈឺចាប់​នេះ​ ធ្វើ​ឲ្យ​គាត់​រឹត​តែ​ពិបាក​ទ្រាំ​មាន​អារម្មណ៍​ស្ពឹក​ ដែល​រាលដាល​ដល់​ពោះ ដើម​ទ្រូង​ និង​ជើង។ ជាមួយ​គ្នា​នេះ​ដែរ Chayada ​កាន់​តែ​ខ្សោយ​ទៅ​ៗ ហើយ​មិន​អាច​លើក​ដៃ ឬ​ជើង​បាន​ និង​លែង​អាច​កម្រើក​បាន​ទៀត។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! គួរ​បញ្ជាក់​ផង​ដែរ​ថា មាន​អ្នក​ជំងឺ​ចំនួន​៥៥​នាក់​ មាន​អាយុ​ចន្លោះ​ពី​២១ ដល់​៦០​​ឆ្នាំ ដែល​ក្លាយ​ទៅ​ជា​មនុស្ស​ពិការ ក្រោយ​ទទួល​ការ​ព្យាបាល​ ក នេះ​បើ​តាម​​របាយការណ៍​ដោយ​អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​ជនជាតិ​អាមេរិក។​ ​អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ម៉ាស្សា​ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

៨ ចំណុច បង្ការ និងទប់ស្កាត់ការឆ្លងជំងឺផ្តាសាយបក្សី

ស្រប​ពេល​ដែល​អាកាសធាតុ​ប្រែប្រួល​ជា​ត្រជាក់ និង​ក្តៅ ឯ​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​មាន​ផ្ទុះ​ជំងឺ​​ផ្តាសាយ​បក្សី ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​វិធានការ​ទប់ស្កាត់​ជំងឺ​ផ្តាសាយ​បក្សី ចំនួន ៨ ចំណុច​សំខាន់ៗ។ ១. ពង្រឹង​ការ​ទប់​ស្កាត់​ការ​នាំចូល​បក្សី និង​ផលិត​ផល​ពី​បក្សី​ខុស​ច្បាប់ តាម​ច្រក​ព្រំដែន អាកាសយានដ្ឋាន កំពង់ផែ ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ឬ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ។ ២. អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ត្រូវ​បង្កើន​ការ​ត្រួត​ពិនិត្យ​ចរាចរណ៍​សត្វ និង​ផលិតផល​សត្វ​បន្ថែម​ទៀត។ ៣. ពង្រឹង​ការ​អនុវត្ត​វិធានការ​ជីវសុវត្ថិភាព​នៅ​គ្រប់​កសិដ្ឋាន​ចិញ្ចឹមបក្ស កន្លែង​ចិញ្ចឹម​បក្សី កន្លែង​ប្រមូល​ផ្តុំ​បក្សី កន្លែង​អាជីវកម្ម​បក្សី និង​សត្ត​ឃាតដ្ឋាន​បក្សី។ ៤. រាល់​ការ​ចរាចរបក្សី និង​ផលិត​ផល​ពី​បក្សី​ត្រូវ​មាន​លិខិត​អនុញ្ញាត វិញ្ញាបនបត្រ​អនាម័យ​សត្វ និង​ផលិតផល​សត្វ ស្រប​តាម​បទដ្ឋាន​បច្ចេក​ទេស។ ៥. មុន​ចេញ​វិញ្ញាបនបត្រ​អនាម័យ​សត្វ និង​ផលិតផល​សត្វ ជាពិសេស​បក្សី និង​ផលិត​ផល​ពី​បក្សី ត្រូវ​ពិនិត្យ​សុខភាព​សត្វ និង​អនាម័យ​សត្វ​ឲ្យ​បាន​ត្រឹមត្រូវ។ ៦. ត្រូវ​អនុវត្ត​វិធានការ​ជីវសុវត្ថិភាព​ដោយ​លាង​សម្អាត និង​បាញ់​ថ្នាំ​សម្លាប់​មេរោគ​តាម​លក្ខណៈ​បច្ចេកទេស​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​សត្វ ពិសេស​មុន និង​ក្រោយ​ដឹក​បក្សី។ ៧. ត្រូវ​បង្កើន​ការ​អប់រំ និង​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ដល់​កសិករ​ចិញ្ចឹម​បក្សី ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​បក្សី ម្ចាស់​សត្តឃាតដ្ឋាន​បក្ស អ្នក​ពិឃាត​បក្សី អ្នក​ធ្វើ​អាជីវកម្ម​ទិញ​លក់​បក្សី និង​ផលិតផល​ពី​បក្សី។ ៨. សហការ​ជាមួយ​ប្រទេស​វៀតណាម ក្នុង​ការ​ផ្លាស់ប្តូរ​ព័ត៌មាន​ទាក់ទង​នឹង​ជំងឺ​ផ្តាសាយ​បក្សី ចរាចរណ៍​បក្សី និង​ផលិត​ផល​ពី​បក្សី ដើម្បី​ទប់​ស្កាត់​ជំងឺ​ផ្តាសាយ​បក្សី​បាន​ទាន់​ពេល​វេលា។ ខាង​ក្រោម​នេះ​ជា​សារាចរ​ណែនាំ​លម្អិត ស្តី​ពី​វិធានការ​ទប់ស្កាត់​ជំងឺ​ផ្តាសាយ​បក្សី៖ ក្នុង​ករណី​មាន​សំណួរ […]


ព័ត៌មាន

អង់គ្លេសរកឃើញ​វិធីព្យាបាលអ្នកខ្សោយគំហើញពីកំណើត ថ្លៃព្យាបាលជាងកន្លះលានដុល្លារ

អ្នកជំនាញវេជ្ជសាស្រ្តអង់គ្លេស​អាចធ្វើការព្យាបាលដោយហ្សែនថ្មីដើម្បីព្យាបាលអ្នកខ្សោយគំហើញពីកំណើតដែលបាន​ទទួលហ្សែនមិនត្រឹមត្រូវពីឪពុកម្តាយ ហើយ​​តម្លៃព្យាបាលវិញជាង​កន្លះលាន​ដុល្លារអាមេរិក​។ ការព្យាបាលដោយហ្សែននេះ ទទួលបានការអនុញ្ញាតពីសេវាកម្មសុខភាពជាតិនៃប្រទេសអង់គ្លេស (NHS) ហើយការព្យាបាលត្រូវចំណាយ៦០០ ០០០ផោន ឬប្រហាក់ប្រហែល៧៧ម៉ឺន​ដុល្លារ។ ប៉ុន្តែ NHS បានយល់ព្រមធ្វើការបញ្ចុះតម្លៃសម្រាប់ការព្យាបាលនេះជាមួយនឹងសហគ្រាសផលិត Novartis។ អត្ថបទពាក់ព័ន្ធ៖ មើលទូរស័ព្ទពេលកូនខ្ចី ធ្វើឲ្យស្រវាំងភ្នែកមែនអត់? លម្អិត​​ជុំវិញ​មូលហេតុ​ភ្នែក​ឆ្លងរោគ​ ឈឺឡើង​ក្រហម រហូត​ដល់​ពិការ ការព្យាបាលដោយហ្សែននេះ គឺសម្រាប់ខ្សោយគំហើញដែលស្ទើរតែមើលអ្វីលែងឃើញ ដោយសារ​ retinal dystrophy ដែលការទទួលហែ្សន RPE65 មិនត្រឹមត្រូវពីឪពុកម្តាយ។ ហែ្សនមួយនេះគឺសំខាន់ណាស់ក្នុងផ្តល់នូវសារធាតុពណ៌ដែលកោសិកាងាយប្រតិកម្មនឹងពន្លឺត្រូវការដើម្បីស្រូបយកពន្លឺ។ ដំបូងវាអាចប៉ះពាល់ដល់ការមើលឃើញនៅពេលយប់ និងឈានទៅរកបាត់បង់គំហើញ​ទាំងស្រុងតែម្តង។ អត្ថបទពាក់ព័ន្ធ៖ ភ្នែកស្រលៀង ឬកែក មកអី ហើយព្យាបាលកើតអត់? ចង់ឲ្យភ្នែកល្អ មិនម្ញូប មិនព្រិល ត្រូវថែរបៀបម៉េច? ការព្យាបាលនេះ​ គឺត្រូវចាក់ហ្សែន RPE65 សិប្បនិម្មិតទៅផ្នែកខាងក្រោយនៃភ្នែក។ ហ្សែនទាំងនេះគឺផ្ទុកក្នុងវីរុសមិនមានគ្រោះថ្នាក់ ដែលអាចជ្រាបចូលទៅក្នុងកោសិកា retina។ នៅពេលចូលទៅក្នុង​ nucleus ហ្សែននេះនឹងបង្កើតប្រតេអ៊ីន RPE65 ដែលមានសារៈសំខាន់សម្រាប់ការមើលឃើញ។  Matthew Wood វ័យ ៤៨ឆ្នាំ ជាអ្នកជំងឺម្នាក់ក្នុងចំណោមអ្នកជំងឺដែលបានទទួលបានការព្យាបាលនេះ។ លោក​បានចាប់ផ្តើមបាត់បង់គំហើញតាំងពីកុមារភាព និងបានក្លាយជាជនពិការភ្នែកបើទោះជានៅពេល​ខ្លះលោក​ដូចជាអាចមើលឃើញវត្ថុធំៗ និងពន្លឺភ្លើងខ្លះក៏ដោយ​។ កន្លងមក​លោក Matthew Wood ត្រូវបានគេប្រាប់ថាស្ថានភាពជំងឺដូចលោក​មិនមានការព្យាបាលទេ។ ចំណែក​លោក Jake Ternent […]


ព័ត៌មាន

វីរុស COVID-19៖ ហេតុអ្វីធ្វើរោគវិនិច្ឆ័យតែម្តងមិនគ្រប់គ្រាន់?

វីរុសកូរ៉ូណាថ្មីបានកើតឡើងលើកដំបូងនៅទីក្រុងអ៊ូហាន​ ប្រទេសចិនកាលពីខែធ្នូ​ ឆ្នាំ២០១៩ និងមានមនុស្សឆ្លងរហូតដល់រាប់ម៉ឺននាក់។ វីរុសនេះត្រូវបានអង្គការសុខភាពពិភពលោក (WHO) បានដាក់ឈ្មោះជាផ្លូវការថា COVID-19។  អត្ថបទពាក់ព័ន្ធ៖ ៦ ​ចំណុចពីការវិវត្ត និងវិធីការពារវីរុស​កូរ៉ូណាថ្មី គ្រប់គ្នាគួរដឹង! លោក Charles Chiu អ្នកជំនាញខាងជំងឺឆ្លងនៅសាកលវិទ្យាល័យ UC San Francisco បានធ្វើការសិក្សាទៅលើវីរុសនេះតាំងពីមានការផ្ទុះឡើង និងផ្តល់នូវព័ត៌មានថ្មីៗអំពីវិធីចម្លង អាការៈអ្នកឆ្លង និងមូលហេតុអ្វីបានជា​ការធ្វើរោគវិនិច្ឆ័យតែម្តងមិនគ្រប់គ្រាន់។  វីរុសកូរ៉ូណាថ្មី​ (COVID-19)នេះអាចចម្លងបានតាមរយៈដំណក់វត្ថុរាវដែលចេញពីការកណ្ដាស់ ឬការក្អកជាដើម។ លោក Chiu បានលើកឡើងទៀតថា​ វីរុសនេះមិនឆ្លងតាមខ្យល់អាកាសទេ។ វីរុសកូរ៉ូណាថ្មី (COVID-19) អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈការប៉ះពាល់អ្នកឆ្លងជំងឺនេះដូចជាការចាប់ដៃ ការប៉ះពាល់នូវវត្ថុណាមួយដែលប៉ះដោយអ្នកឆ្លង​ រួចយកមកប៉ះច្រមុះ ភ្នែក​ និងមាត់របស់ខ្លួន។ មកដល់ពេលនេះមិនទាន់មានទិន្នន័យច្បាស់លាស់ថាតើវីរុសនេះអាចនៅបរិយាកាសខាងក្រៅបានយូរប៉ុណ្ណាទេ​ ប៉ុន្តែយោងតាមវីរុសកូរ៉ូណាផ្សេងទៀតដូចជា SARS វីរុសកូរ៉ូណាអាចនៅបានរហូតដល់ពីរថ្ងៃនៅសីតុណ្ហភាពជាង២០​អង្សាសេ។ ម៉្យាងទៀត​ របាយការណ៍ថ្មីបានលើកឡើងថាវីរុសកូរ៉ូណាថ្មី​នេះអាចឆ្លងតាមការបន្ទោបង់ដូចជាការធ្លាយនូវប្រព័ន្ធបង្ហូរទឹកដែលករណីនេះធ្លាប់កើតមានពេលផ្ទុះជំងឺ SARS។  អត្ថបទពាក់ព័ន្ធ៖ អ្នកខ្លះជឿថាចំណុចទាំងនេះ​អាចចម្លង ឬការពារវីរុសCOVID-19បាន តែតាមពិតគឺអត់​ មន្ត្រីចិន៖ គ្រូពេទ្យ៦នាក់ស្លាប់ និង​ជាង១៧០០នាក់​ឆ្លងវីរុសកូរ៉ូណាថ្មី រូបភាព​ដំបូង​របស់​វីរុសកូរ៉ូណាថ្មី ឬ COVID-19 បាន​បញ្ចេញជាសាធារណៈ វីរុសកូរ៉ូណាថ្មី​ (COVID-19) មានអត្រាស្លាប់ទាបជាងជំងឺ SARS ប៉ុន្តែខ្ពស់ជាងជំងឺផ្តាសាយ ដែលគិតជាភាគរយត្រឹមតែពីរភាគរយប៉ុណ្ណោះ។ អត្រានៃការស្លាប់នេះអាចនឹងទាបជាងនេះ […]


ព័ត៌មាន

WHO៖ ប្រទេសក្រីក្រអត្រាព្យាបាលជំងឺមហារីក​កុមារជាសះស្បើយត្រឹម​២០ភាគរយ

ជំងឺមហារីក គឺជាមូលហេតុចម្បងនៃការស្លាប់របស់កុមារ​ និងមនុស្សពេញវ័យនៅទូទាំងពិភពលោក។ បើ​តាម​អង្គការ​សុខភាពពិភព​លោក នៅប្រទេសប្រាក់ចំណូលខ្ពស់ អត្រានៃការព្យា​បាលជំងឺមហារីកកុមារជាសះស្បើយ​មានច្រើនជាង ៨០% រីឯប្រទេសប្រាក់ចំណូលទាប និងមធ្យមមានត្រឹមតែ ២០%ប៉ុណ្ណោះ។ មូលហេតុដែលបណ្តាលឲ្យប្រទេសប្រាក់ចំណូលទាប និងមធ្យមមានអត្រាព្យាបាល​កុមារមានជំងឺមហារីកជាសះស្បើយ​ទាប ព្រោះការធ្វើរោគវិនិច័្ឆយមិនត្រឹមត្រូវ ឯការព្យាបាលនៅមាន​កម្រិត​។  ជានេះទៅទៀត​ ការបោះបង់ការព្យាបាលដោយសារតែការចំណាយខ្ពស់​ក៏​កត្តាមួយផងដែរ ជាមួយ​នឹង​ការស្លាប់ដោយសារផលប៉ះពាល់ និងការឈឺឡើងវិញជាដើម​។  អត្ថបទពាក់ព័ន្ធ៖ ស្វែងយល់ពីជំងឺសើ​ស្បែក ម្យ៉ាង​ឧស្សាហ៍​កើត​លើ​អាអូន កង្វះអាហារូបត្ថម្ភ ធ្វើឲ្យកុមារបាត់បង់ឱកាសមាសទាំងនេះ កូនឆ្លាត ឬមិនឆ្លាត អាស្រ័យលើកត្តាទាំងនេះ ជំងឺមហារីកអាចកើតឡើងដោយសារតែការផ្លាស់ប្តូរនៃហ្សែនកោសិកាមួយដែលអាចលូតលាស់ខ្លាំង (ដុំសាច់កាច) រហូត​​ដល់​រាង​កាយ​មិន​អាច​គ្រប់​គ្រង។ ជំងឺមហារីកដែលភាគច្រើនដែលកើតលើកុមារ គឺមិនទាន់បានដឹងពីប្រភពច្បាស់លាស់ដូចប្រភេទមហារីកដែលកើតលើមនុស្សពេញវ័យទេ។ ការសិក្សាជាច្រើនបានសិក្សាទៅលើប្រភពនៃជំងឺមហារីកលើកុមារ​ ប៉ុន្តែមានតែជំងឺមហារីកមួយចំនួនតូច គឺបង្កឡើងដោយសារបរិយាកាស ឬរបៀបនៃការរស់នៅ។ ជំងឺមហារីកលើកុមារក៏អាចកើតឡើងដោយសារការឆ្លងនូវជំងឺរ៉ាំរ៉ៃមួយចំនួន​ និងមានទំនាក់ទំនងទៅនឹងប្រទេសប្រាក់ចំណូលទាប និងមធ្យមដែរ។ ជំងឺរ៉ាំរ៉ៃមួយចំនួនមានដូចជា HIV វីរុស​ Epstein-Barr និងជំងឺគ្រុនចាញ់អាចធ្វើឲ្យកុមារមានហានិភ័យក្នុងការកើតជំងឺមហារីក។ រីឯជំងឺឆ្លងផ្សេងទៀតអាចធ្វើឲ្យកុមារកើតមហារីកនៅពេលពេញវ័យ ដូចនេះត្រូវមានការការពារ​ ឬការធ្វើការពិនិត្យ ឬវិនិច្ឆ័យរោគរ៉ាំរ៉ៃដែលអាចបង្កជាមហារីកបានមិនថានៅកុមារភាព​ ឬពេលពេញវ័យទេ។ ដោយសារមិនអាចធ្វើការទប់ស្កាត់ជំងឺមហារីកនៅកុមារភាពបាន គឺមានតែយុទ្ធសាស្ត្រដើម្បីកាត់បន្ថយនូវបន្ទុកនេះសម្រាប់កុមារដោយផ្តោតទៅលើការធ្វើរោគវិនិច្ឆ័យឲ្យបានលឿន ការព្យាបាលត្រឹមត្រូវទៅតាមប្រភេទមហារីក និងការថែទាំកុមារដើម្បីកាត់បន្ថយនូវការឈឹចាប់។ អត្ថបទពាក់ព័ន្ធ៖ អ្នកវិទ្យាសាស្រ្តរកឃើញ​ពន្លឺថ្មី អាចវិនិច្ឆ័យនិង​ព្យាបាលជំងឺមហារីកបានលឿន​ កូនក្មេងអាចកើតជំងឺមហារីកទេ? ព្យាបាលមហារីក ប្រើថ្នាំពេទ្យផង ថ្នាំបុរាណផង បង្កគ្រោះថ្នាក់ខ្លាំង ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


ព័ត៌មាន

ម៉ាឡេស៊ី៖ ស្រ្តីជនជាតិអាមេរិកចេញពីនាវាចតនៅកម្ពុជា តេស្តលើកទី២ មានផ្ទុកវីរុសកូរ៉ូណាថ្មីដដែល

អាជ្ញាធរម៉ាឡេស៊ីអះអាងថា ការធ្វើតេស្ដលើកទី២ នៅតែរកឃើញថាស្ត្រីជនជាតិអាមេរិកវ័យ ៨៣ ឆ្នាំដែលចេញពីកប៉ាល់ The Westerdam ដែលបាន​ចូលចតនៅ​កំពង់ផែក្រុងព្រះសីហនុ មានផ្ទុកវីរុសកូរ៉ូណាថ្មី COVID-19។ ឯស្វាមីរបស់អ្នកស្រី លទ្ធផលនៅតែបង្ហាញថាមិនមានផ្ទុកវីរុសកូរ៉ូណាថ្មីដដែល។ នេះបើតាម​ការចុះផ្សាយរបស់សារព័ត៌មាន​ Reuters និង The New York Times ចេញ​ផ្សាយ​មុននេះ។ សារព័ត៌មាន​ខាងលើ​បញ្ជាក់ថា អាជ្ញាធរម៉ាឡេស៊ីបានអះអាងបញ្ជាក់នៅថ្ងៃអាទិត្យ ១៦ ខែកុម្ភៈ នេះថា ស្ត្រីជនជាតិអាមេរិកវ័យ ៨៣ ឆ្នាំនៅលើកប៉ាល់ The Westerdam ដែលចូលចតនៅកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍ ហើយបន្ត​ហោះហើរមកម៉ាឡេស៊ី កាលពីថ្ងៃសុក្រ ១៤ កុម្ភៈ នោះ មានផ្ទុកវីរុសកូរ៉ូណាថ្មី COVID-19 ដដែល បន្ទាប់ពីត្រូវបានធ្វើតេស្ដពីរលើករួចមក។ ប្រភព៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា ប្រភពដដែល​បន្តថា​ បើតាមមន្ត្រីម៉ាឡេស៊ី មានអ្នកដំណើរសរុប ១៤៥ នាក់នៅលើកប៉ាល់ The Westerdam ដែលបានធ្វើដំណើរតាមជើងយន្តហោះមកទីក្រុងកូឡាឡាំពួរ ដោយ ១៣៧ នាក់​បាន​បន្តដំណើរចាកចេញពី​ម៉ាឡេស៊ីរួចហើយ ខណៈដែល​ ៦ ​នាក់ផ្សេងទៀត​ កំពុង​ត្រូវ​តាម​ដាន​ពីរីរុសកូរ៉ូណាថ្មីនៅម៉ាឡេស៊ី។ បើតាម Reuters […]


ព័ត៌មាន

រូបភាព​ដំបូង​របស់​វីរុសកូរ៉ូណាថ្មី ឬ COVID-19 បាន​បញ្ចេញជាសាធារណៈ

រូបភាព​វីរុស​កូរ៉ូណាថ្មី ឬCOVID-19 ត្រូវ​បាន​មន្ទីរពិសោធន៍ Rocky Mountain (RML)​នៃវិទ្យាស្ថានជាតិ​ជំងឺឆ្លង និង​អាលែកហ្ស៊ីរបស់​សហរដ្ឋអាមេរិក​ បានបង្ហាញ​ជាសារណៈកាលពី​ម្សិល​មិញ ដែលនេះ​ថាជា​រូបភាពផ្សព្វ​ផ្សាយ​ដំបូង​នៃវីរុសនេះ។ មន្ទីរ​ពិសោធន៍ខាង​លើ​បាន​ផលិត​រូបភាព​វីរុស​កូរ៉ូណាថ្មី ឬឈ្មោះ​ថ្មីហៅថា​COVID-19 នេះ​​តាំងពី​ថ្ងៃទី​១១ ខែកុម្ភៈ និងទើប​បាន​ផ្សព្វផ្សាយ​កាលពី​ម្សិល​មិញ។​ អត្ថបទពាក់ព័ន្ធ៖ ទីបំផុត WHO ដាក់ឈ្មោះជាផ្លូវការឲ្យវីរុសកូរ៉ូណាថ្មី វីរុសកូរ៉ូណាថ្មី ឬឈ្មោះ​ថ្មីហៅថា​COVID-19 គឺមានទំហំតូចមែនទែន ដែលមិនអាច​មើល​ឃើញ​ដោយ​មីក្រូស្កុបធម្មតានោះទេ​។ ក្រុម​អ្នក​ពិសោធន៍បានយកគំរូវីរុសមក​ផលិត​ជា​រូបភាព និង​បាន​​ធ្វើ​ឲ្យ​មានការ​មើលឃើញ​វីរុសដោយ​ដាក់​ពណ៌រូបភាព​តាម​បច្ចេកទេសវេជ្ជសាស្រ្ត។​ ប្រភព៖ NIAID-RML រូបរាង​របស់​វីរុសកូរ៉ូណាថ្មី ឬCOVID-19 នេះ​ស្រដៀងទៅនឹង​វីរុស MERS-Cov ដែលកើតនៅ​មជ្ឈឹមបូព៌ា​កាលពី​ឆ្នាំ២០១២ និងក៏ស្រដៀងទៅ​នឹងវីរុស SARS-CoV ដែល​បាន​កើតឡើង​កាលពី​ឆ្នាំ២០០២ ដែរ។ បើ​តាម​អ្នកជំនាញ​ វីរុស​ទាំងបីប្រ​ភេទនេះស្ថិត​ក្នុង​ត្រកូល​ Coronavirus ដែល​មាន​រូបរាង​មើល​ទៅគឺ​​ស្រដៀងគ្នា​បែបនេះ។​ ប្រភព៖NIAID-RML អត្ថបទពាក់ព័ន្ធ៖ ៦ ​ចំណុចពីការវិវត្ត និងវិធីការពារវីរុស​កូរ៉ូណាថ្មី គ្រប់គ្នាគួរដឹង! ហេតុ​អ្វីប្រចៀវអាចផ្ទុកវីរុស តែ​វា​មិន​ឈឺ? វីរុស COVID-19 អាចមានប្រភពពីល្អាងសត្វប្រចៀវគេរកឃើញតាំងពី១៦ឆ្នាំមុន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

វីរុស COVID-19 អាចមានប្រភពពីល្អាងសត្វប្រចៀវគេរកឃើញតាំងពី១៦ឆ្នាំមុន

អ្នកជំនាញបានលើកឡើងថា វីរុសកូរ៉ូណាថ្មី ឬCOVID-19  អាចនឹងមានប្រភពចេញល្អាងសត្វប្រចៀវដែលបានរកឃើញដោយអ្នកវិទ្យាសាស្ត្រចិនកាលពី១៦ឆ្នាំមុន​ ដោយសម្អាងលើ​ភាពស្រដៀងគ្នារបស់​វីរុស​មាន​ដល់ ៩៦% រវាងវីរុស COVID-19  និងវីរុសដែលគេរកឃើញក្នុងកាកសំណល់ប្រចៀវក្នុង​ល្អាង។​ អត្ថបទពាក់ព័ន្ធ៖ ហេតុ​អ្វីប្រចៀវអាចផ្ទុកវីរុស តែ​វា​មិន​ឈឺ? អ្នកជំនាញខាងរោគសាស្ត្រ Shi Zhengli ដែលបានដឹកនាំការស្រាវជ្រាវនោះ បានបង្ហាញថាមានវីរុសមួយប្រភេទមានភិនភាគសឹងតែដូចគ្នាទៅនឹងវីរុសCOVID-19 ។​ ក្រុមអ្នកស្រាវជ្រាវនេះបានសិក្សាទៅលើកាកសំណល់ប្រចៀវដែលយកមកពីល្អាង និងបានរកឃើញរីរុសកូរ៉ូណាជាច្រើនប្រភេទនៅក្នុងសត្វប្រចៀវជាច្រើនប្រភេទ និងខ្លះអាចក្លាយជាជំងឺរាតត្បាតដល់មនុស្សទៀតផង។ អត្ថបទពាក់ព័ន្ធ៖ ទីបំផុត WHO ដាក់ឈ្មោះជាផ្លូវការឲ្យវីរុសកូរ៉ូណាថ្មី ក្រោយពីត្រលប់ពីល្អាងជាលើកទី២នៅឆ្នាំ២០០៥ ក្រុម​អ្នកស្រាវជ្រាវ​ក៏បានធ្វើការសិក្សាទៅលើប្រភេទសត្វប្រចៀវមួយប្រភេទដែលមានឈ្មោះថា Horseshoe Bat អស់រយៈពេល៥ឆ្នាំបន្តទៀត​។ បន្ទាប់ពីបានធ្វើការសិក្សាទៅលើវីរុសកូរ៉ូណា COVID-19  ពួកគេបានរកឃើញថាវីរុសនេះត្រូវគ្នាទៅនឹងវីរុសដែលបានរកឃើញនៅក្នុងកាកសំណល់របស់សត្វប្រចៀវប្រភេទ Horseshoe កាលពីឆ្នាំ២០០៤ រហូតដល់ទៅ៩៦%។ ម៉្យាងវិញ​ទៀត តាមការរកឃើញបានបង្ហាញថា វីរុសកូរ៉ូណា COVID-19  ដែលបាន​ផ្ទុះនៅទីក្រុងអ៊ូហានគឺមានលក្ខណៈខុសពីវីរុសកូរ៉ូណាផ្សេងៗទៀត ដែលធ្វើឲ្យវីរុសកូរ៉ូណា COVID-19  គ្រោះថ្នាក់ជាងវីរុសកូរ៉ូណាដទៃទៀត។ គួរបញ្ជាក់ដែរថាមកដល់ពេលនេះនៅមិនទាន់មានការបញ្ជាក់​ផ្លូវការថា​ វីរុសកូរ៉ូណា COVID-19  ចេញពីប្រភពណា​ និងចម្លងមកមនុស្សតាមវិធីណាឲ្យ​បាន​ច្បាស់នោះទេ។ អត្ថបទពាក់ព័ន្ធ៖ អ្នកជំនាញ៖ ការពារវីរុស Covid-19 កញ្ចក់ទូសព្ទក៏គួរ​សម្អាតដែរ អ្នកជំនាញ៖វីរុសកូរ៉ូណាថ្មីអាចឆ្លងទៅមនុស្ស​៦០%លើពិភព​លោក​បើការពារមិនបាន​ត្រឹម​ត្រូវ ៦ ​ចំណុចពីការវិវត្ត និងវិធីការពារវីរុស​កូរ៉ូណាថ្មី គ្រប់គ្នាគួរដឹង! ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]


ព័ត៌មាន

អ្នកជំនាញ៖ ការពារវីរុស Covid-19 កញ្ចក់ទូសព្ទក៏គួរ​សម្អាតដែរ

មន្ត្រី​សុខាភិបាល​សិង្ហបុរី​បាននិយាយថា​​ដើម្បីការពារកុំឲ្យឆ្លងវីរុសកូរ៉ូណាថ្មី​​ (Covid-19) គ្រប់គ្នាត្រូវមានការប្រុងប្រយ័ត្នទៅលើវត្ថុប្រើប្រាស់ដែលប៉ះពាល់​ញឹកញាប់នៅទីសាធារណៈរួមទាំងទូរសព្ទដៃរបស់​យើង​ផងដែរ។ នៅក្នុងសន្និសីទកាសែតកាល​ពីថ្ងៃទី១២​ ខែកុម្ភៈ លោក Kenneth Mak ប្រធានផ្នែកសេវាកម្មវេជ្ជសាស្រ្តនៃក្រសួងសុខាភិបាលប្រទេសសិង្ហបុរីបានណែនាំឲ្យប្រជាជនខ្លួនឲ្យមានការប្រុងប្រយ័ត្ន និងការពារខ្លួនឲ្យបានល្អដើម្បីចៀសវាងការឆ្លងវីរុសកូរ៉ូណាថ្មី​នេះ។ អត្ថបទពាក់ព័ន្ធ៖ ទីបំផុត WHO ដាក់ឈ្មោះជាផ្លូវការឲ្យវីរុសកូរ៉ូណាថ្មី លោកបានបញ្ជាក់ទៀតថា ការការពារដ៏ល្អបំផុតគឺការលាងដៃជាមួយនឹង​សាប៊ូឲ្យបានញឹកញាប់ និងប្រុងប្រយ័ត្នទៅលើវត្ថុដែលប្រើប្រាស់ញឹកញាប់ក្នុងទីសាធារណៈ​​រួមទាំងទូរសព្ទដៃផងដែរ។ នៅ​លើ​ទូរសព្ទ​ដៃ គឺ​លោក​សម្ដៅលើ​ការសម្អាត​លើកញ្ចក់ទូរសព្ទនេះតែម្ដង​។​ ចំណែក​អ្នកដែលឈឺលោកថា​គួរតែទៅពិនិត្យឲ្យបានត្រឹមត្រូវ និងចៀសវាសការពិនិត្យដោយវេជ្ជបណ្ឌិតច្រើននាក់ដែលនាំឲ្យពិបាកក្នុងការវិនិច្ឆ័យរោគ។ អត្ថបទពាក់ព័ន្ធ៖ អ្នកជំនាញ៖វីរុសកូរ៉ូណាថ្មីអាចឆ្លងទៅមនុស្ស​៦០%លើពិភព​លោក​បើការពារមិនបាន​ត្រឹម​ត្រូវ គិតមកដល់ពេលនេះ អត្រាអ្នកឆ្លងមានរហូតដល់ជាង​ ៦០ ០០០នាក់ និងអ្នកស្លាប់ជាង ១​ ៣០០នាក់​ដែលអ្នកឆ្លងនៅប្រទេសសិង្ហបុរីមានចំនួន ៥០ករណី ក្នុងនោះមានអ្នកជាសះស្បើយ ១៥នាក់ និង ៣៥នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ អត្ថបទពាក់ព័ន្ធ៖ ៦ ​ចំណុចពីការវិវត្ត និងវិធីការពារវីរុស​កូរ៉ូណាថ្មី គ្រប់គ្នាគួរដឹង! ហេតុ​អ្វីប្រចៀវអាចផ្ទុកវីរុស តែ​វា​មិន​ឈឺ? វេជ្ជបណ្ឌិតចិនម្នាក់ទៀតស្លាប់ដោយធ្វើការ​១៨ថ្ងៃជាប់គ្នាព្យាបាលអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

អ្នកជំនាញ៖វីរុសកូរ៉ូណាថ្មីអាចឆ្លងទៅមនុស្ស​៦០%លើពិភព​លោក​បើការពារមិនបាន​ត្រឹម​ត្រូវ

អ្នកជំនាញ​ខាង​ជំងឺឆ្លង​នៅទីក្រុង​ហុង​​កុង​បាន​លើក​ឡើងថា​វីរុសកូរ៉ូណាថ្មីអាច​ឆ្លង​ទៅ​មនុស្ស​ ២/៣ នៃ​ប្រជាជន​លើ​ពិភព​លោក បើ​សិនជា​គ្មាន​វិធានការការពារ​ត្រឹម​ត្រូវ​ បើ​ទោះ​បីជា​អត្រាសា្លប់​ដោយវីរុសកូរ៉ូណាថ្មីនេះមាន​ប្រហែល​១ភាគរយ​ក៏ដោយ។​ អត្ថបទពាក់ព័ន្ធ៖ ទីបំផុត WHO ដាក់ឈ្មោះជាផ្លូវការឲ្យវីរុសកូរ៉ូណាថ្មី លោក Gabriel Leung ­ជាសាស្រ្តាចារ្យ​ផ្នែកជំងឺឆ្លង និងជា​ប្រធានផ្នែកសុខភាពសាធារណៈនៅសាកលវិទ្យាល័យហុងកុង បាន​ប្រាប់​កាសែត​អង់គ្លេស The Guadian កាលពី​ម្សិ​ល​មិញថា​​ការសិក្សា​លម្អិត​ពី​វីរុសកូរ៉ូណា​ថ្មីនេះគឺជា​រៀង​សំខាន់​។ លោក​បន្តថា​មនុស្ស​លើពិភព​លោក​ប្រ​ហែល​៦០​ភាគរយ​អាច​នឹងឆ្លងវីរុសនេះ ប្រសិន​បើ​គ្មានការ​ត្រួតពិនិត្យ និង​ការពារបាន​ត្រឹម​ត្រូវ។​ លោក​ពន្យល់ថា​ អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​ថ្មី​ម្នាក់​អាច​ចម្លងទៅ​កាន់​មនុស្ស​២,៥​នាក់ ដែល​ការណ៍នេះ លោក​ថា​វីរុសកូរ៉ូណាថ្មី​អាចម្លង​ទៅ​កាន់​មនុស្ស​បាន​ចន្លោះពី​៦០​ទៅ​៨០​ភាគរយក្នុងពិភព​លោក​។​​ លោក Gabriel Leung នឹ​ងត្រូវ​ចូល​រួម​កិច្ច​ប្រ​ជុំរបស់អង្គការ​សុខភាព​ពិភព​លោកនៅទីក្រុង​ហ្សឺណែវ អំពីវីរុស​កូរ៉ូណាថ្មីនេះ ដោយ​មាន​អ្នកជំនាញ​ប្រហែល​៤០០​នាក់ចូល​​រួម ហើយ​លោថា​លោក​នឹង​លើក​ឡើងពី​រឿង​នេះ​ផង​​ដែរ។ គិត​មក​ដល់ពេល​នេះចំនួន​អ្នក​ស្លាប់​ដោយ​វីរុស​កូរ៉ូណាថ្មីឡើង​ដល់ជាង​១ ០០០​នាក់ និង​អ្នក​ឆ្លវីរុស​នេះ​វិញ​ឡើង​ដល់ជាង​៤៤ ០០០​នាក់​៕ អត្ថបទពាក់ព័ន្ធ៖  លទ្ធផលចេញហើយ! បុរសហូឡង់នៅលើនាវាទេសចរណ៍ គ្មានផ្ទុកវីរុសកូរ៉ូណាថ្មីទេ ៦ ​ចំណុចពីការវិវត្ត និងវិធីការពារវីរុស​កូរ៉ូណាថ្មី គ្រប់គ្នាគួរដឹង! ហេតុ​អ្វីប្រចៀវអាចផ្ទុកវីរុស តែ​វា​មិន​ឈឺ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ Share now :


ព័ត៌មាន

ទីបំផុត WHO ដាក់ឈ្មោះជាផ្លូវការឲ្យវីរុសកូរ៉ូណាថ្មី

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ប្រកាស​ដាក់​ឈ្មោះ​ជា​ផ្លូវការ​ឲ្យ​វីរុស​កូរ៉ូណា​ថ្មី​ដែល​បាន​ផ្ទុះ​ឡើង​ដំបូង​ចេញ​ពី​ទី​ក្រុង​វូហាន ខេត្ត​ហូប៊ី ភាគ​កណ្ដាល​ប្រទេស​ចិន កាល​ពី​ចុង​ឆ្នាំ ២០១៩ ហើយ​ផ្ទុះ​ខ្លាំង​នៅ​ដើម​ឆ្នាំ ២០២០ នេះ។ ក្រោយ​មាន​ការ​ហៅ​ឈ្មោះ​មិន​ផ្លូវ​ការ​ជាច្រើន​ដូចជា វូហាន​វីរុស ឬ​ឈ្មោះ​សម្គាល់​បណ្ដោះ​អាសន្ន​ថា 2019-nCoV ហើយ​ទី​បំផុត​ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus ​បាន​ដាក់​ឈ្មោះ​ឲ្យ​ជា​ផ្លូវ​ការ «Covid-19»។ លោក Tedros បាន​បញ្ជាក់​ថា Co និង Vi គឺ​តំណាង​ឲ្យ​ពាក្យ «កូរ៉ូណា​វីរុស (Coronavirus) ឬ វីរុស​កូរ៉ូណា» រីឯ D តំណាង​ឲ្យ​ពាក្យ​ថា «ជំងឺ (Disease)» ហើយ​លេខ 19 តំណាង​ឲ្យ​ឆ្នាំ ២០១៩ ជា​ពេល​វីរុស​កូរ៉ូណា​ថ្មី​នេះ​រក​ឃើញ​ជា​លើក​ដំបូង។ ប្រធាន WHO ថា​ឈ្មោះផ្លូវការ «Covid-19» នេះ គឺ​មិន​មាន​ភ្ជាប់​ទៅ​នឹង​ទីតាំង​ភូមិសាស្ត្រ សត្វ ក្រុម​បុគ្គល ឬ​ជាតិសាសន៍​ណា​មួយ​ឡើយ ដែល​វា​ជា​កត្តា​ប្រសើរ​បំផុត និង​ងាយ​ស្រួល​ហៅ​ថែម​ទៀត​ផង។ អត្ថបទពាក់ព័ន្ធ៖ លទ្ធផលចេញហើយ! បុរសហូឡង់នៅលើនាវាទេសចរណ៍ គ្មានផ្ទុកវីរុសកូរ៉ូណាថ្មីទេ ក្នុង​ករណី​មាន​សំណួរ​​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។Hello […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ