អ្នកជំងឺដែលប្ដូរដាក់បេះដូងជ្រូកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រទទួលមរណៈភាព
លោក David Bennett វ័យ៥៧ឆ្នាំ ដែលទទួលបានការវះកាត់ផ្លាស់ប្ដូរ បេះដូងជ្រូកលើកដំបូង កាលពី ខែមករា កន្លងទៅ បានទទួលមរណៈភាព កាលពីថ្ងៃអង្គារនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Maryland ក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក។ លោក វេជ្ជបណ្ឌិត ដែលទទួលបន្ទុកក្នុងប្រតិបត្ដិការ ការវះកាត់មួយនេះ មិនទាន់បានបកស្រាយបង្ហាញនូវព័ត៌មានលម្អិត ឲ្យដឹងច្បាស់ជុំវិញការស្លាប់របស់លោក David Bennett ទេ ថាបណ្ដាល ពីបញ្ហាអ្វីឲ្យប្រាកដ អាចបណ្ដាលមកពីជំងឺ ឬ ហានិភ័យនៃការវះកាត់ឬក៏យ៉ាងណា ដោយលោកគ្រាន់តែបង្ហើបថា អាការៈនៃលក្ខខ័ណសុខភាពរបស់អ្នកជំងឺមានការប្រែប្រួលធ្វើទុក្ខយ៉ាប់យឺនខុសពីធម្មតា ប៉ុន្មានថ្ងៃក្រោយមកនេះ។ អត្ថបទគួរអាន៖ ជោគជ័យធំ! ពេទ្យអាមេរិកវះកាត់ប្ដូរបេះដូងមនុស្សដាក់បេះដូងជ្រូកបានហើយ បេះដូងជ្រូក អាចវះកាត់ដាក់បញ្ចូលជំនួសបេះដូងមនុស្ស? ដេកពេទ្យរាប់ខែចាំវះកាត់ប្ដូរបេះដូង ដល់មានគេបរិច្ចាគហើយពេទ្យអត់វះកាត់ឲ្យ ដឹងអត់ថាការញ៉ាំអាហារច្រើនជ្រុលប្រឈមនឹងបញ្ហាគាំងបេះដូង? តាមដានសុខភាពបេះដូង ដោយសង្កេតមើលចំណុចទាំងនេះ ជំងឺសរសៃឈាមបេះដូងសម្លាប់ពលរដ្ឋខ្មែរច្រើនជាងមហារីកទៀត តើមកពីអ្វី? លោក Bennett គឺជាបេក្ខជនដំបូងបង្អស់លើលោក ដែលទទួលយកការសម្រេចចិត្ដចុងក្រោយ សាកល្បង បទពិសោធន៍ថ្មីនៃការវះ ផ្លាស់ប្ដូរ បេះដូងជូ្រកមកមនុស្ស។ ដោយហេតុព្រោះថា លោក មានជំងឺកំដៅប្រែប្រួលក្នុងបេះដូងយ៉ាងធ្ងន់ធ្ងរមិនអាចព្យាលបាន ម្យ៉ាងវិញទៀតលោក ក៏មិនមានសិទ្ធិគ្រប់គ្រាន់ ដើម្បីទទួលបានការវះកាត់ផ្លាស់ប្ដូរបេះដូងមនុស្សនោះទេ។ […]