ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត

អ្នក​ដែល​និយម​ម៉ាស្សា ក ដើម្បី​កាត់បន្ថយ​ការ​ឈឺ​សាច់ដុំ ឬ​ឈឺ​ខ្នង អាច​មាន​ហានិភ័យ​ធ្ងន់ធ្ងរ​ ដល់​ពិការ​អវៈយៈ នេះ​បើ​យោង​តាម​សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត Thiravat Hemachudha ទីប្រឹក្សា មហាវិទ្យាល័យ​វេជ្ជសាស្ត្របូព៌ានៃសាកលវិទ្យាល័យ Rangsit។ ការ​ព្រមាន​នេះ​ដែរ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​មរណភាព​របស់​តារា​ចម្រៀង​ថៃ​ម្នាក់​ ឈ្មោះ Chayada Praohom ដែល​​រងគ្រោះ​ថ្នាក់ពិការ​អវៈយវៈ និង​ត្រូវ​គេង​លើ​គ្រែ​រហូត​ ក្រោយ​ពី​ទទួល​ការ​ម៉ាស្សា ក​ ចំនួន​ពីរ​បី​ដង​រួច​មក។ [embed-health-tool-heart-rate] Chayada បាន​ត្អួញត្អែរ​ពី​​ការ​ឈឺ​ស្មា និង​ក ទើប​​ទៅ​ទទួល​ការ​ម៉ាស្សា​នេះ។ មួយ​សប្តាហ៍​បន្ទាប់​ពី​ម៉ាស្សា​រួច​ ក៏​មាន​អារម្មណ៍​ស្ពឹក​នៅ​ត្រង់​ជើង​ រួច​ក៏​ទៅ​ទទួល​ការ​ម៉ាស្សា​ម្តង​ទៀត។ រំលង​បាន​​ពីរ​សប្តាហ៍ ការឈឺចាប់​ក៏​កាន់​តែ​ខ្លាំង​​ឡើង​ធ្វើ​ឲ្យ​គាត់​ពិបាក​គេង ហើយ​ក៏​ទៅ​ម៉ាស្សា​សាជា​ថ្មី ប៉ុន្តែ​ការ​ឈឺចាប់​នេះ​ ធ្វើ​ឲ្យ​គាត់​រឹត​តែ​ពិបាក​ទ្រាំ​មាន​អារម្មណ៍​ស្ពឹក​ ដែល​រាលដាល​ដល់​ពោះ ដើម​ទ្រូង​ និង​ជើង។ ជាមួយ​គ្នា​នេះ​ដែរ Chayada ​កាន់​តែ​ខ្សោយ​ទៅ​ៗ ហើយ​មិន​អាច​លើក​ដៃ ឬ​ជើង​បាន​ និង​លែង​អាច​កម្រើក​បាន​ទៀត។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! គួរ​បញ្ជាក់​ផង​ដែរ​ថា មាន​អ្នក​ជំងឺ​ចំនួន​៥៥​នាក់​ មាន​អាយុ​ចន្លោះ​ពី​២១ ដល់​៦០​​ឆ្នាំ ដែល​ក្លាយ​ទៅ​ជា​មនុស្ស​ពិការ ក្រោយ​ទទួល​ការ​ព្យាបាល​ ក នេះ​បើ​តាម​​របាយការណ៍​ដោយ​អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​ជនជាតិ​អាមេរិក។​ ​អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ម៉ាស្សា​ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

ឈប់​លេប​ថ្នាំ​ពន្យារ​កំណើត អាច​នឹង​ជួប​ប្រទះ​រឿងទាំង ៨ នេះ

“Hello គ្រូពេទ្យ” ធ្លាប់​ប្រាប់​ហើយ ថ្នាំពន្យារ​កំណើត មាន​ផលប្រយោជន៍​ច្រើន ជួយ​​សម្អាតស្បែក កាត់បន្ថយ​ហានិភ័យ​មហារីក។ នៅពេល​ប្រើប្រាស់​ថ្នាំ​នេះច្រើន​ឆ្នាំ គ្នា​យើង​ភាគច្រើនអាចនឹង​ខ្វាយខ្វល់​ ពេល​ឈប់​ប្រើ​អាច​ប៉ះ​ពាល់​អ្វី​ខ្លះ? ពិត​ណាស់ ផលប៉ះពាល់ច្បាស់​ជា​មាន ប៉ុន្តែ​ក៏​អាស្រ័យ​លើ​ប្រភេទ​ថ្នាំ និង​កម្រិត​បរិមាណ​យើង​ប្រើដែរ ហើយ​ខាង​ក្រោម​នេះ ជា​អ្វី​អាច​នឹង​កើតមាន​​លើ​រាងកាយយើង នៅ​ពេលឈប់​លេបថ្នាំ​ពន្យារ​កំណើត។ ១- ទម្ងន់​នៅ​ដដែល ក្រោយ​ឈប់​លេប​ថ្នាំ​ពន្យារ​កំណើត ស្រីៗប្រហែល​ជា​អាចស្រក​ទម្ងន់ ១​គីឡូ ឬ​នៅ​ថេរ។ ទោះបី​គ្នា​យើងភាគច្រើន ជឿ​ថាខ្លួន​ឡើង​ទម្ងន់ ប៉ុន្ដែ​ការស្រាវជ្រាវ​បែប​វិទ្យាសាស្រ្ត មិនបាន​រកឃើញ ការជាប់ពាក់ព័ន្ធ​រវាង​ការ​លេបថ្នាំ​ពន្យារ​កំណើត ជាមួយ​នឹង​ការ​ឡើង​ទម្ងន់​នោះ​ទេ។ ក្នុងការ​សិក្សា​នៅ​ឆ្នាំ ២០១៤ លើ​ករណី​ពាក់ព័ន្ធ​ចំនួន ៤៩ រកឃើញ​ថា ការពន្យារ​កំណើត ពុំបាន​បង្ក​ផលប៉ះពាល់​ទម្ងន់​រាង​កាយ​ឡើយ។ “ពុំមាន​ភស្ដុតាង​ច្បាស់លាស់ បង្ហាញ​ថា ការ​ចាប់ផ្ដើម ឬ​ការ​បញ្ឈប់​ការ​លេប​ថ្នាំ​ពន្យារ​កំណើត នឹង​ជះឥទ្ធិពល​ដល់​ទម្ងន់​នោះទេ“។ នេះជាការបញ្ជាក់​របស់លោក Neha Bhardwaj ​សាស្រ្ដាចារ្យផ្នែក​វិទ្យាសាស្រ្ត​បន្ដពូជ នៃ​សាលា​ឱសថសាស្រ្ត Icahn ​ក្រុង​ញូវយ៉ក។ ២- ​អាច​កើត​មុន ថ្នាំពន្យារ​កំណើត បាន​បំបាត់​ការ​កើត​មុន​សម្រាប់ស្រីៗភាគច្រើន ដោយសារ​ថ្នាំនេះ អាច​ធ្វើឲ្យ​​​អ័រម៉ូន អង់ដ្រូហ្សែន ចុះខ្សោយ បង្កើត​ឲ្យ​មាន​ខ្លាញ់​នៅ​លើ​ស្បែក។ ដូច្នេះ គ្នា​យើងប្រហែលអាច​កើត​មុន​វិញ ក្រោយ​ឈប់​លេប​ថ្នាំ​នេះ។ ៣- អាច​ជ្រុះសក់ ក្រោយ​ឈប់​លេបថ្នាំ​ពន្យារ​កំណើត អាច​កើតមានជំងឺ Telogen Effluvium ​ជា​ហេតុ​​បង្ក​ឲ្យ​ជ្រុះសក់។ Telogen Effluvium ជាធម្មតា កើតមាន​ក្នុង​រយៈពេល […]


ព័ត៌មាន

ធ្លាក់​សរ៉ាំរ៉ៃមក​ពី​មូលហេតុ​ច្រើន​យ៉ាង ស្រីៗប្រញាប់​ព្យាបាល​បើ​មិន​ចង់​មាន​បញ្ហា

ស្រីៗ​ក្នុង​វ័យ​បន្តពូជ​ចៀស​មិន​ផុត​ពី​រឿងធ្លាក់​ស​នោះ​ទេ ដែល​ស​​ធ្លាក់​មក​នេះ​មាន​តួនាទី​ផលិត​ទឹក​អំបិល ធ្វើ​ឲ្យ​ទ្វារមាស​មាន​សំណើម និង​បាក់តេរី​ល្អ ការពារ​ទ្វារ​មាស​ពី​ជំងឺ ឬ​បាក់តេរី​អាក្រក់​មួយ​ចំនួន។ ធ្លាក់​ស​ធម្មជាតិ ជា​ការ​ធ្លាក់​ស​ដែល​តែង​កើត​មាន​អំឡុងមុន ឬ​ក្រោយ​វដ្ត​រដូវ​របស់​ស្រីៗ​យើង។ វា​មាន​សភាព​រាវ​ថ្លា គ្មាន​ពណ៌ គ្មាន​ក្លិន មិន​តម្រូវ​ឲ្យ​មាន​ការ​ព្យាបាល​អ្វី​ទាំង​អស់ ត្រឹម​តែ​អនាម័យ​ខ្លួន​ប្រាណ និង​សម្លៀក​បំពាក់​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​បកស្រាយ​របស់​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់។ ទោះ​យ៉ាង​ស្រីៗ​យើង​មួយ​ចំនួន​មាន​ជំងឺ​ធ្លាក់​សរ៉ាំរ៉ៃ​ជាប់​រហូត ដែល​ស​នោះ​ធ្លាក់ដុំៗ មាន​ក្លិនឆ្អាប ឬស្អុយ ពណ៌​លឿង ឬ​បៃតង បង្ក​ការ​រមាស់​នៅ​ទ្វារមាស។ លោកស្រី​វេជ្ជបណ្ឌិត​ឲ្យ​ដឹង​ថា ស្រីៗ​យើង​មាន​ជំងឺ​ធ្លាក់ស​ប្រភេទ​នេះ បណ្តាល​មក​ពី​កត្តា​ច្រើន​យ៉ាង៖ – កង្វះ​អនាម័យ​ទ្វារមាស និង​ខោ​ក្នុង – ស្លៀក​ខោរឹប​ខ្លាំង​យូរពេក – ការ​ប្រែប្រួល​អ័រម៉ូន – ការ​ប្រើ​ថ្នាំ ឬ​ព្យាបាល​មិន​ត្រឹមត្រូវ – ការ​ប្រើ​ផលិតផល​សម្អាត​ទ្វារមាស​ផ្តេសផ្តាស – ការ​ឆ្លងជំងឺ​កាមរោគ​ពី​ដៃគូ។ ករណី​ដែល​ស្រីៗ​គ្នា​យើង​មានធ្លាក់ស​ប្រភេទ​ខាង​លើ​នេះ ត្រូវ​ប្រញាប់​ទៅ​ជួប​​គ្រូពេទ្យ​ដើម្បី​ព្យាបាល​ឲ្យ​ទាន់​ពេល បើ​សិន​ជា​ទុកយូរ​អាច​ធ្វើ​ឲ្យ​រលាក​អាង​ត្រគាក មានខ្ទុះ ឈាន​រលាក​ដៃស្បូន។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ម៉េច​បាន​ខែ​ក្ដៅ យើង​ម្នាក់ៗ​ត្រូវ​ការវីតាមីន C បំផុត?

រដូវក្ដៅ  អាកាសធាតុ​ក្តៅហួតហែង ម្នាក់ៗចង់ទៅ​លេង​តំបន់​ឆ្នេរសមុទ្រ ឬ​កន្លែង​ត្រជាក់ខ្លាំងៗមានអាងហែលទឹក។ រឿងមួយ ដែល​យើង​មិនគួរ​ភ្លេច គឺ​ដបទឹក​មាន​វីតាមីន C។ ប្រសិនបើ​យើង​គិតថា មិន​ល្អ​នោះទេ អាច​ញ៉ាំផ្លែឈើសម្បូរ​វីតាមីន C ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​​ក៏បាន។ ផ្លែ​ស្វាយ ក្រូច និង​ឪឡឹក អាច​ផ្ដល់​ឲ្យ​យើងនូវ​ការចាប់ផ្ដើម​ដ៏ស្រស់ស្រាយ និង​ការផ្ដល់​ថាមពលសម្រាប់​ថ្ងៃ​ថ្មី ប្រសិនបើ​យើង​រួមបញ្ចូល​ផ្លៃឈើ​ទាំង​នេះ ក្នុង​អាហារ​ពេលព្រឹក​។ ហេតុអ្វី​ចាំបាច់​ត្រូវការ​វីតាមីន C នៅ​រដូវក្ដៅ? ក្នុងចំណោម​វីតាមីន និង​សារធាតុ​រ៉ែ​ទាំង​អស់ ដែល​មាន​ក្នុង​អាហារ​បំប៉ន វីតាមីន C ផ្ដល់​ថាមពល​ខ្លាំងជាងគេ ដែល​អាច​ការពារ​យើងពី​ផលប៉ះពាល់​មិន​ល្អ​នៃ​ព្រះអាទិត្យ និង​កម្ដៅរបស់​វា។ កាំរស្មី​ព្រះអាទិត្យ និង​កាំរស្មីអ៊ុលត្រាវីយូឡេត បាន​បំផ្លាញ​ស្បែក​យើង ប្រសិនបើ​ពុំបាន​ការពារ​នោះទេ។ ប៉ុន្ដែ វីតាមីន C អាចធ្វើឲ្យ​ស្បែក​យើង​កាន់តែរឹងមាំ និង​អាច​ទប់ទល់​ទៅនឹង​ផលប៉ះពាល់​នៃ​កាំរស្មី​អ៊ុលត្រាវីយូឡេត ក៏ដូចជា​ការប្រែប្រួល​ផ្សេងទៀត​នៅ​ក្នុង​បរិស្ថាន បណ្ដាល​មកពី​ការបំពុល និង​ធូលី។ វីតាមីន C គឺជាវីតាមីន​ប្រឆាំង​អ៊ុកស៊ីតកម្ម ហើយ​បន្សុទ្ធ​សារធាតុ​មិនស្អាត ដែល​បណ្ដាល​ឲ្យ​មាន​ជំងឺ​នៅ​លើ​ស្បែក​។ រឿងមួយ​ដ៏សំខាន់ទៀត ដែល​យើង​គួរដឹង​អំពី​វីតាមីន C គឺវាមិនមែន​ត្រឹមតែ​អាចរក្សា​សុខភាព​ស្បែក​នោះទេ វា​ថែមទាំង​បង្ការ​ការកើតមានចំណុច​ស្រអាប់នានា ដែលកើតចេញ​ពី​ក្រពេញ​របស់​យើង។ វា​ក៏ដើរតួនាទី​រារាំង​ស្ថានភាព​ស្បែក​នានា ដូចជា​ការ​កើត​មុន​ជាដើម។ វីតាមីន C ក៏ជួយ​រក្សា​រាងកាយ​ឲ្យ​រឹងមាំ និង​បង្កើនប្រព័ន្ធ​ការពារ​របស់​យើង អំឡុង​រដូវក្ដៅ។ […]


ព័ត៌មាន

ផ្សិត​ពី​​ភ្នំ​ហិម៉ាល័យ មាន​តម្លៃ​​​​​​ថ្លៃ​ជាងមាស​ ល្បី​ខ្លាំង​ខាង​​ប៉ូវ​ផ្លូវភេទ

ផ្សិតនេះ​ជា​ថ្នាំបុរាណ​ចិន​ដ៏កម្រ ដែល​ត្រូវគេ​ស្គាល់​ថា "ថ្នាំ​វីយ៉ាក្រា​នៃ​ភ្នំ​ហិម៉ាល័យ "ដែលមាន​តម្លៃ​ថ្លៃជាង​មាស​ទៅទៀត ហើយ​ក៏កំពុង​ក្លាយជា​មុខសញ្ញា​ពាក់ព័ន្ធ ដែលអង្គភាព​ប្រឆាំង​អំពើពុករលួយ​​ចិន ត្រូវបង្រ្កាបផងដែរ។ តាមប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន ផ្សិត​កម្រ​នេះ មាន​តម្លៃ ៨៣ ៨០០​ដុល្លារ/​គីឡូក្រាម។ នោះមានន័យថា ​ផ្សិតនេះ មាន​តម្លៃ ៨០​ដុល្លារ/១​ក្រាម ថ្លៃជាង​តម្លៃ​មាស​បច្ចុប្បន្ន​ទៅទៀត ដែល​ថ្លៃ​ប្រមាណ ៥៩,៤០​ដុល្លារ/១​ក្រាម ប៉ុណ្ណោះ។ ផ្សិតនេះ អាច​រកបាន​តែនៅ​តំបន់ភ្នំ​ហិម៉ាល័យ​ប៉ុណ្ណោះ និង​ក្លាយជា​ទម្រង់​កម្រ​មួយ នៃ​រូបិយវត្ថុ ដែល​ត្រូវបាន​ប្រើប្រាស់​ទៅ​សូកប៉ាន់​មន្រ្តី​ពុករលួយ។ ផ្សិត​នេះ ត្រូវបាន​ប្រើប្រាស់​ជា​ថ្នាំ​បូរាណ ដោយ​ជនជាតិ​ចិន និង​ទីបេ អស់រយៈពេល​រាប់​សតវត្ស​មក​ហើយ។ ផ្សិតនេះ អាច​រកបាន​នៅ​ក្នុង​ប្រទេស​នេប៉ាល់ ប៊ូតាន ឥណ្ឌា និង​តំបន់​ទីបេ ប៉ុន្ដែ​នៅរយៈកំពស់​​ចន្លោះ​ពី ៣ ០០០​ម៉ែត្រ-៥ ០០០​ម៉ែត្រ លើ​កម្ពស់​ទឹកសមុទ្រ។ ផ្សិត​កម្រ​នេះ ត្រូវគេចាត់ទុកថាជា មាស​ជីវសាស្រ្ត ដែល​ផ្ដល់​សារៈប្រយោជន៍​ជាច្រើន​ដល់​សុខភាព រួមមាន​ការ​បង្កើន​សមត្ថភាព​ផ្លូវភេទ ការ​ស្ដារឡើងវិញ​មុខងារ​បន្ដពូជ និង​តម្រងនោម ​អាច​ព្យាបាល​ជំងឺ​ធាត់ជ្រុល និង​មហារីកផងដែរ។ ផ្សិតនេះ ពិតជា​កម្រណាស់ ដោយសារ​វាអាច​លូតលាស់​នៅ​សីតុណ្ហភាព​ក្រោម ២១​អង្សារសេប៉ុណ្ណោះ ហើយ​អ្នកវិទ្យាសាស្រ្ត បាន​រកឃើញ​ផលប៉ះពាល់​នានា នៃ​បម្រែបម្រួល​អាកាសធាតុ និង​ការប្រើប្រាស់​ច្រើនពេក ដែល​បាន​ធ្វើឲ្យ​ផ្សិត​នេះជិតផុត​ពូជ​នៅ​ក្នុង​ប្រទេស​ចិន។ កាលពី​ខែមីនា ឆ្នាំ​២០១៩ […]


ព័ត៌មាន

​​កញ្រ្ជឹល កំពុង​អុកឡុក​​អាមេរិក ​ ដល់​ទៅ ១៥​រដ្ឋ

ជំងឺ​កញ្រ្ជឹល ៣៨៧​ករណី ត្រូវបាន​បញ្ជាក់​ថា បាន​កើតមាន​នៅ​ក្នុង​រដ្ឋ​ចំនួន ១៥ របស់​សហរដ្ឋអាមេរិក គិតពី​ថ្ងៃ​ទី១ ខែ​មករា រហូត​ដល់​ថ្ងៃ​ទី២៨ ខែ​មីនា ឆ្នាំ​២០១៩​។ នេះបើតាម​មជ្ឈមណ្ឌល​សម្រាប់​ការ​គ្រប់គ្រង និង​បង្ការ​ជំងឺ​ប្រទេស​នេះ។ នេះគឺជា​តួលេខ​ករណី​ជំងឺ​កញ្រ្ជឹល​ច្រើនជាងគេ​លំដាប់ទី២ ត្រូវបាន​រាយការណ៍​នៅ​សហរដ្ឋអាមេរិក ចាប់តាំង​ពី​ជំងឺ​កញ្រ្ជឹល ត្រូវបាន​ប្រកាស លុបបំបាត់​នៅ​ឆ្នាំ​២០០០។ តួលេខ​ករណី​ជំងឺ​កញ្រ្ជឹល​ច្រើនជាងគេ ត្រូវបាន​រាយការណ៍​នៅ​ឆ្នាំ​២០១៤ ដោយ​មាន​ចំនួន ៦៦៧​ករណី។ កញ្ជ្រឹល ជា​ជំងឺ​ប្រឈម​នឹង​ការ​ឆ្លង​ខ្ពស់​មួយ ដោយ​វីរុស ដែល​អាច​រីករាលដាល​តាមរយៈ​ខ្យល់ នៅពេល​អ្នក​មាន​ផ្ទុក​ជំងឺ​នេះ ក្អក ឬ​កណ្ដាស់ ឬ​ប្រសិនបើ​មនុស្ស​ម្នាក់​ចូល​ទៅ​ជជែក​ដោយ​ផ្ទាល់ ឬ​ចម្លងមេរោគ តាមរយៈ​ការប៉ះ​របស់របរ ឬ​ផ្ទៃណាមួយ​ដូចគ្នា។ រដ្ឋ ដែលបាន​រាយការណ៍​ថា មាន​ករណី​ជំងឺ​កញ្រ្ជឹល មាន​ដូចជា រដ្ឋ Arizona, California, Colorado, Connecticut, Georgia, Illinois, Kentucky, Michigan, Missouri, New Hampshire, New Jersey, New York, Oregon, Texas និង Washington។ មជ្ឈមណ្ឌល​សម្រាប់​គ្រប់គ្រង និង​បង្ការ​ជំងឺ […]


ព័ត៌មាន

ស្ត្រីដ៏អស្ចារ្យលើលោក មាន​ហ្សែន​​មិនចេះ​​ឈឺ​ចាប់​

អ្នក​ស្រី​ Jo Cameron អាច​ដឹង​ថា​ស្បែកគាត់ឆេះ​រលាក​ ​តាម​រយៈ​​ធុំ​ក្លិន​ឈ្ងៀម​​ប៉ុណ្ណោះ​ ប៉ុន្តែ​បែរ​ជា​គ្មាន​ការ​ឈឺ​ចាប់​បន្តិច។ ជា​ធម្មតា​ ​ស្រ្តីចំណាស់​​ជន​ជាតិ​​ស្កុតឡែនរូប​នេះ តែង​ប្រហែសធ្វើ​ឲ្យ​ដៃខ្លួនឯង​រលាក​ដោយ​អចេតនា ព្រោះ​តែ​គ្មាន​ដឹង​ការ​ឈឺ​ ហើយ​ករណី​នេះ ត្រូវ​គេ​ជឿ​ថា លោក​ស្រីមាន​បម្រែ​បម្រួល​ហ្សែន​កម្រ​មួយ ធ្វើ​គ្មាន​អារម្មណ៍​ឈឺ​ចាប់​នោះឡើយ​។ តាម​សារព័ត៌មាន​ BBC របស់​អង់គ្លេស​ បាន​ឲ្យ​ដឹង​ថា អ្នក​ស្រី​ Cameron ជា​មនុស្ស​​ម្នាក់ ក្នុង​ចំណោម​មនុស្ស​ ២នាក់ ​ប៉ុណ្ណោះ​លើ​ផែន​ដី មានបម្រែ​បម្រួល​ហ្សែនយ៉ាង​កម្របំផុត​។ មាន​ន័យ​ថា អ្នក​ស្រី​ស្ទើរ​តែ​​គ្មាន​អារម្មណ៍​ឈឺ​ចាប់​ និង​មិន​ដែល​មាន​អារម្មណ៍​​​ព្រួយ​បារម្ភ​ ឬ​ខ្លាច​នោះ​ទេ​។ អ្វី​ចម្លែក​​នោះ​​ Jo Cameron ពុំ​បាន​ដឹង​នោះ​ទេ រហូត​ដល់​​​អាយុ ​៦៥​ឆ្នាំ​ ទើប​​ដឹង​ថា​​ខ្លួនមាន​ភាព​ខុស​ប្លែក​យ៉ាង​កម្រ​។ អ្វី​​បាន​ប្រាប់​ទៅ​នាង​ឲ្យ​ដឹង​ពី​​ភាព​ចម្លែក​នោះ​គឺ នៅ​​ក្រោយ​ពេល​អ្នក​ស្រី​ឆ្លង​កាត់​ការ​វះ​កាត់​​ក្នុង​ស្ថានភាព​ធ្ងន់​ធ្ងរ​ តែ​​​នាង​ពុំ​ត្រូវ​ការ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ ហើយ​នោះ​ក៏​បាន​ធ្វើ​ឲ្យ​គ្រូ​ពេទ្យ​ភ្ញាក់​ផ្អើល​ផង​ដែរ​។ ក្រោយ​ពី​ជួប​រឿង​ខាង​លើ​នេះ គ្រូ​ពេទ្យ​ឯកទេស​ខាង​​​​ថ្នាំ​សណ្ដុំ​ លោក​វេជ្ជបណ្ឌិត​ Devjit Srivastava បាន​បញ្ជូន​អ្នក​ស្រី Cameron ទៅ​​ក្រុម​គ្រូ​ពេទ្យ​​ជំនាញ​​ខាង​ហ្សែនណេទិក​ នៅ​សាកល​​វិទ្យាល័យ​ College London និង​សាកលវិទ្យាល័យ​ Oxford។ ក្រោយ​ពី​ធ្វើ​តេស្ត​ បាន​បង្ហាញ​ថា​ អ្នក​ស្រី​ពិត​ជា​មាន​ហ្សែន​​កម្រ​ ​មាន​ន័យ​ថា​នាង​គ្មាន​អារម្មណ៍​ឈឺ​ចាប់​ដូច​មនុស្ស​ធម្មតាទេ។ ចំពោះ​ករណី ​​ក្រុម​អ្នក​ស្រាវជ្រាវកំពុង​ចាប់​អារម្មណ៍​លើ​អ្នក​ស្រី […]


ព័ត៌មាន

អ្នក​កម្ពស់​ទាប ហើយមាន​បញ្ហា​សួត ប្រឈម​ខ្ពស់​កើត​​ជំងឺ​បេះដូង

លទ្ធផល​នៃ​ការ​សិក្សា​មួយ ដោយ​ក្រុមអ្នកស្រាវជ្រាវ​នៅ​សាលកវិទ្យាល័យ Queen Mary University of London បាន​រកឃើញ​ពី​ទំនាក់​ទនង​​មួយ​រវាង​អ្នក​មាន​កម្ពស់​ទាប និង​ភាព​ប្រឈម​ខ្ពស់​នៃ​ជំងឺ​បេះដូង គឺ​បណ្ដាល​មកពី​បញ្ហាសួត។ របាយ​ការណ៍សិក្សាចេញផ្សាយ​នៅ​លើគេហទំព័រព័ត៌មាន​សុខភាព ScienceDaily ក្រុមអ្នកស្រាវជ្រាវ បាន​ពិនិត្យ​លើ ៨០០​ ទីតាំងនៃហ្សែន​របស់​មនុស្ស ពាក់ព័ន្ធ​ជាមួយ​កម្ពស់​មនុស្សពេញវ័យ បង្ហាញ​ថា កម្ពស់​កាន់តែទាប បង្កើន​ភាពប្រឈម​​បង្ក​ជំងឺ​ ទឹកនោមផ្អែម និង​ជំងឺ ​សរសៃ​ឈាម​បេះដូង។ ក្រុមអ្នកស្រាវជ្រាវ រកឃើញថា គ្មាន​ភស្ដុតាងបង្ហាញ​ពី​ទំនាក់​ទំនង​រវាង​កម្ពស់ និង​ការ​ប្រឈម​ជំងឺជំងឺ​ទឹកនោមផ្អែម នៅលើ​សន្ទស្សន៍​ទម្ងន់​រាងកាយមនុស្សទេ ប៉ុន្ដែ​មាន​ទំនាក់ទំនង​រវាង​កម្ពស់ និង​ភាព​ប្រឈម​ជំងឺ​បេះដូង ត្រូវ​បាន​រកឃើញ។ កត្ដាប្រឈមជាច្រើនចំពោះ​ជំងឺ​បេះដូង ត្រូវបាន​ពិនិត្យ​លើកូលេស្តេរ៉ូល សម្ពាធឈាម ខ្លាំទ្រីឃ្លីសេរីត ភាគ​រយ​នៃ​ការឡើង​ទម្ងន់ និង​កត្ដា​សង្គម សេដ្ឋកិច្ច​ការអប់រំ និង​កត្តាចំណូល ជាដើម។ លទ្ធផលបង្ហាញ​ថា កត្ដា​ទាំង​នេះបាន​ចូលរួម​តិចតួច ជះ​ឥទ្ធិពល​ប្រឈម​ជំងឺ​បេះដូង ប៉ុន្តែ​បញ្ហា​សួត បែរ​ជាជះឥទ្ធិពល​កើតជំងឺ​បេះ​ដូង​កាន់​តែ​ខ្ពស់។ អត្ថបទពាក់ព័ន្ធ៖  វិទ្យា​សាស្រ្ត​រកឃើញថាមនុស្ស​ទាប​ឆាប់​ខឹង​ជាង​អ្នក​ខ្ពស់​ ពិតអត់? មាន​ជំងឺ​បេះ​ដូង ​មិន​អាច​មាន​កូន? លោកបណ្ឌិត Eirini Marouli ដឹកនាំ​ការសិក្សា​នេះ និង​ជាសាស្រ្ដាចារ្យនៃ​សាលកវិទ្យាល័យ Queen Mary University of London បាន​បញ្ជាក់​ថា៖ “ការ​ស្វែងយល់​ទំនាក់ទំនងនៅពីក្រោយ​​ការ​អង្កេត​មួយ ដូចជា ទំនាក់ទំនងរវាង​កម្ពស់​មនុស្ស​ពេញវ័យ […]


ព័ត៌មាន

៤ ចំណុច ទស្សនៈ​យល់​ច្រឡំ​ពី​ថ្នាំពន្យារ​កំណើត ស្រីៗ​គួរ​តែ​ដឹង

ថ្នាំ​គ្រាប់​ពន្យារ​កំណើត​ពេញ​និយម​ជាងគេ​ក្នុង​ចំណោម​ស្រីៗ ម្លោះ​ហើយ ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ គេ​តែងតែ​ឮ​ការ​លើក​ឡើង​មួយ​ចំនួន​អំពី​ថ្នាំ​ពន្យារ​កំណើត។ ថ្ងៃ​នេះ Hello គ្រូពេទ្យ​នឹង​ស្រាយ​ចម្ងល់​អំពី​ការ​លើក​ឡើង​ទាំង​នោះ​ជាមួយ​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្មគ្លីនិក រ៉ាក់។ សំណួរ ទី១៖ លោកស្រី​វេជ្ជបណ្ឌិត មានការ​លើក​ឡើង​ថា ការ​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត​អាច​ឲ្យ​ស្រីៗ​យើង​ធ្វើ​ទុក្ខ អ្នក​ខ្លះ​ធ្លាក់​ឈាម​មិន​ឈប់ ស្គម​រីងរៃ ឬ​ធាត់ជ្រុល តើ​ពិតទេ? ចម្លើយ៖ មិន​ពិត​នោះ​ទេ ស្រីៗ​មួយ​ចំនួន​​ពេល​លេប​ថ្នាំ​ពន្យារ​កំណើត​អាច​មាន​ផល​រំខាន​មួយ​ចំនួន​មែន តែ​មិន​ប៉ះពាល់​ដល់​សុខភាព​ទេ ហើយ​វា​នឹង​បាត់​ទៅ​វិញ​ក្រោយ​ពេល​ប្រើ​បាន​មួយ​រយៈខ្លី។ ការ​ធ្វើ​ទុក្ខ​ដូចជា​ធ្លាក់​ឈាម​ខ្លាំង ធ្វើ​ឲ្យ​រាងកាយ​ស្គម​រីងរៃ ឬ​ធាត់ជ្រុល​អាច​បណ្តាល​មក​ពី​បញ្ហា​សុខភាព​របស់​ស្រីៗ​យើង​ច្រើន​ជាង ឯ​ករណី​ខ្លះ​ទៀត​បណ្តាល​មក​ពី​ស្រីៗ​លេប​ថ្នាំ​មិន​បាន​ទៀង​ទាត់់ជារៀងរាល់ថ្ងៃ ដោយ​អ្នក​ខ្លះ​ភ្លេច​លេប ១ថ្ងៃ ២ថ្ងៃ នោះ​បញ្ហា​ក៏​កើត​មាន។ សំណួរ ទី២៖ ស្រដៀង​គ្នា​នឹង​សំណួរទី១ គេថា ស្រីៗ​ដែល​លេប​ថ្នាំ ឬចាក់​ពន្យារ​កំណើត​យូរ​ទៅ អាច​ធ្វើ​ឲ្យរដូវ​មក​មិនទៀង ឬ​អត់​រដូវ​តែ​ម្តង? ចម្លើយ៖ មុន​នឹង​ដាក់ឲ្យ​ប្រើប្រាស់​នូវមធ្យោបាយ​ពន្យារ​កំណើត​ណា​មួយ គេ​បាន​សិក្សា​ច្បាស់​លាស់ អំពី​គុណ​ប្រយោជន៍​របស់​វា ដូចគ្នា​នេះ​ដែរ​មធ្យោបាយពន្យារកំណើត​មិនមែន​ជា​មូលហេតុ​នៃ​ការ​ធ្វើ​ឲ្យ​រាំង​រដូវ​នោះ​ទេ បញ្ហា​នេះ​មក​ពី​សុខភាព​របស់​ស្រីៗ​ខ្លួន​ឯង ឬ​ក៏គាត់​សម្រេច​ជ្រើស​រើស​មធ្យោបាយ​ពន្យារ​កំណើត​ណា​មួយ ដោយ​មិន​បាន​ពិនិត្យ​សុខភាព ឬ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ។ សំណួរ ទី៣៖ តើ​អាច​ទេ ប្រើ​ថ្នាំ​ពន្យារ​កំណើត​យូរ​ពេក អត់កូន? ចម្លើយ៖ ជា​ទស្សនៈយល់​ច្រឡំ​ទាំង​ស្រុង ថ្នាំ​គ្រាប់​ពន្យារ​កំណើត​ប្រភេទ​ណា​ក៏​ដោយ ផលិត​ឡើង​ក្នុង​បំណង​ដើម្បី​តែ​ពន្យារ​កំណើត​ប៉ុណ្ណោះ មិនមែន​បញ្ឈប់​កំណើត​ដូចជា​ការ​ចង​បំពង់​មេជីវិត​ឈ្មោល ឬ​ចងដៃ​ស្បូន​នោះ​ទេ។ […]


ព័ត៌មាន

ថ្នាំពេទ្យមាន​របៀប​ទុក​ដាក់ ទុក​ផ្តេសផ្តាស ខូច​គុណភាព​ខ្ទេច

ថ្នាំ​គ្រប់​ប្រភេទ​ទាំងអស់ មិនមែន​ចេះ​តែ​ទុក​ដាក់​ផ្តេសផ្តាស​នោះ​ទេ យើង​ត្រូវ​រក្សា​ទុក​ឲ្យ​បាន​ល្អ​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព បើ​ពុំ​ដូច្នេះទេ​ថ្នាំ​នឹង​ខូច​គុណភាព ប្រើ​ការ​លែង​កើត ប៉ះពាល់​ដល់​សុខភាព។ ការ​រក្សា​ទុក​ថ្នាំ​មិន​ដូច​គ្នា​ទាំងអស់​ទេ អាស្រ័យ​ទៅ​តាម​ប្រភេទថ្នាំ ប៉ុន្តែ​ជា​គោលការណ៍​ទូទៅ​តម្រូវ​ឲ្យ​ទុក​ថ្នាំ​នៅកន្លែង​ដែល​មាន​សីតុណ្ហភាព​ល្មម មិន​ត្រជាក់​ពេក មិន​ក្តៅ​ពេក។ ១- ត្រូវទុក​ថ្នាំ​នៅ​កន្លែង​ណា​ទើប​មាន​សុវត្ថិភាព ទូ​ដាក់​ថ្នាំ​ពេទ្យ ធ្នើរ ថតតុ-ទូ សុទ្ធ​សឹង​ជា​កន្លែង​ដែល​អាច​រក្សា​ទុក​ថ្នាំ​បាន ប៉ុន្តែ​យើង​ត្រូវ​ប្រាកដ​ថា កន្លែង​នោះ​គ្មាន​ការ​រំខាន​ដោយ​ពពួក​សត្វ​ល្អិត ដូច​ជា​ស្រមោច កណ្តុរ​ជាដើម។ ថ្នាំគ្រាប់៖ – ត្រូវ​ទុក​ថ្នាំ​នៅ​កន្លែង​​ស្អាត ស្ងួត មាន​អនាម័យ – ត្រូវ​ទុក​ថ្នាំ​ក្នុង​សីតុណ្ហភាព​ក្នុង​បន្ទប់ (ចន្លោះ​ពី ១៥-២៥ អង្សា​សេ) – មិន​ត្រូវ​ទុក​ថ្នាំ​នៅ​កន្លែង​ដែល​មាន​សំណើម​ – មិន​ត្រូវ​ទុក​ថ្នាំឲ្យចំ​ពន្លឺថ្ងៃ – ត្រូវ​ទុក​ថ្នាំ​ឲ្យ​ផុត​ពី​ដៃ​ក្មេងៗ – មិន​ត្រូវ​ទុក​ថ្នាំ​នៅ​ក្នុង​ទូ​ទឹក​កកឡើយ ​(លើកលែង​តែ​ថ្នាំ​ពេទ្យ​មួយ​ចំនួន​ដែល​ត្រូវ​ការ​ឲ្យដាក់​ក្នុង​ទូទឹក​កក ឧទាហរណ៍​ថ្នាំ​គ្រាប់​ប្រភេទ​សុល​ជាដើម)។ ថ្នាំ​ចាក់៖ ការ​រក្សា​ទុក​ថ្នាំ​ចាក់​គឺ​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​ក្នុង​ក្រដាស​ព័ត៌មាន​ថ្នាំ ឬ​ការ​ណែនាំ​របស់​ឱសថ​ការី។ ជាទូទៅ​ថ្នាំ​ចាក់ត្រូវ​ការ​លក្ខខណ្ឌ​ទុក​ដាក់​ដូច​ខាង​ក្រោម​៖ – ត្រូវ​ទុក​ថ្នាំ​នៅ​កន្លែង​ស្អាត ​មាន​អនាម័យ – មិន​ត្រូវ​ទុក​ថ្នាំ​នៅ​កន្លែង​ដែល​មាន​សំណើម​ – ត្រូវ​ទុក​ថ្នាំ​ក្នុង​សីតុណ្ហភាព​ក្នុង​បន្ទប់ (ចន្លោះ​ពី ១៥-២៥ អង្សារសេ) – មិន​ត្រូវ​ទុក​ថ្នាំ​នៅ​ក្នុង​ទូទឹក​កកឡើយ (លើកលែង​តែ​ថ្នាំ​ពេទ្យ​មួយ​ចំនួន​ដែល​តម្រូវឲ្យ​​ដាក់​ក្នុង​ទូរ​ទឹក​កក ឧទាហរណ៍​ពពួក​វ៉ាក់សាំង​​ ត្រូវទុក​ក្នុង​សីតុណ្ហភាព ពី ២-៨ អង្សារសេ)។ ២- ប្រើថ្នាំ​ទុកដាក់កន្លែង​អត់សុវត្ថិភាព​ប៉ះពាល់​អ្វីខ្លះ? ការ​ប្រើ​ប្រាស់​ថ្នាំ​ដែល​ទុក​ដាក់​មិន​ត្រឹម​ត្រូវ មិន​មាន​សុវត្ថិភាព​ទេ។ រាល់​ថ្នាំ​ពេទ្យ​ទាំង​អស់​នឹង​មាន​ប្រសិទ្ធ​ភាព​ប្រសិន​បើ​វា​ស្ថិត​ក្នុង​កាល​បរិច្ឆេទ​ប្រើ​ប្រាស់ និង​ទុក​ដាក់​បាន​ត្រឹម​ត្រូវ។ ការ​ទុក​ដាក់​ថ្នាំ​ពេទ្យ​មិន​ត្រឹម​ត្រូវ​ មិន​ត្រឹម​តែ​ពន្លឿន​កាល​បរិច្ឆេទ​ប្រើ​ប្រាស់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ឲ្យ​ថ្នាំ​បាត់​បង់​ប្រសិទ្ធ​ភាព​ព្យាបាល និង​បម្លែង​សារធាតុ​គីមី​របស់​ថ្នាំ […]


ព័ត៌មាន

គ្រូពេទ្យអាមេរិក ចេញ​វិធាន​ការ​ថ្មី​ជួយក្មេងៗ​កាត់បន្ថយ​ភេសជ្ជៈ​​មានជាតិស្ករ​ខ្ពស់

ក្រុម​គ្រូពេទ្យ​ជាច្រើន កំពុង​សម្លឹងរក​មធ្យោបាយ​នានា ដើម្បី​កាត់បន្ថយ​ការញាំ​ភេសជ្ជៈ​ផ្អែមសម្រាប់​ក្មេងៗ តាមរយៈការបំបាត់​ការ​ដាក់លក់​នៅ​តាម​ទូ​ភេសជ្ជៈសាធារណៈ និង​ការផ្សព្វផ្សាយ​នានា។ បណ្ឌិតសភា​អាមេរិក​សម្រាប់​កិច្ចការ​កុមារ ជាមួយ​សមាគម​បេះដូង​អាមេរិក បាន​ចេញសេចក្តី​ប្រកាស​គោលការណ៍​មួយ នៅ​សប្ដាហ៍​នេះ គាំទ្រ​វិធានការសម្រាប់សុខមាលភាព​សាធារណៈ​ជាច្រើន សំដៅ​លើ​ភេសជ្ជៈ​ពេញ​និយម​ រួមមាន​ទាំង​ទឹកក្រូច និង​ទឹកផ្លែឈើ។ “យើងដឹងថា ការ​ផ្ទុក​ជាតិ​ស្ករ​លើស គឺពាក់ព័ន្ធ​ជាមួយ​ជំងឺ​ធ្ងន់ធ្ងរ រួមមាន​ជំងឺបេះដូង ជំងឺ​ទឹកនោមផ្អែម ជំងឺ​លើស​ជាតិ​ខ្លាញ់ ពុកធ្មេញ និង​ជំងឺ​ធាត់លើ​កុមារ។ ការណែនាំ​របប​អាហារ​នានា ផ្ដល់ដល់​ក្មេងៗ ឲ្យ​ទទួល​កាល់ឡូរី​សរុប​តិចជាង ១០​ភាគរយ ពី​ស្ករ​ដែល​បាន​បន្ថែម។ ប៉ុន្ដែ​ក្មេងៗ​ភាគច្រើន ទទួល​យក​ជាតិ​ស្ករ​លើស​ជិត ២ដង នៃ​ការណែនាំ“។ នេះពើតាម​លោកស្រី​បណ្ឌិត Natalie Muth អ្នកជំនាញ​ផ្នែក​កុមារ នៅ​តំបន់​ជនបទ San Diego និងជា​អ្នកដឹកនាំ​ក្នុង​ការ​ចេញ​សេចក្តីប្រកាស​គោលការណ៍​នេះ។ លោកស្រី​បណ្ឌិត Natalie Muth បញ្ជាក់​ថា ច្រើនជាង​ពាក់កណ្ដាល នៃ​ការ​ផ្ទុក​ជាតិស្ករ​ទាំង​នោះ គឺ​ទទួល​បាន​ពី​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម។ លោកស្រី​បណ្ឌិត Natalie Muth បន្ថែមថា “ដោយ​ចាត់ទុក​ថា ទឹកក្រូច ១​ដប (តូច) មាន​ស្ករ​បន្ថែម ៦៥​ក្រាម ហើយ​វាត្រូវបាន​ណែនាំ​ថា ក្មេងៗ​គួរ​ទទួល​យក ២៥​ក្រាម នៃ​ជាតិ​ស្ករ​បន្ថែម ក្នុង​មួយ​ថ្ងៃ។ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ