ព័ត៌មាន

ព័ត៌មាន - គ្រប់គ្នា​អាច​ដឹង​ពី​ដំណឹង​ថ្មីៗ​ ការ​ស្រាវជ្រាវ ​របកគំហើញ​ថ្មី ​គន្លឹះស្ដីពី​សុខភាពដ៏​​គួរ​ឲ្យ​ទុកចិត្ត​បំផុត

ចំណេះដឹងទូទៅ

ព័ត៌មាន

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត

អ្នក​ដែល​និយម​ម៉ាស្សា ក ដើម្បី​កាត់បន្ថយ​ការ​ឈឺ​សាច់ដុំ ឬ​ឈឺ​ខ្នង អាច​មាន​ហានិភ័យ​ធ្ងន់ធ្ងរ​ ដល់​ពិការ​អវៈយៈ នេះ​បើ​យោង​តាម​សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត Thiravat Hemachudha ទីប្រឹក្សា មហាវិទ្យាល័យ​វេជ្ជសាស្ត្របូព៌ានៃសាកលវិទ្យាល័យ Rangsit។ ការ​ព្រមាន​នេះ​ដែរ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​មរណភាព​របស់​តារា​ចម្រៀង​ថៃ​ម្នាក់​ ឈ្មោះ Chayada Praohom ដែល​​រងគ្រោះ​ថ្នាក់ពិការ​អវៈយវៈ និង​ត្រូវ​គេង​លើ​គ្រែ​រហូត​ ក្រោយ​ពី​ទទួល​ការ​ម៉ាស្សា ក​ ចំនួន​ពីរ​បី​ដង​រួច​មក។ [embed-health-tool-heart-rate] Chayada បាន​ត្អួញត្អែរ​ពី​​ការ​ឈឺ​ស្មា និង​ក ទើប​​ទៅ​ទទួល​ការ​ម៉ាស្សា​នេះ។ មួយ​សប្តាហ៍​បន្ទាប់​ពី​ម៉ាស្សា​រួច​ ក៏​មាន​អារម្មណ៍​ស្ពឹក​នៅ​ត្រង់​ជើង​ រួច​ក៏​ទៅ​ទទួល​ការ​ម៉ាស្សា​ម្តង​ទៀត។ រំលង​បាន​​ពីរ​សប្តាហ៍ ការឈឺចាប់​ក៏​កាន់​តែ​ខ្លាំង​​ឡើង​ធ្វើ​ឲ្យ​គាត់​ពិបាក​គេង ហើយ​ក៏​ទៅ​ម៉ាស្សា​សាជា​ថ្មី ប៉ុន្តែ​ការ​ឈឺចាប់​នេះ​ ធ្វើ​ឲ្យ​គាត់​រឹត​តែ​ពិបាក​ទ្រាំ​មាន​អារម្មណ៍​ស្ពឹក​ ដែល​រាលដាល​ដល់​ពោះ ដើម​ទ្រូង​ និង​ជើង។ ជាមួយ​គ្នា​នេះ​ដែរ Chayada ​កាន់​តែ​ខ្សោយ​ទៅ​ៗ ហើយ​មិន​អាច​លើក​ដៃ ឬ​ជើង​បាន​ និង​លែង​អាច​កម្រើក​បាន​ទៀត។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! គួរ​បញ្ជាក់​ផង​ដែរ​ថា មាន​អ្នក​ជំងឺ​ចំនួន​៥៥​នាក់​ មាន​អាយុ​ចន្លោះ​ពី​២១ ដល់​៦០​​ឆ្នាំ ដែល​ក្លាយ​ទៅ​ជា​មនុស្ស​ពិការ ក្រោយ​ទទួល​ការ​ព្យាបាល​ ក នេះ​បើ​តាម​​របាយការណ៍​ដោយ​អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​ជនជាតិ​អាមេរិក។​ ​អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ម៉ាស្សា​ […]

ស្វែងរក ព័ត៌មាន

ព័ត៌មាន

​ការសិក្សា៖ចាក់វ៉ាក់សាំងការពារមេរោគ​HPVម្ដង ក៏មាន​ប្រសិទ្ធភាព​ស្មើ​នឹង​​វ៉ាក់សាំង ២ ឬ៣ដង

ជា​ដំណឹង​ល្អ​មួយ​ចំពោះ​ស្រីៗ​គ្នា​យើង ដោយ​ការ​សិក្សា​ថ្មី​មួយ​នៅ​អាមេរិក រក​ឃើញ​ថា ទោះ​ស្រីៗ​ទទួល​វ៉ាក់សាំង​ការ​ពារ​មេរោគ HPV (ការពីជំងឺមហារីកមាត់ស្បូន)​ត្រឹម​តែ​មួយ​ដូស ក៏​មាន​ប្រសិទ្ធភាព​ការ​ពារ​ដូច​គ្នា​ទៅ​នឹង​យើង ទទួល​វ៉ាក់សាំង ២-៣ ដូសដែរ។ HPV គឺ​ជា​ក្រុម​មេរោគ​ដែល​មាន​សរុប​ជាង ២០០​ប្រភេទ ដែល​ងាយ​ឆ្លង​បំផុត​តាម​រយៈ​ការ​រួម​ភេទ។ ក្នុង​ករណី​ភាគ​ច្រើន មេរោគ​នេះ អាច​បង្ក​កើត​ជំងឺ​មហារីក​កាច​សាហាវ​ចំនួន ៦​ប្រភេទ មាន​ដូច​ជា មហារីកមាត់​​ស្បូន មហារីក​រន្ធគូទ មហារីក​លិង្គ មហារីក​ទ្វារមាស មហារីក​បបូរ​ទ្វារ​មាស និង​មហារីក​បំពង់​អាហារ (មាត់ និង​ក)។ ការ​សិក្សា​ថ្មី​មួយ​ទើប​ចេញ​ផ្សាយ​លើ​បណ្តាញ​សារព័ត៌​មាន​វេជ្ជសាស្ត្រ​អាមេរិក JAMA Network Open រក​ឃើញ​ថា ស្រីៗ​មិន​ធ្លាប់​ចាក់​វ៉ាក់​សាំង​ការពារ​មេរោគ HPV (ជំងឺមហារីកមាត់ស្បូន) នៅ​តែ​មាន​ហានិភ័យ​ឆ្លង​មេរោគ​ខ្ពស់ ខណៈ​ស្រីៗ​ទទួល​បាន​វ៉ាក់សាំង​តែ​ម្តង ឬមួយដូស​​ក៏​ដោយ នៅ​តែ​មាន​ប្រសិទ្ធភាព​ការពារ​ស្មើ​គ្នា​ទៅ​នឹងស្រី​ៗ​ទទួល​វ៉ាក់សាំង ២-៣ ដូស​​ដែរ។ ការ​សិក្សា​ផ្អែក​ទៅ​លើ​ការ​វិភាគ​ទិន្នន័យ លើ​ស្ត្រី​សរុប ១៦២០​នាក់ អាយុ​ចន្លោះ​ពី ១៨-២៦ ឆ្នាំ ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ បាន​ផ្តោត​សំខាន់​ទៅ​លើ​ការ​ទទួល​វ៉ាក់សាំង និង​អត្រា​ឆ្លង​មេរោគ HPV ក្នុង​ចំណោម​ស្រ្តី​ទាំង​នោះ​ចន្លោះ​ឆ្នាំ ២០០៩-២០១៦។ លទ្ធផល​ការ​សិក្សា​រក​ឃើញ​ថា ក្នុង​ចំណោម​ស្រីៗ ១០០៤នាក់ មិន​ទទួល​បាន​វ៉ាក់សាំង​ការពារ មាន ១១១​នាក់ […]


ព័ត៌មាន

កាន់តែខ្លាំង! វីរុសកូរ៉ូណាថ្មីឆក់យកជីវិតគ្រូពេទ្យម្នាក់ និងអាចឆ្លងចូលតាមភ្នែកទៀត

គ្រូពេទ្យ​​ម្នាក់​​​ដែល​បម្រើ​ការ​នៅ​មន្ទីរពេទ្យ​ខេត្តហ៊ូប៉ី (Hubei) ជា​កន្លែង​ផ្ទុះ​​​ការ​រាត​ត្បាត​មេរោគ​ផ្លូវ​ដង្ហើម​ កូរ៉ូណា​ថ្មី បាន​ស្លាប់​​​​ដោយ​សារ​​​ឆ្លង​មេរោគ​ប្រភេទ​ថ្មី​នេះហើយ។ តាម​ប្រភព​ព័ត៌មាន China Global បាន​ឱ្យ​ដឹង​ថា គ្រូពេទ្យ​​​​​​ជន​ជាតិ​ចិន​ខាង​លើ មាន​ឈ្មោះ Liang Wudong ​​ ដែល​លោក​បាន​បម្រើ​ការងារ​នៅ​​​ជួរ​មុខ​​​ក្នុង​មន្ទីរពេទ្យ​ ក្រុងវូហាន ​ជា​ច្រើន​ឆ្នាំ​ ក៏​ដូច​ជា​ក្នុង​ប្រតិបត្តិការ​ពិសេស​លើ​​ករណី​ជំងឺ​ថ្មី​នោះ តែ​យ៉ាង​ណា​លោក​បាន​បាត់​បង់​ជីវិត​នៅ​អាយុ​៦២​ឆ្នាំ ដោយ​សារ​ការ​ឆ្លង​​វីរុស​ប្រភេទ​ថ្មី​។ អត្ថបទពាក់ព័ន្ធ៖  វីរុសកូរ៉ូណា​ថ្មី​មក​ដល់វៀតណាម និងសិង្ហបុរី ខណៈអ្នក​ស្លាប់កើនដល់​​២៥នាក់ អ្នកជំនាញថា វីរុសកូរ៉ូណាថ្មីអាចសម្ងំប្រហែល ៧ ថ្ងៃ មុន​ចេញរោគសញ្ញា ដោយ​ឡែក ស្រប​ពេល​ដែល​មាន​ករណី​​គ្រូពេទ្យ​​ស្លាប់ ក៏​មាន​​ការ​បារម្ភ​ផង​ដែរ ព្រោះ​ថ្មី​ៗ​នេះ លោក​Wang Guangfa ជា​គ្រូ​ពេទ្យ​ដឹក​នាំ​​ក្រុម​​ចុះ​​តាម​ដាន​ស្រាវជ្រាវ​លើ​ករណី​​មេរោគ​ប្រភេទ​ថ្មី​នៅ​​តំបន់​ ផ្ទុះ​ការ​រាត​ត្បាត​ផ្ទាល់ បាន​លើក​ឡើង​ថា មេរោគ​ប្រភេទ​ថ្មី​អាច​ជ្រាប​ចូល​តាម​ភ្នែក​ទៀត​ផង។ ការ​អះ​អាង​បែប​នេះ បន្ទាប់​ពី​លោក​បាន​ចុះ​ទៅ​ទី​កន្លែង​ផ្ទាល់ ដោយ​ពេល​នោះ​​ពុំ​បាន​​ពាក់​វ៉ែនតា​​ការពារ​សុវត្ថិភាព​​​នោះ​ទេ។ លោក​វេជ្ជបណ្ឌិត​រូប​នេះ​​បាន​​អះ​អាង ករណី​មេរោគ​ឆ្លង​ជ្រាប​ចូល​តាម​ភ្នែក​ មាន​ហានិភ័យ​ “អាច​កើត​ឡើង​បាន” ដោយ​​ការ​យក​ដៃ​ដែល​​ជាប់​ជា​មួយ​មេរោគ ទៅ​ប៉ះ​ ឬ​ញី​ភ្នែក ស្រប​ពេល​ដែល​ការ​ឆ្លង​មេរោគ អាច​កើត​ឡើង​បាន​តាម​រយៈ​ខ្យល់​នៃ​ការ​​ក្អក កណ្តាស់។ ជា​មួយ​បញ្ហា​ខាង​លើ​នេះ បើ​តាម​លោក​សាស្រ្តាចារ្យ Paul Kellam អ្នក​សិក្សា​ហ្សេណេទិក​នៃ​វីរុស នៅ​ប្រទេស​អង់គ្លេស បាន​លើក​ឡើង​​ថា ករណី​​មេរោគ​ថ្មី​ខាង​លើ ឆ្លង​ជ្រាប​ចូល​តាម​ភ្នែក ពិត​ជា​អាច​ទៅ​រួច​ […]


ព័ត៌មាន

ក្មេងនៅ​ជប៉ុន ​មាន​បញ្ហា​គំហើញ​ធ្ងន់​ធ្ងរ មកពីប្រើ​ទូរសព្ទច្រើន

ម៉ាក់ប៉ាទាំងអស់កុំទម្រើសកូនអារឿងមើលទូរសព្ទពេក! ព្រោះនាំឲ្យអូនៗមានបញ្ហាសុខភាពជាច្រើន ពិសេសបញ្ហាភ្នែក ខណៈជប៉ុនទើបរកឃើញថា ក្មេងៗវ័យបឋមសិក្សាជាច្រើន កំពុងមានបញ្ហាគំហើញ។ សម័យកាលស្មាតហ្វូន បានកំពុងធ្វើឲ្យពិភពលោក ពិសេសម៉ាក់ប៉ាជាច្រើន ព្រួយបារម្ភខ្លាំងចំពោះអូនៗតូចៗ ខណៈការស្រាវជ្រាវថ្មីមួយ ធ្វើឡើងដោយក្រសួងអប់រំនៅជប៉ុន បានរកឃើញកំណើនក្មេងវ័យបឋមសិក្សាមានបញ្ហាគំហើញ កំពុងកើតឡើងខ្លាំងគួរឲ្យព្រួយបារម្ភ។ យោងតាមលទ្ធផលស្រង់មតិថ្មីមួយ ចេញផ្សាយដោយកាសែត The Japan Times បង្ហាញថា ក្មេងៗមានបញ្ហាគំហើញ កំពុងកើនឡើងយ៉ាងខ្លាំង មានដល់ទៅ ៣៤,៦% នៅវ័យថ្នាក់បឋមសិក្សា និងសិស្សនៅ​អនុវិទ្រមានបញ្ហា ៥៧,៥% រីឯថ្នាក់វិទ្យាល័យមានដល់ទៅ ៦៧,៦%។ អត្ថបទ​ពាក់​ព័ន្ធ៖ ជំងឺ​រលាក​ត្របក​ភ្នែកបង្កឡើងដោយ​មូលហេតុអ្វីខ្លះ? គ្រោះថ្នាក់ដែរទេ? ដំបូងបង្អស់! ជប៉ុន វះកាត់ផ្លាស់ប្ដូរកោសិកា ព្យាបាលជំងឺភ្នែកពីពិការភាព មើលអេក្រង់ស្មាតហ្វូនជិតខ្លាំងពេក ឬអាចសៀវភៅ នៅកន្លែងគ្មានពន្លឺគ្រប់គ្រាន់ សុទ្ធតែមានផលប៉ះពាល់ដល់គំហើញក្មេង។ នេះបើតាមការអះអាងរបស់ក្រសួងអប់រំជប៉ុន។ លទ្ធផលខាងលើ នាំឲ្យជប៉ុននឹងបើកការពិនិត្យសុខភាពភ្នែកសម្រាប់ក្មេងអាយុពី ៥-១៧ ឆ្នាំ ចន្លោះខែមេសា ដល់ខែមិថុនា ឆ្នាំ២០២០ នេះ ដែលត្រូវចាត់ទុកជាយុទ្ធនាការដំបូងសម្រាប់ក្មេងៗបឋមសិក្សាជាច្រើនម៉ឺននាក់។


ព័ត៌មាន

អ្នក​វិទ្យាសាស្ត្រ​សង្ស័យ​វីរុសកូរ៉ូណា​ថ្មី ឆ្លង​ពីសត្វ​ពស់ទៅ​មនុស្ស​​ និង​ខ្លះថា​ពីប្រចៀវ

ស្របពេលពិភពលោក កំពុងប្រកាសអាសន្នជាមួយមេរោគកូរូ៉ណាប្រភេទថ្មី (New Coronavirus )អ្នកស្រាវជ្រាវ កំពុងដាក់ការសង្ស័យ មេរោគនេះអាចឆ្លងពីសត្វពស់ទៅមនុស្ស​ ខណៈការស្រាវជ្រាវខ្លះថា​អាចឆ្លងពី​សត្វប្រចៀវ​ដែល​គេ​យកទៅធ្វើជា​ស៊ុប។ ការសិក្សាថ្មីមួយពាក់ព័ន្ធវីរុសកូរ៉ូណាប្រភេទថ្មី ត្រូវក្រុមអ្នកស្រាវជ្រាវកំពុងសិក្សា និងដាក់ការសង្ស័យទៅលើសត្វពស់ អាចជាមូលហេតុបង្កឲ្យផ្ទុះរាលដាលនេះ។ ការស្រាវជ្រាវ​មួយទៀត​ចុះផ្សាយ​ក្នុង​​ព្រឹត្តិបត្រ​វិទ្យាសាស្រ្តចិន​ដាក់​ការ​សង្ស័យ​ការ​រាលដាលនេះ​ចេញពី​ស៊ុប​ប្រ​ចៀវ ដែលជាអាហារ​ពេញ​និយម​មួយ​នៅទីក្រុង​វូហាន។ ការសិក្សាមួយបានវិភាគទៅលើហ្សែនរបស់មេរោគថ្មីនេះ ដែលគេស្គាល់ថា 2019-nCoV ហើយយកទៅប្រៀបធៀបជាមួយហ្សែនមេរោគ Coronaviruse ជាង ២០០ ប្រភេទផ្សេងទៀត ដែលឆ្លងពីសត្វទៅមនុស្ស និងកំពុង​រាលដាលពេញពិភពលោក។ ការសិក្សាថ្មីទើបចេញផ្សាយកាលពីម្សិលមិញក្នុង​ Journal of Medical Virology របស់អាមេរិក បង្ហាញថា មេរោគ 2019-nCoV គឺកើតចេញពីទម្រង់ល្បាយមេរោគពពួក Coronaviruse ពីរប្រភេទ លាយបញ្ចូលគ្នា ដែលមេរោគមួយប្រភេទ ឆ្លងចេញពីសត្វប្រចៀវ និងមួយប្រភេទទៀត នៅមិនទាន់ដឹងច្បាស់នៅឡើយ។ យ៉ាងណា ផ្អែកលើកការស្រាវជ្រាវដដែល ក្រុមអ្នកជំនាញបានដាក់ការសង្ស័យ មេរោគ 2019-nCoV គឺអាចឆ្លងពីសត្វពស់ ដែលជាមូលហេតុបង្កឲ្យមានជំងឺផ្លូវដង្ហើមថ្មីនេះឡើង។ អត្ថបទ​ពាក់​ព័ន្ធ៖ ជំងឺផ្លូវដង្ហើមថ្មីអាចនឹងផ្លាស់ប្ដូររូបរាងជាថ្មី និងរាលដាលកាន់តែខ្លាំង អាមេរិក​ដាក់​ពង្រាយ​មន្ត្រី​សុខាភិបាល តាមដាន​អ្នកដំណើរ​មក​ពី​ចិន មន្ត្រី​ចិន៖ ​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មីឆ្លងពី​មនុស្ស​ទៅ​មនុស្ស​ហើយ នៅក្នុងរបាយការណ៍ស្រាវជ្រាវដដែលសត្វពស់ ២ ប្រភេទ សម្បូរនៅក្នុងភាគអាគ្នេយ៍ប្រទេសចិន គឺពស់អំបូរ Many-banded krait និងពស់វែក […]


ព័ត៌មាន

អ្នកជំនាញ៖ វីរុសកូរ៉ូណាថ្មីអាចសម្ងំប្រហែល ៧ ថ្ងៃ មុន​ចេញរោគសញ្ញា

គ្រូ​ពេទ្យ​ជំនាញ​ម្នាក់​ក្នុង​ចំណោម​ក្រុម​គ្រូពេទ្យ​ជំនាញ​របស់​អាជ្ញា​ធរ​សុខាភិបាល​ចិន បាន​និយាយ​ថា វីរុសកូរូ៉ណាថ្មី​ដែល​បង្ក​ជំងឺ​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មី​នេះគឺ​មាន​ពេល​សម្ងំ (Incubation period – រយៈពេល​សម្ងំរស់​វីរុស ដែល​មិន​បង្ក​ចេញ​ជា​រោគ​សញ្ញា​ ឬ​ជំងឺ​នៅ​ឡើយ) ប្រហែល​ជា ​៧ ​ថ្ងៃ មុន​នឹង​ចេញជា​រោគសញ្ញា​។ លោក​វេជ្ជបណ្ឌិត ហ្គៅ ចានឆឹង បាន​និយាយ​ពី​បញ្ហា​នេះ​ក្នុង​អំឡុង​ពេល​សម្ភាសន៍​ជាមួយ​នឹង​កម្មវិធី​ទូរទស្សន៍​ចិន China central television កាលពីថ្ងៃ​អង្គារ៍។ លោក​បាន​និយាយ​ថា ក្នុង​ចំណោម​ជំងឺផ្លូវ​ដង្ហើម​ប្រ​ភេទថ្មី​​ដែល​កើត​មាន​កន្លង​មក គឺ​អ្នក​ជំងឺ​មាន​​ផ្ទុកនូវែល​កូរូ៉ណា​វីរុស​នេះជាច្រើន​ថ្ងៃ ឬអាច​ថា​ជា​មធ្យម ៧ ថ្ងៃ​ ប៉ុន្តែ​មិន​លើស​ពី ​១២ ​ថ្ងៃ​ឡើយ ទើប​លេច​ចេញ​រោគ​សញ្ញា។ លោក​​ថា​ រោគ​សញ្ញា​ដែល​ឃើញ​មាន​កន្លង​មក​រួម​មាន​ជា​ចំបង ​គឺគ្រុន​ក្ដៅ និង​ក្អក​ស្ងួត។ អ្នក​ជំងឺផ្លូវ​ដង្ហើម​ប្រភេទ​ថ្មីនេះ​​នឹង​វិវត្តទៅ​ជា​រោគ​សញ្ញា​ផ្សេងៗ​ ដូច​ជា ពិបាក​ដក​ដង្ហើម ឬ​ឈឺ​ទ្រូង​នៅ​អំឡុង​ពេល​ចន្លោះ​ពី ៣ ​ទៅ​ ៥ ​ថ្ងៃ បន្ទាប់​ពី​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​នេះ​រួច។ អ្នក​ជំងឺ​ខ្លះ​អាច​មាន​បញ្ហា​រហូត​ដល់​ខូច​ប្រព័ន្ធ​ដង្ហើមជា​ដើម។ គួរ​បញ្ជាក់ថា ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ ២៣ មករា ២០២០ នេះ​ អ្នក​ជំងឺ​ផ្លូវ​ដង្ហើម​ប្រភេទ​ថ្មីនេះកើត​ដល់​ ៥៤០ ​ករណី និង​បណ្តាល​ឲ្យ​មានអ្ន​កស្លាប់​ឡើង​ដល់ ​១៧ ​នាក់​ហើយ ហើយ​ប្រ​ទេស​ជប៉ុន […]


ព័ត៌មាន

ជំងឺផ្លូវដង្ហើមថ្មីអាចនឹងផ្លាស់ប្ដូររូបរាងជាថ្មី និងរាលដាលកាន់តែខ្លាំង

មន្ត្រី​សុខាភិបាល​របស់​ប្រទេស​ចិន​បាន​ព្រមាន​ថា​វីរុស​ផ្លូវ​ដង្ហើម​ថ្មី (វីរុស​កូរ៉ូណា) អាច​នឹង​ប្រែប្រួល​រូប​រាង​ជា​រូប​រាង​ថ្មី (Mutate)ងាយ​ចម្លងជាងមុន នឹង​អាចរាល​ដាល​កាន់​តែ​ខ្លាំង​ឡើង។ ការ​លើក​ឡើង​នេះ​គឺ​នៅ​អំឡុង​ពេល​ដែល​មន្ត្រី​សុខាភិបាល​ចិន​កំពុង​ចាត់​វិធានការ​ទប់​ស្កាត់​យ៉ាង​តឹង​រ៉ឹងចំពោះជំងឺផ្លូវដង្ហើម​ថ្មីនេះ។ តាម​ទិន្នន័យ​ពី​រដ្ឋាភិបាល​ចិន​ ករណី​ស្លាប់​ដោយ​សារ​វីរុសផ្លូវ​ដង្ហើម​ថ្មីនេះ​​កើន​ឡើង​ដល់​៩​ករណី​ហើយ និង​៤៤០​ករណី​កំពុង​តែ​ផ្ទុក​ជំងឺផ្លូវដង្ហើម​ថ្មីនេះ។ មន្ត្រី​គណៈ​កម្មការ​សុខភាព​ជាតិ​ប្រទេស​ចិន​បាន​ទទួល​ស្គាល់​ថា នៅ​ក្នុង​ពេល​នេះ ប្រទេស​ចិន​កំពុង​ស្ថិត​នៅ​ក្នុង ដំណាក់​កាល​ដ៏​តឹង​តែង​បំផុត ដើម្បី​គ្រប់​គ្រង​និង​ការពារ​ប្រជា​ជន​ពី​ជំងឺផ្លូវ​ដង្ហើម​ថ្មីនេះ។ ដូច​ដែល​បាន​រាយការណ៍ កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​នេះ អាជ្ញាធរ​បាន​បញ្ជាក់​ហើយ​ថា​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មីនេះ​​គឺ​អាច​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នៅ​កន្លែង​ដែល​ផ្ទុះ​ជំងឺ​ ប៉ុន្តែ​រដ្ឋាភិបាល​ចិន នៅ​តែ​មិន​អាច​បញ្ជាក់​ច្បាស់​ពី​ប្រភព​របស់​វីរុស​នោះ​នៅ​ឡើយ​ទេ។ នៅ​ថ្ងៃ​ពុធ​នេះ លោក​អនុ​រដ្ឋមន្ត្រី​គណៈ​កម្មការ​សុខភាព​ជាតិ​ប្រទេស​ចិន លី ពីន បាន​លើក​ឡើង​ក្នុង​សន្និសីទ​កាសែត​ថា ទោះបី​ជា​សកម្មភាព​នៃ​ការ​ឆ្លងជំងឺ​ផ្លូវ​ដង្ហើម​ថ្មីនេះ នៅ​មិន​ទាន់​យល់​ច្បាស់​ជាក់​លាក់​ក៏​ពិត​មែន ប៉ុន្តែ​វីរុស​បង្ក​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មីនេះ​​អាច​ទៅ​រួច​ក្នុង​ការ​​បម្លែង​ប្រែ​ប្រួល​រូប​រាង (Mutate) និង​រាល​ដាល​កាន់​តែ​ខ្លាំង​ឡើង​បាន។ អត្ថបទពាក់ព័ន្ធ៖ មានប្រទេស៤ហើយ ឆ្លងជំងឺផ្លូវដង្ហើមថ្មីពីចិន ខណៈកម្ពុជាមិនទាន់ឃើញករណីជំងឺនេះឡើយ មន្ត្រី​ចិន៖ ​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មីឆ្លងពី​មនុស្ស​ទៅ​មនុស្ស​ហើយ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ព័ត៌មាន

ជឿទេថា​អ្នក​មាន​ចំណូលទាប​ ប្រឈម​នឹងការ​ញៀន​បារី​ខ្ពស់​?

គ្នាយើងជឿទេថា​អ្នក​ញៀនបារី ភាគច្រើនជាអ្នកមានចំណូលទាប? ជប៉ុនរកឃើញថា អ្នកមានចំណូលទាប មានទំនោរខ្លាំងទៅជាញៀនបារី ស្របពេលប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន ក៏កំពុងកើនឡើងអត្រាអ្នកញៀនបារីដូចគ្នា។ ក្រសួងសុខាភិបាលជប៉ុន កាលពីសប្តាហ៍កន្លងទៅ បានបញ្ចេញរបាយការណ៍ស្ទាបស្ទង់ថ្មីមួយ ពាក់ព័ន្ធទៅលើអត្រាអ្នកជក់បារីក្នុងប្រទេសខ្លួន ដោយរកឃើញថា កំណើនអ្នកជក់បារី កំពុងកើនឡើងខ្លាំងទៅលើពលរដ្ឋមានចំណូលទាប ដោយក្នុងការស្ទាបស្ទង់ ប្រុសៗយ៉ាងហោច​ណាស់ ៣នាក់​ក្នុង​ចំណោម​១០ នាក់ដែលមានចំណូលក្រោម ២ លានយ័នឬស្មើប្រមាណជាង ១៨ ០០០ដុល្លារក្នុង​មួយ​ឆ្នាំ ជាអ្នកជក់បារី។ ការស្ទាបស្ទង់នេះ ចាប់ផ្តើមធ្វើឡើងទូទាំងប្រទេស អំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ ទៅលើក្រុមគ្រួសារសរុប ៥ ០៣២គ្រួសារ ក្នុងនោះ​មាន ៣ ២៦៨គ្រួសារ ស្ម័គ្រចិត្តឆ្លើយ​សំណួររបស់​ក្រុមអ្នកស្ទាបស្ទង់។ ជាលទ្ធផល ប្រុសៗ មានចំណូលទាបជា ២ លានយ័នក្នុង​មួយ​ឆ្នាំ មាន ៣៤,៣ភាគរយ​ជក់បារី រីឯប្រុសៗមានចំណូលទាប ៤ លានយ័នក្នុង​មួយ​ឆ្នាំ មានប្រមាណ ៣២,៩ភាគរយ​ ខណៈ ប្រុសៗ មានចំណូលទាបជា ៦ លានយ័នក្នុង​មួយ​ឆ្នាំ មានអត្រាជក់បារី ២៧,៣ភាគរយ​។ អត្ថបទ​ពាក់​ព័ន្ធ៖ ជក់បារី មិនត្រឹមតែអាចបង្កមហារីកទេ សុខភាពផ្លូវចិត្តក៏កាន់តែដុនដាបទៀត! ប្រុសៗជក់បារី អាចប៉ះពាល់មេជីវិត ពិបាកយកកូន អត់ជក់បារី […]


ព័ត៌មាន

និពន្ធ​នាយក៖ “ហេឡូ គ្រូពេទ្យ" អាយុ​បាន ១ឆ្នាំ​គត់ ប៉ុន្តែ​សម្រេច​បាន​សមិទ្ធផល​ទាំង​នេះ

១៧ មករា ២០១៩ ជា​ថ្ងៃ​ដែល វេបសាយ “ហេឡូ គ្រូពេទ្យ” (Hellokrupet.com) បើក​ដំណើរការ។ ខ្ញុំ​ចេញ​អត្ថបទ ថ្ងៃ​នេះ (១៧ មករា ២០២០) ជា​ថ្ងៃ គម្រប់​ខួប ១ឆ្នាំ គត់​របស់​យើង ដើម្បី​បង្ហាញ​ពី​ដំណើរការ និង​សមិទ្ធផល​ការងារ ខ្លះៗ ដែល​សម្រេច​បាន។ រាល់​ការ​បង្កើត​ថ្មី (Startup) មិន​មែន​ជា​រឿង​ងាយស្រួល​ទេនៅលើ​ទីផ្សារ មិន​ថា​អ្វី​ក៏​ដោយ។ “ហេឡូ គ្រូពេទ្យ” ពិត​ជា​ក្មេង​ខ្ចី​មែន​ទែន ក្នុង​ចំណោម​បណ្ដា​សារព័ត៌មាន​អាជីព កំពុង​ដំណើរការ​នៅ​កម្ពុជា ដែល​ផ្ដោត​សំខាន់​លើ​តែ ផ្នែក​សុខភាព​សុទ្ធសាធ និង​ក្រុមហ៊ុន​មួយ​ស្ថិត​ក្រោម​ក្រុមហ៊ុន​មេ ​Hello Health Group (HHG) មាន​បណ្ដាញ​សារព័ត៌មាន​ជា​ច្រើន​​កំពុង​ដំណើរការ​តាម​ប្រទេស​​មួយ​ចំនួន​ដូចជា កម្ពុជា (Hello គ្រូពេទ្យ) ថៃ វៀតណាម ម៉ាឡេស៊ី ​ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ​កោះ​តៃវ៉ាន់ និង​ឥណ្ឌា។ ឆាប់ៗ​នេះ HHG ត្រៀម​ដំណើរការ​វេបសាយ សុខភាព​នេះ នៅ បី​ទីផ្សារ​ទៀត […]


ព័ត៌មាន

​ទម្លាប់​​​​អង្គុយ​យូររាប់​ម៉ោងក្នុងមួយថ្ងៃៗ​ អាច​ប្រឈម​នឹង​ជំងឺទាំងនេះ

ប្រជាពលរដ្ឋ​អាមេរិក​​​​ភាគ​ច្រើន​​ចូល​ចិត្ត​ចំណាយ​ពេល​អង្គុយ​​យូរ​ៗ​ ដែល​បង្កើន​ហានិភ័យ​​ ភាព​ធាត់​ខ្លាំង ជំងឺ​ទឹក​នោម​ផ្អែម​ ជំងឺ​បេះ​ដូង​ និង​មហារីក​​។​ នេះ​បើ​តាម​​ការ​សិក្សា​នៃ​សាកលវិទ្យាល័យ​​វេជ្ជសាស្ត្រ​វ៉ាស៊ីនតោន​​សហរដ្ឋអាមេរិក​។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សិក្សា​​ទៅ​លើ​​ទិន្នន័យ​​ពី​មនុស្ស​ប្រមាណ​ជាង​៥​ម៉ឺន​នាក់​ ដែល​បាន​ស្ម័គ្រ​​ចិត្ត​​ក្នុង​ការ​ស្ទង់​មតិ​​​ស្រាវជ្រាវ​​នៃ​វិទ្យាស្ថាន​​​សុខភាព​​ជាតិ​ពី​ឆ្នាំ​២០០១​ដល់​​ឆ្នាំ​២០១៦។ ការ​សិក្សា​បាន​ពិនិត្យ​លើ​​​​មនុស្ស​តាម​ចំណាត់​ថ្នាក់​អាយុ​ពី ៥​ទៅ​១១​ឆ្នាំ វ័យ​ជំទង់​ពី​១២​ទៅ​១៩​ឆ្នាំ ២០​ទៅ​៦៤​ឆ្នាំ និង​​មនុស្ស​ចាស់​ពី​៦៥ឆ្នាំ​​​ឡើង​។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗឈឺ​ខ្នង ​​ចង្កេះ ពេលលើក​ពកូន មែន? មាន​វិធី​ជួយបាន! អង្គុយយូរដូចគ្នា! តែមួយទូរទស្សន៍ មួយទៀតធ្វើការ ផលប៉ះពាល់មិនដូចគ្នាទេ លទ្ធ​ផល​ស្រាវ​ជា្រវ​បាន​បង្ហាញ​ថា រយៈ​ពេល​​សរុប​ជា​មធ្យម​​នៃ​ទម្លាប់​អ្នក​ស្ម័គ្រ​ចិត្ត​ចំណាយ​ពេល​អង្គុយ​ជា​ប្រចាំ​ថ្ងៃ​នោះ​គឺ​​៧​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ និង​​ពី​៥​ទៅ​៦​​ម៉ោង​សម្រាប់​​យុវជន​វ័យ​ជំទង់​។ ទិន្នន័យ​​​ស្រាវជ្រាវ​ដដែល​​ក៏​បាន​បង្ហាញ​ថា ពេល​ភាគ​ច្រើន​ដែល​ពួក​គេ​ចំណាយ​ពេល​អង្គុយ​រាប់​ម៉ោង​នោះ​ គឺ​ការ​មើល​ទូរទស្សន៍ ​ចំណាយ​​ពេល​មុខ​​អេក្រង់​ទូរស័ព្ទ​ និង​អង្គុយ​សិក្សា​យូរ​ម៉ោង​។ ​ព្រឹត្តិប័ត្រ​របស់​​​សមាគម​វេជ្ជសាស្រ្ត​អាមេរិក​ក៏​​​បាន​បង្ហាញ​ថា ទម្លាប់​អង្គុយ​យូរ​​របស់​ពលរដ្ឋ​អាមេរិក​នៅ​តែ​បន្ត​រហូត​ដល់​បច្ចុប្បន្ន​ ជា​ពិសេស​​ការ​បន្ត​​ចំណាយ​ពេល​​​មុខ​អេក្រង់​កុំព្យូទ័រ​នា​ក្រោយ​ពេល​សម្រាក​ពី​​ម៉ោង​ធ្វើ​ការ​ ឬ​ម៉ោង​សិក្សា​​ជាប់​ពី​​៣​ឬ​៤​ម៉ោង​បន្ថែម​។ ដូច​ដែល​បាន​​បញ្ជាក់​ពី​ខាង​លើ ទម្លាប់​​អសកម្ម​​នៅ​មួយ​កន្លែង​បែប​នេះ ​អាច​បង្ក​ហានិភ័យ​ច្រើន​ជា​ច្រើន​ផ្នែក​​​​ចំពោះ​សុខភាព ដូច​នេះ​​នាយកដ្ឋាន​សេវា​សុខភាព​​សហរដ្ឋអាមេរិក​ក៏​បាន​ណែ​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្លួន​ ព្យាយាម​ចំណាយ​ពេល​​ធ្វើ​ខ្លួន​ឲ្យ​សកម្ម​ ដើម្បី​កាត់​បន្ថយ​ទម្លាប់​អង្គុយ​យូរ​​រាប់​ម៉ោង​។ អត្ថបទពាក់ព័ន្ធ៖​ ចូលចិត្ត​អង្គុយធ្វើការយ៉ាងម៉េចនៅអហ្វីស? ទាំងនេះជារបៀបការពារឈឺនេះឈឺនោះ សម្រាប់អ្នកផ្លូវឆ្ងាយ! អង្គុយបើកឡានយូរៗ អាចមានបញ្ហាទាំងនេះ មានផ្ទៃពោះ ឈរ ឬអង្គុយយូរពេក អាចប្រឈមបញ្ហាជាច្រើន​ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ ​​ ​​


ព័ត៌មាន

​​ការសិក្សា៖ ពូជពោត​ពណ៌​​ស្វាយ​ថ្មី អាច​ប្រឆាំង​​ជំងឺទឹក​នោម​ផ្អែម

ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ Illinois សហរដ្ឋអាមេរិក​​​ថ្មី​ៗ​នេះ​បាន​ផលិត​ចេញ​ជា​​ពូជ​ពោត​ប្រភេទ​​ពណ៌​ស្វាយ​​ដែល​​មាន​ផ្ទុក​​នូវ​សារធាតុ​​​​ប្រឆាំង​​​ជំងឺ​ធាត់ ដំណើរ​រលាក​ និង​ជំងឺ​ទឹក​នោម​ផ្អែម​​ នេះ​បើ​តាម​សារព័ត៌មាន​ស៊ីនហួរ។ ក្រុម​អ្នក​វិទ្យាសាស្រ្ត​​នៃ​សាកលវិទ្យាល័យ​ខាង​លើ បាន​យក​ពូជ​ពោត​​​​​​ប្រភេទ​ Apache Red ទៅ​បង្កាត់​ជា​មួយ​ពូជ​ពោត​ពណ៌​ស្វាយ​​ជាង​២០​ប្រភេទ​ផ្សេង​ទៀត បូក​រួម​ទាំង​ការ​ផ្ស៊ាំ​​ជា​មួយ​សារធាតុ​ Anthocyanins​។ សារធាតុ​ Anthocyanins ដែល​ជា​ប្រភេទ​ធាតុ​គីមី​​មាន​ប្រយោជន៍​ម្យ៉ាង​​​​មាន​នៅ​ក្នុង​អាហារ​មួយ​ចំនួន ដែល​ជួយ​​​កាត់​បន្ថយ​ហានិភ័យ​​ជំងឺ​បេះ​ដូង ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២ និង​​ជំងឺ​មហារីក​មួយ​ចំនួន​។ ចំពោះ​​ការ​សិក្សា​ខាង​លើ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ពិសោធន៍​​ទៅ​លើ​សត្វ​កណ្តុរ​ ហើយ​លទ្ធ​ផល​បាន​បង្ហាញ​ថា​ កណ្តុរ​ដែល​បាន​ស៊ី​​ពោត​​បង្កាត់​មាន​​សារធាតុ Anthocyanins ​បាន​កាត់​បន្ថយ​​​កោសិកា​​បង្ក​​ឲ្យ​ធាត់​​ពី​៨​-៥៦​%។ បន្ថែម​ពី​នោះ​ អ្នក​​វិទ្យាសាស្រ្ត​ក៏​បាន​រក​ឃើញ​ដែរ​ថា ពោតនេះ​បាន​ជំរុញ​​ភាព​ស៊ាំ​របស់​អាំងស៊ុយ​លីន​ពី​២៩-៦៤​%​ និង​បាន​កាត់​បន្ថយ​ជាតិ​ស្ករ​អាក្រក់​ពី​៣០​%​-១៣៩​%​​ទៀត​ផង​។ ​​​”ពួក​យើង​សម្គាល់​មើល​ឃើញ​ថា មាន​ការ​ប្រែ​ប្រួល​ក្នុង​ម៉ូលេគុល​​​សំខាន់​ដែល​វា​បាន​កាត់​បន្ថយ​​​ដំណើរ​រលាក​​របស់​អាំង​ស៊ុយ​លីន ហើយ​​ក៏​ឃើញ​សារប្រយោជន៍​ជា​​ច្រើន​​នៅ​ក្នុង​​ពោត​បង្កាត់​ថ្មី​នេះ​”។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ វេជ្ជបណ្ឌិត​ Diego Luna Vital ដែល​អ្នក​ស្រាវជ្រាវ​ម្នាក់​ក្នុង​ការ​ពិសោធន៍​ខាង​លើ​៕ អត្ថបទពាក់ព័ន្ធ៖ ស្វែងយល់ពីទំនាក់ទំនងរវាងការធាត់លើសទម្ងន់ និងជំងឺបេះដូង ប្រការគួរធ្វើ និងចៀសវាង ដើម្បីបង្ការជំងឺមហារីក បេះដូង ទឹកនោមផ្អែម របៀបថែទាំ និងតាមដានអ្នកជំងឺទឹកនោមផ្អែមប្រភេទ​ទី​២ កូនចៅត្រូវដឹង

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ