brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

សញ្ញាសំខាន់ៗកំពុងបង្ហាញថាអ័រម៉ូនតេស្ដូស្ដេរ៉ូនថយចុះវ័យក្រោម ៣០ឆ្នាំ

តេស្ដូស្ដេរ៉ូនគឺជាអ័រម៉ូនភេទ​ប្រុស​ ដែលមានមុខងារសំខាន់ៗជាច្រើនក្នុងរាងកាយ។ ក្នុងនោះជួយជំរុញដល់ការលូតលាស់របស់ឆ្អឹងឲ្យរឹងមាំ ស្បែក ពណ៌សម្បុរ សក់ សំឡេង សាច់ដុំ និង បំពេញមុខងារផ្លូវភេទឲ្យរឹងមាំផងដែរ។ អ័រម៉ូននេះ​មាននៅក្នុងរាងកាយ ទាំងបុរស និង ស្ដ្រី ប៉ុន្ដែនៅក្នុងរាងកាយបុរសមានច្រើនជាងស្ដ្រី ទើបគេហៅថាអ័រម៉ូនភេទប្រុស។ ដូច្នេះបុរសៗប្រសិនបើជួបបញ្ហាថយចុះ​អ័រម៉ូននេះហើយ បញ្ហាប្រឈមខ្លាំងជាងគេ គឺសុខភាពផ្លូវភេទតែម្ដង។

សញ្ញាសំខាន់ៗកំពុងបង្ហាញថាអ័រម៉ូនតេស្ដូស្ដេរ៉ូនថយចុះវ័យក្រោម ៣០ឆ្នាំ

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

តាមការសិក្សាកន្លងមកបានបង្ហាញថា អ័រម៉ូននេះនឹងចាប់ផ្ដើមថយចុះបរិមាណក្នុងវ័យចាប់ពី៤៥ឆ្នាំឡើងទៅ ប៉ុន្ដែករណីមួយចំនួនមានការប្រែប្រួលដែលបុរសៗខ្លះមិនទាន់ដល់អាយុ៣០ឆ្នាំផងក៏ចាប់ផ្ដើមថយចុះជាបណ្ដើរៗទៅហើយ នោះក៏ព្រោះតែកត្ដាជីវភាពរស់នៅ ការហូបចុក និង រាងកាយមិនសូវមានសកម្មភាព។

តើការថយចុះកម្រិតអ័រម៉ូនតេស្ដូស្ដេរ៉ូនវ័យក្រោម៣០ឆ្នាំបង្ហាញសញ្ញាដូចម្ដេច?

ការថយចុះកម្រិតបរិមាណអ័រម៉ូន តេស្ដូស្ដេរ៉ូនភេទប្រុសនឹងបង្ហាញសញ្ញាសំខាន់ដូចជា៖

  • ខ្សោយសមត្ថភាពផ្លូវភេទ លិង្គមិនសូវឡើងរឹង រួមភេទឆាប់ចេញទឹក
  • ថយចុះចំណង់ផ្លូវភេទ
  • អសមត្ថភាពបង្កកំណើត
  • ជ្រុះសក់ច្រើន
  • ថយចុះម៉ាសសាច់ដុំ
  • រាងកាយកើនឡើងជាតិខ្លាញ់
  • គេងមិនសូវស្កប់ស្កល់
  • ស្មុគស្មាញច្រើន
  • ចុះខ្សោយការគិត
  • ឡើងគីឡូ
  • ដោះរីកធំជាងមុន

ទាំងនេះជារោគសញ្ញាគួរកត់សម្គាល់ថា បរិមាណតេស្ដូស្ដេរ៉ូនក្នុងរាងកាយត្រូវថយចុះ។

កាមរោគ​

កត្ដាសំខាន់ៗដែលបណ្ដាលឲ្យថយចុះបរិមាណ តេស្ដូស្ដេរ៉ូន

  • ការឡើងកម្រិតកូលេស្ដេរ៉ូលក្នុងឈាមខ្ពស់
  • ការគ្រប់គ្រងរបបអាហារមិនបានល្អ
  • មានជំងឺលើសសម្ពាធឈាម
  • ឡើងគីឡូលឿន ឬ ធាត់
  • ផឹកស្រា ជក់បារីច្រើន
  • ប្រើប្រាស់សារធាតុញៀន
  • ប្រើប្រាស់ថ្នាំជំនួយសាច់ដុំច្រើន
  • មានជំងឺមហារីក និង ការព្យាបាលដោយកាំរស្មី
  • មានជំងឺទឹកនោមផ្អែម ជំងឺថ្លើម និង ជំងឺអេដស៍
  • ថង់ពងស្វាសមានការរលាក និងឆ្លងមេរោគ

អត្ថបទគួរអាន៖

ពេលណាគួរទៅជួបគ្រូពេទ្យ?

ការថយចុះកម្រិតអ័រម៉ូន តេស្ដូស្ដេរ៉ូនមុនវ័យមិនមែនជារឿងធម្មតានោះទេ ព្រោះវាអាចបង្កផលប៉ះពាល់ដល់ផ្នែកផ្សេងៗទៀតនៃរាងកាយ ប្រសិនជាមិនបានព្យាបាលឲ្យបានត្រឹមត្រូវ។ ដូច្នេះក្នុងករណីសង្ស័យថា កម្រិតអ័រម៉ូនមានការថយចុះ ដោយបង្ហាញរោគសញ្ញាដូចខាងលើ គួរទៅជួបគ្រូពេទ្យដើម្បីធ្វើតេស្ដនិងទទួលការព្យាបាល។ ក្នុងករណីមិនច្បាស់លាស់ មិនត្រូវប្រើប្រាស់ថ្នាំដោយគ្មានវេជ្ជបញ្ជានោះទេ ព្រោះអាចគ្រោះថ្នាក់ដល់ជីវិត។ តាមការសិក្សាបានបង្ហាញថា ការប្រើប្រាស់ថ្នាំព្យាបាលមួយចំនួន អាចបណ្ដាលឲ្យប៉ះពាល់ដល់បេះដូង ធ្វើឲ្យអ្នកជំងឺប្រឈមកើតជំងឺគាំងបេះដូងផងដែរ។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ អឿ អ៊ុយ · កែ 29/12/2022