មូលហេតុ៣យ៉ាង បណ្ដាលឲ្យរមាស់ក្រោយពេលរួមភេទ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Feb 17

    មូលហេតុ៣យ៉ាង បណ្ដាលឲ្យរមាស់ក្រោយពេលរួមភេទ

    បុរសៗក្រោយពីសប្បាយរីករាយជាមួយដៃគូ ស្រាប់តែមានអាការៈរមាស់លើប្រដាប់ភេទខុសធម្មតា គួរតែប្រុងប្រយ័ត្នឲ្យមែនទែន ព្រោះអាចឆ្លងមេរោគ ឬមានបញ្ហាអាលែកហ្ស៊ីស្បែក។ ខាងក្រោមគឺមូលហេតុ ៣យ៉ាងដែលបណ្ដាលឲ្យរមាស់ នៅត្រង់បរិវេណប្រដាប់ភេទក្រោយ​រួម​ភេទ​។​

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ១.អាលែកហ្ស៊ីជាតិជ័រ

    ការរមាស់ត្រង់បរិវេណប្រដាប់ភេទមួយចំនួនអាចបណ្ដាលមកពីការអាលែកហ្ស៊ីជាមួយនឹងជាតិជ័រ តួយ៉ាងដូចជាការរួមភេទដោយប្រើប្រាស់ស្រោមអនាម័យ ក៏អាចបណ្ដាលឲ្យមានការរមាស់ក្រោយពេលរួមភេទ។ អាលែកហ្ស៊ីបែបនេះអាចបាត់ទៅវិញដោយខ្លួនឯង បន្ទាប់ពីយើងលាងសម្អាតឲ្យបានត្រឹមត្រូវ។

    ២.ឆ្លងមេរោគផ្សិត

    ការរួមភេទដោយមិនបានការពារ អាចប្រឈមឆ្លងមេរោគផ្សិតបំផុត ពិសេសអ្នកចូលចិត្ដផ្លាស់ប្ដូរដៃគួរច្រើនតែម្ដង។ ការរមាស់លើប្រដាប់ភេទ គឺជារោគសញ្ញាដំបូងនៃការឆ្លងមេរោគផ្សិត បន្ទាប់មកនឹងចេញរោគសញ្ញាផ្សេងៗទៀត ដូចជា ក្ដៅក្រហល់ក្រហាយពិបាកនោម និង កើនឡើងកាកសំណល់សៗ នៅចុងលិង្គ (Smegma)។

    ៣.ឆ្លងជំងឺកាមរោគ

    ពពួកជំងឺកាមរោគមួយចំនួន ក្រោយពេលឆ្លងនឹងបង្ហាញរោគសញ្ញារមាស់នេះឯង ដូចជា ជំងឺប្រមេះទឹកបាយ និង​ប្រមេះទឹកថ្លាជាដើម។ ក្រៅពីរោគសញ្ញារមាស់ នៅមានរោគសញ្ញាបន្ថែមទៀតដូចជា៖

    • ការហូរទឹករម្អិលចេញពីលិង្គ
    • លិង្គឡើងពណ៌ក្រហម កន្ទួល
    • ឈឺលិង្គ ពងស្វាស
    • ឈឺក្រហល់ក្រហាយនៅពេលនោម
    • ឈឺចាប់អំឡុងពេលរួមភេទ
    • ដំបៅប្រដាប់ភេទ ឬ ឡើងពងបែក

    រួមភេទមិនបានការពារ

    តើពេលណាត្រូវទៅជួបគ្រួពេទ្យ?

    ប្រសិនបើអាការៈរមាស់ នៅតែកើតមានអាចចន្លោះពី ២ ទៅ ៣ថ្ងៃ បន្ទាប់ពីអនុវត្ដវិធីសម្អាតផ្សេងៗហើយនោះ ត្រូវទៅជួបគ្រូពេទ្យដើម្បីពិនិត្យនិងព្យាបាល។ ជៀសវាងការប្រើប្រាស់ថ្នាំដោយខ្លួនឯង ដោយមិនបានពិគ្រោះជាមួយគ្រូពេទ្យ។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Feb 17

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម