backup og meta

ទឹកកាម​ប្រែពណ៌ អាចមកពីហេតុផល​ច្រើនយ៉ាង ប្រុសៗគួរ​ដឹង!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Sep 19

    ទឹកកាម​ប្រែពណ៌ អាចមកពីហេតុផល​ច្រើនយ៉ាង ប្រុសៗគួរ​ដឹង!

    គ្នា​យើង​ប្រុសៗ​បើ​ឃើញ​ថា​ទឹក​កាម​មាន​ពណ៌​ស​ដូចសម្លី ឬ​ពណ៌​ប្រផេះ នោះ​អាច​និយាយ​បាន​ថា​ទឹក​កាម​យើង​មាន​សុខភាព​ល្អ​ធម្មតា​ទេ ប៉ុន្តែ​បើ​ឃើញ​មាន​ពណ៌​ក្រហម ឬ​លឿង​វិញ គឺ​អាច​មាន​បញ្ហា​ហើយ។

    នៅ​ក្នុង​ទឹក​កាម​របស់​យើង​មិ​ន​មែនមាន​តែ​មេជីវិត​មួយ​មុខ​នោះ​ទេ គឺ​ទឹក​កាម​ដែល​មាន​សុខ​ភាព​ល្អ មាន​ផ្ទុក​នូវ​ជាតិរ៉ែ វីតាមីន អង់ហ្សីម antioxidants ប្រូតេអ៊ីន និង​ស្ករ​ទៀត​ផង។ អ្វី​ទាំង​នេះ​គឺ​ជួយ​ទ្រ​ទ្រង់​ និង​ការ​ពារ​មេ​ជីវិត​ពី​កត្តា​បរិស្ថាន​ផ្សេងៗ។

    ចំពោះ​រឿង​ថា​ទឹក​កាម​ប្រែ​ពណ៌​អាច​ថា​ក្នុង​ទឹក​កាម​មាន​លាយ​ជាមួយ​សារធាតុ​ផ្សេង​ទៀត ដូច​ជា​ឈាម​ ទឹក​នោម ឬក៏​សារធាតុ​រាវ​ផ្សេង​ទៀត​នៅ​ក្នុង​ប្រ​ព័ន្ធ​បន្ត​ពូជ ឬ​ក៏​បង្ហួរ​នោម។​

    ១. ទឹកកាម​ប្រែជា​ពណ៌​ក្រហម ឬ​ផ្កាឈូក

    បើ​ទឹក​កាម​យើង​ប្រែជា​ពណ៌​ក្រហម ផ្កាឈូក ឬ​ពណ៌​ត្នោត នោះ​អាច​ថាជា​រឿង​មួយ​គួរ​ឲ្យ​បារម្ភ​ដែរ ប៉ុន្តែ​ការ​សិក្សា​មួយ​ធ្វើ​ឡើង​កាលពី​ឆ្នាំ​២០១៧ ថា​បញ្ហា​នេះ​ក៏អាច​បង្ក​ឡើង​ដោយ​បញ្ហា​ធម្មតា​មួយ​ចំនួន ហើយ​មិន​គ្រោះថ្នាក់​នោះ​ដែរ។

    ការ​ខូច​ខាត​សរ​សៃឈាម

    ការ​ខូច​ខាត​សរសៃ​ឈាម​ណា​មួយ​ក៏​អាច​ធ្វើ​ឲ្យ​បរិមាណ​ឈាម​តិច​តួច​ចូល​ទៅ​លាយ​ឡំ​ជាមួយ​ទឹក​កាម​បាន​ និង​នាំឲ្យ​ទឹក​កាម​ប្រែ​ពណ៌។ ការ​ប្រែ​ពណ៌​នេះ​អាច​ប្រែ​ជា​ផ្កាឈូក​ និង​បន្ត​ទៅ​ជា​ក្រហម​ ឬ​ក៏​ជា​ពណ៌​ត្នោត​ស្រាល។ ការ​ខូច​សរសៃឈាម​នេះ​អាច​បណ្ដាល​មកពី​យើង​មាន​របួស ឬ​រួមភេទ​ខ្លាំងៗ​ពេក ឬ​ក៏​មកពី​ការ​សម្រេច​កាម។ បើសិនជា​ការ​ប្រែ​ពណ៌​ទាំងនេះ​ឆាប់​បាត់​ទៅ​វិញ និង​មិន​មាន​បញ្ហា​អ្វី​ថែម​នោះ​ទេ ការ​ប្រែប្រួល​នេះ​មិន​បង្ក​ជា​គ្រោះ​ថ្នាក់​នោះ​ទេ​។

    ឆ្លង​មេ​រោគ

    ករណី​ឆ្លង​មេរោគ​មួយ​ចំនួន​ក៏​អា​ចបង្ក​ឲ្យ​មាន​ឈាម​នៅ​ក្នុង​ទឹក​កាម​ដែរ ដែល​ទឹកកាម​អា​ច​ប្រែ​ពណ៌​ទៅ​តាម​សភាព​នៃ​ឈាម។ ដូច​នេះ​ហើយ យើង​គួរ​តែ​ពិនិត្យ​មើល​ថា​យើង​មាន​ឆ្លង​មេរោគ​អ្វី​ឬ​យ៉ាង​ណា។​

    បញ្ហា​ប្រូស្តាត

    បើ​ប្រូស្តាត​យើង​មាន​បញ្ហា​ ក៏​អាច​ធ្វើ​ឲ្យ​ទឹក​កាម​ប្រែ​ប្រួល​ដែរ។ ផលវិបាក​ផ្សេងៗ​កើត​មាន​លើ​ប្រូស្តាត​អាច​បណ្ដាល​មក​ពី ការ​រលាក​ប្រូស្តាត វះកាត់​ប្រូស្តាត ច្រឹបសាច់​ប្រូស្តាត និង​មហារីក​ប្រូស្តាត។

    កម្មវិធីពិនិត្យ​សុខភាពក្រពេញប្រូស្តាតអនឡាញ

    កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

    កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ​

    សម្ពាធ​ឈាម​ខ្ពស់

    ផល​វិបាក​នានា​កើត​ចេញពី​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ គឺ​អាច​បង្ក​ការ​រំខាន​មួយ​ចំនួន​ដល់​ប្រ​ព័ន្ធ​ក្នុង​រាង​កាយ​របស់​យើង​។ ក្នុង​នោះ ប្រ​ព័ន្ធ​បន្ត​ពូជ​ក៏​អាច​ត្រូវ​រង​ការ​រំខាន​ដែរ ដោយ​អាច​មាន​ឈាម​ចូល​ទៅ​ក្នុង​ទឹកកាម និង​ធ្វើ​ឲ្យ​ទឹក​កាម​ប្រែ​ពណ៌។​

    ទឹកកាមលឿង

    ២. ទឹកកាម​ប្រែជា​ពណ៌​ត្នោត

    ខាងក្រោម​នេះ​ជា​ហេតុ​ផល​មួយ​ចំនួន​ដែល​ទឹក​កាម​ប្រុសៗ​យើង​ប្រែជា​ពណ៌​ត្នោត៖

    ពេល​មាន​របួស និង​ហូរ​ឈាម​ច្រើន

    ទឹកកាម​ពណ៌​ត្នោត ឬ​ពណ៌​ខ្មៅ​អា​ចជា​សញ្ញា​នៃ​ការ​ហូរ​ឈាម​ធ្ងន់​ធ្ងរ ឬ​ឈាម​មាន​នៅ​ក្នុង​រាងកាយ​ក្នុង​រយៈពេល​យូរ​។ បញ្ហា​នេះ​អាច​កើតមាន​ ដោយ​សារ​តែ​យើង​មាន​របួស​ធ្ងន់​ ដូច​ជា​របួស​នៅ​ត្រង់​ប្រ​ដាប់​បន្តពូជ ឬឆ្អឹង​ខ្នង​ជាដើម។

    ជាតិ​លោហៈ

    បើ​ក្នុង​ខ្លួន​ និង​ឈាម​យើង​មាន​ជាតិ​លោហៈ​ច្រើន​ក៏​អាច​ធ្វើ​ឲ្យ​ទឹក​កាម​យើង​មាន​ពណ៌​ខ្មៅ​បាន​ដែរ​ក្នុង​ករណី​ខ្លះ។​

    កាលពី​ឆ្នាំ​២០១៣ មាន​ការសិក្សា​មួយ​បង្ហាញ​ថា​ពេល​ទឹក​កាម​មាន​ពណ៌ខ្មៅ គឺ​ក្នុង​ឈាម​មនុ​ស្ស​ប្រុស​យើង​សម្បូរ​ទៅ​ដោយ​លោហៈ ដូច​ជា​មង់​ហ្គាណេស នីកែល និង​សំណ។​​

    ទឹកកាមរាវ

    ៣. ទឹកកាម​ពណ៌​លឿង

    ចំពោះ​ករណី​ទឹក​កាម​យើង​ប្រែ​ជា​ពណ៌​លឿង​វិញ​គឺ​អាច​មក​ពី​មូល​ហេតុ​មួយ​ចំនួន​នេះ៖

    ឆ្លង​មេរោគ

    ការ​ប្រែ​ប្រួល​ពណ៌​ទឹក​កាម​​ជា​ពណ៌​លឿង ទៅ​ដល់​បៃតង​ គឺ​អាច​មកពី​មាន​ការ​ឆ្លង​មេរោគ​នៅ​បង្ហួរ​នោម ឬ​ក៏​ឆ្លង​កាមរោគ ដូចជា​ជំងឺប្រមេះ ឬប្រមេះទឹក​ថ្លា។ ករណីនេះ ទឹកកាម​អាច​មាន​ក្លិន​ស្អុយ​ផង​ដែរ។​

    មិន​សូវ​បញ្ចេញ​ទឹកកាម

    ដូច​គ្នា​ដែរ បើ​សិន​ជា​ប្រុសៗ​យើង​មិន​សូវ​បាន​បញ្ចេញ​ទឹក​កាម​ទេ​នោះ ទឹកកាម​ក៏​អាច​មាន​ពណ៌​លឿង​ដែរ ព្រោះ​ថា​ទឹកកាម​នៅ​ស្តុក​យូរ​ពេក​មិន​បាន​បញ្ចេញ​ទៅ​ណា ហើយ​ក៏​មាន​លាយ​ឡំ​ជាមួយ​សារធាតុ​ផ្សេង​ទៀត នាំឲ្រ​ប្រែ​ប្រួល​ពណ៌។

    របប​អាហារ

    របប​អាហារ​ក៏​អាច​ធ្វើ​ឲ្យ​ទឹកកាម​យើង​ប្រែ​ពណ៌​ដែរ ព្រោះ​ថា​វីតាមីន​មួយ​ចំនួន​ក៏​ធ្វើឲ្យ​ទឹក​កាម​ប្រែ​ពណ៌។​ បើ​គ្រាន់​តែ​ទឹក​កាម​ប្រែ​ប្រួល​ ហើយ​បាត់​ទៅ​វិញ​ នោះ​មិន​មាន​បញ្ហា​អ្វីគួរ​ឲ្យ​បារម្ភ​ទេ។

    ម្ហូប​អាហារ​មាន​ផ្ទុក​ជាតិពណ៌ក៏​អាច​ធ្វើ​ឲ្យ​ទឹកកាម​ប្រែ​ពណ៌​ដែរ​ក្នុង​​ករណី​​ខ្លះ។ ចំណែក​ឯ​ក្លិន​របស់​ទឹក​កាម​យើង​ក៏​មាន​ក្លិន​ប្លែក​ដែរ​ពេល​បញ្ចេញ​មក​ក្រៅ បើ​យើង​បាន​ញ៉ាំ​អាហារ​ដែល​មាន​ក្លិន​ខ្លាំង ដូច​ជា​ខ្ទឹម​ស ខ្ទឹមបារាំង ទំពាំងបារាំង និង​ខាត់​ណាខៀវ ជាដើម។

    ពេលណា​ត្រូវ​ទៅ​ជួប​ពេទ្យ?

    មូល​ហេតុ​ជាច្រើន​ធ្វើ​ឲ្យ​ទឹកកាម​ប្រុសៗ​យើង​ប្រែ​ពណ៌ តែ​អាច​ថា​មិន​បង្ក​ជា​គ្រោះ​ថ្នាក់​នោះ​ទេ ហើយ​ក៏​មិន​ចាំ​បាច់​ត្រូវ​ការ​ការ​ព្យាបាល​ដែរ។ ប៉ុន្តែ​បើ​គ្នាយើង​សង្កេត​ឃើញ​ថា​ការ​ប្រែ​ពណ៌នេះ​នៅ​បន្ត​រយៈ​ពេល​យូរ និង​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ដូច​ជា​មាន​ក្លិន​ស្អុយ ឬ​បន្ត​មាន​ឈាម​ក្នុង​ទឹកកាម នោះ​យើង​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ហើយ។

    អាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Sep 19

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម