backup og meta

ឆ្ងល់អត់! ភ្ញាក់ពីគេងពេលព្រឹក​ ម៉េចអាអូនប្រុសៗងើបដែរ​?

ប្រុសៗ​យើង​ដែល​ឆ្ងល់​ខ្លួន​ឯង​អត់​ម៉េច​បាន​អាអូន​តូច​តែង​តែ​ងើប​ពេល​ព្រឹក​បន្ទាប់​ពី​ភ្ញាក់​ពី​គេង​? តាម​ពិត​ទៅ​ក្នុង​មួយ​យប់​លិង្គ​ប្រុសៗ​អាច​ឡើង​រឹង​ពី​បី​ទៅ​ប្រាំ​ដង ហើយ​អាច​មាន​រយៈ​ពេល​ពី​២៥​ទៅ៣៥​នាទី។ តើ​មកពី​អ្វី?​

១. មូល​ហេតុ​

អ្នក​ជំនាញ​មិន​ទាន់​អាច​ស្វែង​យល់​បាន​ពេញ​លេញ​នៅ​ឡើយ​ទេ​ចំពោះ​រឿង​នេះ។ យ៉ាងណា ការ​សិក្សា​បញ្ជាក់​ថា ការ​ដែល​លិង្គ​ឡើង​រឹង​នៅ​អំឡុង​ពេល​យប់ និង​នៅ​ពេល​ព្រឹក​បន្ទាប់ពី​ភ្ញាក់​ពី​គេង​នេះ ជា​សញ្ញា​បញ្ជាក់​គ្រប់​យ៉ាង​នៃ​រាង​កាយ​យើង​កំពុង​ដំណើរ​ការ​ជា​ប្រក្រតី​។

អ្នក​ជំនាញ​ខ្លះ​ទៀត​ពន្យល់​ថា លិង្គ​ឡើង​រឹង​នៅ​ពេល​ព្រឹក​អាច​មកពី​ប្រព័ន្ធ​សរសៃ​ប្រសាទ​ប៉ារ៉ាស៊ីម​ប៉ា​តេ​ទិច ។ ប្រព័ន្ធ​សរសៃ​ប្រ​សាទ​នេះ​មាន​នាទី​ទទួល​ខុស​ត្រូវ​លើ​ការ​រំលាយអាហារ ការ​បញ្ចេញ​កាក​សំណល់ និង​ភាព​ស្រើប​ស្រាល​។

[embed-health-tool-heart-rate]

ប្រព័ន្ធ​សរសៃ​ប្រសាទ​ប៉ារ៉ាស៊ីម​ប៉ា​តេ​ទិច​មាន​សកម្មភាព​ខ្លាំង​ពេល​យើង​កំពុង​គេង​លក់​ ហើយ​អាច​ធ្វើ​ឲ្យ​លិង្គ​ឡើង​រឹង​ច្រើនដង​ក្នុង​មួយ​យប់ និ​ង​អាច​បន្ត​រហូត​ពេល​យើង​ភ្ញាក់​ពី​គេង​ទៀត​ផង​។ ពេល​ខ្លះ ក៏​អាច​ធ្វើ​ឲ្យ​មនុស្ស​ប្រុស​យើង​បង្កើត​បាន​ជា​ការ​យល់សប្ដិ​មួយ​នាំឲ្យ​មាន​ចេញ​ទឹក​កាម​ទៀត​ផង​។​

​​ការ​ឡើង​រឹង​នៅ​ពេល​ព្រឹក​នេះ​អាច​កើត​មាន​លើ​មនុស្ស​ស្ទើរ​គ្រប់​វ័យ ហើយ​ថា​សូម្បី​ក្មេង​ប្រុស​អាយុ​បី​ឆ្នាំ ពេល​ខ្លះ​ក៏​អាច​មាន​លិង្គ​ឡើង​រឹង​នៅ​ពេល​ព្រឹក​នេះ​ដែរ​។

លិង្គឡើងរឹង

២. មាន​អ្វី​ទាក់ទង​នឹង​បញ្ហា​ខ្សោយ​លិង្គ​ឬ​អត់?

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Why Do Men Get Morning Erections? 5 Answers to Your Questions

https://health.clevelandclinic.org/men-get-morning-erections-5-answers-questions/

Why Do You Get Morning Wood? Believe It or Not, There’s an Important Scientific Reason.

https://www.menshealth.com/sex-women/a19548523/what-is-morning-wood/

Erectile dysfunction

https://www.racgp.org.au/getattachment/ed696bfc-2442-41a5-9443-491f81ac7e3c/attachment.aspx

កំណែ​ប្រែបច្ចុប្បន្ន

14/08/2023

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

គ្រឿង​ផ្សំ​ក្នុង​ផលិតផលគួរ​ចៀសវាង​ បើស្បែក​ងាយ​ប្រតិកម្ម​

លិង្គ​អត់​ឆ្អឹង​ផង អាច​បាក់​ដែរ​ឬ​អត់?


ពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ · និពន្ធដោយ ទូច សុខា បាន​ធ្វើ​បច្ចុប្បន្នភាព 14/08/2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម