ចម្ងល់របស់ប្រុសៗគ្នាយើងទាំងអស់ បានក្លាយទៅនឹងប្រធានបទក្តៅទៅក្នុងការសិក្សា និងស្រាវជ្រាវរបស់ក្រុមអ្នកជំនាញ ហើយផ្អែកលើលទ្ធផលស្រាវជ្រាវជាច្រើន គឺមិនមានការកំណត់ចំនួនរួមភេទប៉ុន្មានដងល្អ ប៉ុន្មានដងមិនល្អនោះឡើយ ខណៈគ្រប់យ៉ាងអាស្រ័យទៅលើសុខភាពយើងផ្ទាល់ ហើយការសម្រេចកាម បញ្ចេញទឹកកាមច្រើនដងក្នុងមួយថ្ងៃ ក៏មិនប៉ះពាល់ដល់គុណភាពមេជីវិតឈ្មោះនោះដែរ។
យោងតាមអត្ថបទរបស់ Medical News Today ដែលមានមូលដ្ឋាននៅអាមេរិក ការសិក្សាទៅលើមេជីវិតឈ្មោះ ទោះជាប្រុសៗមិនបញ្ចេញទឹកកាមជាច្រើនថ្ងៃ ឬបញ្ចេញច្រើនដងក្នុងមួយថ្ងៃ នៅក្នុងទឹកកាមយើងនៅតែមានមេជីវិតដដែល ដោយសាររាងកាយនៅតែបន្តផលិតមេជីវិតជារៀងរាល់ថ្ងៃ ដោយការសិក្សាមួយអះអាងថា មេជីវិតឈ្មោលដែលរាងកាយផលិតប្រចាំថ្ងៃ គឺមានដល់ទៅរាប់លានមេជីវិត ខណៈក្នុងមួយមិល្លីលីត្រទឹកកាម គឺមានមេជីវិតឈ្មោលចន្លោះពី ២០-៣០០លានឯណោះ។